1. ខ្ញុំស្រលាញ់គេតែគេស្រលាញ់សង្សាគេ

460 22 4
                                    

សូមអភ័យទោសចំពោះអក្ខរាវិរុទ្ធ និងការហៅឈ្មោះរបស់តួអង្គ

Enjoy your reading....

"អាយអាឆ្កួតឯងកើតឆ្កួតស្អីរបស់ឯង"សំឡេងស្រួយស្រិបរបស់ស្រីម្នាក់បានស្រែកមកកាន់ក្មេងប្រុសម្នាក់ព្រមជាមួយនឹងកំហឹងសឹងតែផ្ទុះរបស់នាង

"ខ្ញុំសុំទោសខ្ញុំអត់មានចេតនាទេ"ក្មេងប្រុសនោះព្យាយាមបកស្រាយទៅនាងទាំងការពិតគេមានចេតនា

"កុហកឯងមានបំណងច្បាស់ណាស់"ត្រូវហើយនាងនិយាយត្រូវគេមានបំណងដើរបុកនាងដើម្បីឱ្យទឹកដោះគោដែលគេកាន់កំពប់ទៅលើនាង

"ខ្ញុំប្រាប់ហើយថាខ្ញុំមិនបាន..."

"មានរឿងអីនឹង"និយាយមិនទាន់ចប់ផងសង្សានាងក៏ដើរមករកពួកគេហើយនិយាយកាត់ក្មេងប្រុសម្នាក់នោះបាត់

"សុងហ៊ុនគឺវា..វាមានបំណងដើរបុកអូនហើយធ្វើឱ្យទឹកដោះគោកំពប់លើអូន"នាងនិយាយទាំងសំឡេងញិកញ៉ក់ទៅសង្សានាងដែលមានឈ្មោះថា"ស៊ុងហ៊ុន"

"....."គ្រប់គ្នាបានស្ងាត់ប៉ុន្តែមិនបានប៉ុន្មានផងក៏

"ហឹស ឥឡូវដូចជាក្លាហានដល់ហើយណ៎ "កម្លោះសង្ហាស៊ុងហ៊ុនវ័យ21ឆ្នាំដែលជានិស្សិតឆ្នាំទី3ផ្នែកគ្រប់គ្រងនៃសាលា Bright Of Univers-Seoul និយាយទាំងដើរយឺតៗទៅរកក្មេងប្រុសដែលឈរធ្វើមេឃម៉ក់ៗនៅពីមុខខ្លួន

"....."

"ឯងឮយើងសួរដែរទេ"នាយកម្លោះមាឌមាំស៊ុងហ៊ុនស្រែកដាក់ក្មេងប្រុសនោះថែមទាំងហក់មកក្របួចក៏អាវនាយមាឌតូចទៀតបែបខឹងខ្លាំងហើយដែលនាយតូចប៉ះសង្សាសំណប់ខ្លួន

"....."មាឌតូចនោះនៅតែស្ងាត់ដែលធ្វើឱ្យមាឌមាំមួម៉ៅកាន់តែខ្លាំង...

"ឯង..ឌឹប"ដៃធំៗរបស់ស៊ុងហ៊ុនបានប៉ះយ៉ាងខ្លាំងដោយចេតនាទៅលើគែមមាត់ជេគជាអ្នកមានមាឌតូចជាងខ្លួនដែលជានិស្សិតឆ្នាំទី1ផ្នែកពាណិជ្ជកម្មនិងមានវ័យត្រឹមតែ19ឆ្នាំ

"ហឹស..."ជេគមិននិយាយអីតែបែរជារត់ចេញព្រោះភ្នែកគេកំពុងតែហូរទឹកថ្លាៗមកដោយមិនដឹងខ្លួន។

"អែមម៉ាអូនយ៉ាងម៉េចហើយហើយត្រូវត្រង់ណាអត់មើលបងមើលតិច"ស៊ុងហ៊ុនសួរទៅស្រីមានមាននាមជាសង្សាដែលនាងជាកូនកាត់អាមេរិក-កូរ៉េនិងបង្វិលនាងចុះឡើងទាំងបារម្ភព្រោះខ្លាចថាមានរបួស។នាងតូចអេមម៉ាម្នាក់នេះជាស្រីស្អាតប្រចាំសាលានាយតូចមានវ័យ19ឆ្នាំជានិស្ស័យឆ្នាំទី1និងជាមិត្តរួមថ្នាក់របស់ជេគ

gameWhere stories live. Discover now