​ -​ មិនមែនស្រមោលសុទ្ធតែនៅក្រោយរូបកាយនោះទេ!

​ .​ .​ .


​ មិនដឹងថ្ងៃនេះជាថ្ងៃល្អឬថ្ងៃអាក្រក់អីទេ​ សុខៗ​ប្រធានផ្នែកសិល្បៈបបួលទៅក្លឹប​ Party ទាំងដែលគ្មានអ្វីត្រូវអបអរសោះ​ ប៉ុន្តែកុំច្រឡំថា​គាត់ Pay​ អីណា​😌​ ​អត់ទេ​ ចេញលុយរៀងខ្លួនស្មេីរគ្នា​ មកពីមនុស្សចង់សប្បាយ​ បេីទៅទាំងអស់គ្នាវាមិនសូវចុះលុយ​ ហេីយក៏បានរីករាយជាមួយគ្នាដែរ មិនថាចឹង? ម្យ៉ាងពួកគេមិនបានជំទាស់អីឡើយ តែបបួល គឺទៅហើយ😁។

" Fourth ! ឯងកុំភ្លេចសួរ​ ប្រុសសង្ហារមុខងាប់ម្នាក់​នោះអោយបងផង​ អរ! ហេីយប្អូន Ford​ដែរ"

​ Qingqing​ដេីរមកទាញថ្ពាល់ប្អូនជីដូនមួយបន្តិចទាំង​និយាយ​ តាំងពីតូចដល់ធំ​ ថេីប​ អោប​ ចាប់ថ្ពាល់​ ស្អីក៏​មានដែរ​ឡេីង Chinmo​ ទម្លាប់​ទៅហេីយ​ ពិសេសចូលចិត្តចាត់​ទុកនាយដូចក្មេងមិនដឹងអី​ទាំងដែលសាមីខ្លួនអាយុជិត19ឆ្នាំ​ទៅហេីយ។

​ "​បងមិនបបួលសង្សារបងទេហ្ហ? មកបបួលអ្នកផ្សេងនឹង😒"​ អ្នកណាមិនថាទេ​ មកប៉ះ Cr ឯងទៀត!

​ "អាក្មេងឆ្កួតនឹងមិនមែនសង្សារបងទេ​ ឯងកុំចេះ​និយាយ"​

​ "​ ក្មេងស្អី​បង​! គេអាយុស្មេីរខ្ញុំដែរនឹង​ ហេីយគេនៅ​ ខ្ពស់ជាងខ្ញុំ​ សង្ហារ​ បានមួយចប់​ រៀនផ្នែកវិស្វករទៀត​ បងនៅរេីសដល់ណា? អាយុខុសគ្នាមិនបានមួយខ្សែផង! "

​ Qingqing ត្រូវ​បានក្មេងផ្នែកវិស្វករតាមញ៉ែតាំងពីមួយខែមុន​ ហេតុផល​ គឺមកពីនាងធ្វេីវីរនារី​ជួយដេញចោរឆក់កាបូប​ក្មេងប្រុសម្នាក់នឹង​ ធ្វើ​អោយគេលង់ស្នេហ៍តែម្តង​ សំខាន់ប៉ះ Qingqing​ ជាមនុស្ស​ចូលចិត្ត​សប្បាយ​ផង​ អោយតាមញ៉ែដល់រាល់ថ្ងៃទៅ​😎​។

​ "យេីងជាបងឯង​ ចង់មកបញ្ជាឬយ៉ាងម៉េច? "

​ "ខ្ញុំ​ផ្តល់​យោបល់​អោយបងទេ​ កុំសាវ៉ាពេក​! តិច​នៅលីវ​រហូតទៅ😝"

​ Chinmo​ ​លានអណ្តាតដាក់បងរួចប្រញាប់ដាក់មេប្រូចបាត់​ មិននៅអោយបងស្រីវៃទាន់ទេ​ ព្រោះ​នាយដឹងថាគាត់ជាមនុស្សរត់លឿន​ ជាកីឡាករ​រត់ប្រណាំង​ម្នាក់ដែរ​ តែរឿងប្រលងវិញ​ ស្រេចក្បាលវ៉ាល់​ ចង់ប្រលងបានដាក់​ពាក្យចឹងហេីយបានមិនសូវជាមានអ្នកដឹង។

I don't know about youOnde histórias criam vida. Descubra agora