​       "​បង Yaoji...​"

​       "ហាស! ! 😳​ "​ Ford ភ្ញាក់​ផ្អើល​ដល់ស្រែកឧទានឡេីង​ Chinmo​ យកដៃខ្ទប់ត្រចៀកទៅហេីយ​ នាយធ្វេីសញ្ញាអោយបន្ថយសំលេង​ នៅជិតគ្នាសោះ​ ស្រែកនោះស្រែក​ ផ្អើល​ហាងគេអស់ហេីយ!

​        "​តាំងពីពេលណា?  នែ!  បងឃេីញគេក៏មិនសូវ​នៅជាមួយឯងផង​ ម្យ៉ាងគេ​ ប្រភេទ Introvert ទៀត ធម្មតា​មិនមែន​  Type របស់ឯងទេ"

​       "វាក៏ចឹងមែនហេីយ​ តែមិនដឹងដូចគ្នាថាចូលចិត្តតាំងពីពេលណា​ គ្រប់វេលាដែលខ្ញុំត្រូវការជំនួយគេតែងតែបង្ហាញខ្លួន...​បងគិតទៅមេីរ!  ទោះគេមុខស្មេី​ សម្តីខ្លីៗ​ តែគេក៏ល្អ​ ហេីយថែមទាំងរូបរាងសង្ហារ​ខ្លាំង​ នៅជិតយូរទៅអ្នកណាមិនលង់? "

​         "​ តែ..ឯងនិងគេក៏មិនស្និតស្នាលខ្លាំងអីដែរ? "

​         "ហ៊េីយ..ខ្ញុំ​ថាមិនចង់ប្រាប់អ្នកណាទេ😤​ ប្រាប់​បងក៏បានដែរ​បេីជ្រុលជាអោយបងដឹងរឿងទៅហេីយ​  ខ្ញុំ​និងគេ​ បិះតែធ្វេីរឿងនោះទៅហេីយ​ សំណាងខ្ញុំដឹងខ្លួនទាន់​ ទេីបបញ្ឈប់គេមុន"

​         ស្តាប់​ដល់ត្រឹមនេះ​ Ford​បែរជានឹកដល់រឿងខ្លួនឯងទៅវិញ​ អីក៏ដូចគ្នាម៉្លេះ?ខុសត្រង់ថា Chinmo​ នៅមិនទាន់បានធ្វេី​  តែខ្លួននិងគេ​..ធ្វេីហេីយ! ចម្លេីយ​ក៏នៅតែរកមិនទាន់ឃេីញ​រវាងពួកគេស្ថិតក្នុងឋានៈជាអ្វី​ ក្រោយពីគេបាត់ស្រមោលឈឹងមកដល់ពេលនេះ​ យ៉ាងហោចណាស់​ក៏គួរតែនៅបកស្រាយរួមគ្នា​ ឬនិយាយគ្នាសិនដែរ​ តែការដែលចេញហេីយបាត់បែប​នេះមានន័យថាម៉េច? +-+

​         "បង Ford​!  នេះស្តាប់ខ្ញុំដែលទេនៀក? 👋"

​         អ្នកណាអ្នកខូចចិត្តអោយប្រាកដ​ ម៉េចក៏មេីល​ទៅ Ford​ មានទឹកមុខស្រពោនភ្លាមពេលស្តាប់ចឹង?   Chinmo​ក៏ឆ្ងល់តែមិនសួរល្អជាង​ ។

​         "ស្តាប់​តេី!  ហេីយ​យ៉ាងម៉េចទៀត?  គេមានសង្សារហេីយឬ? ឯងដឹងដោយរបៀបណា? 🤨"

​         "ខ្ញុំ​ទេីបគេចចេញពីពួកគេមុននឹងឯង​ គេនិយាយសុទ្ធតែ​ បងអូន​ ទឹកមុខស្រស់ស្រាយ​ កាយ​វិការស្និតស្នាល​ គេថែមទាំងប្រាប់ខ្ញុំថា​ គេមិនមែនត្រឹមស្គាល់នាងធម្មតាទេ​ បងគិតទៅមេីរ​ បេីមិនមែនសង្សារ​ ស្រលាញ់​គ្នាស្អីទៅ? "

I don't know about youWhere stories live. Discover now