💞សំណព្វចិត្តលោកម្ចាស់💞(18)

Start bij het begin
                                    

គេងយកកំលាំងសិនណាក្មេងល្អរបស់បង អូន.... រីងៗ... រីង...» និយាយដល់ត្រឹមនេះ សម្លេងទូរស័ព្ទរបស់នាយដែលដាក់នៅលើតុធ្វើការក៏រោទ៍ឡើង នាយសម្លឹងមុខរាងតូចបន្តិច ក៏ងើបដើរទៅមើល

ចាហ្វាយ ស៊ើបដឹងហើយទាន» ខ្សែម្ខាងឆ្លើយ ក្រោយយុនហ្គិចុចទទួល

ស៊ើបដឹងហើយ!?» នាយសួរបញ្ជាក់ តែសម្លេងមិនធម្មតាឡើយ

បាទ មនុស្សដែលតាមអ្នកប្រុសតូចជាមនុស្សរបស់ Yung Haekang បញ្ជូនមកចាហ្វាយ» ខាយឆ្លើយប្រាប់នាយដោយមិនចាំយូរ

ចាត់ការទៅធ្វើអោយស្អាត មកមួយចាត់ការមួយ កំដរវាលេងអោយបានយូរ ដល់ពេលៗណាម្នាក់ក៏យើងមិនទុកដែរ» យុនហ្គី និយាយប្រាប់នាយជំនិត ទាំងស្នាមញញឹមសម្លឹងបង្កប់ន័យ

បាទចាហ្វាយ» ខាយ

លោកពូអុីងនៅប៊ូសាន កុំភ្លេចចាត់មនុស្សកាពារគាត់ដោយសម្ងាត់ផង» យុនហ្គី

បាទចាហ្វាយ ចំណែកនៅភូមិគ្រិះ ម៉ែដោះខលមកប្រាប់មុននេះ គ្រប់យ៉ាងរៀបចំរួចហើយទាន» ខាយ ទទួលបញ្ជាពីរាងក្រាស់ហើយ ក៏បន្តនិយាយប្រាប់នាយពីអ្វីដែល យុនហ្គីបាបញ្ជាអោយធ្វើកាលពីព្រឹកមិញ

ល្អ ទូតៗ...» ឆ្លើយតែមួយមាត់ នាយក៏ចុចបិទប្រព័ន្ធបាតទៅ ដោយអង្គុយសម្លឹងមើលទៅជីមីនដោយស្នាមញញឹម

សុំទោសដែលរកឃើញអូនពេលនេះ តែវាក៏មិនយុឺតពេលសំរាប់កាប៉ះប៉ូវដល់អូនវិញដែរផាកជីមីន ពីពេលនេះទៅនិងគ្មាននរណាម្នាក់អាចប៉ះពាល់អូនបានឡើយ ក្រៅពីបងមីន យុនហ្គី» ថាហើយនាយក៏បន្តធ្វើមើលការងាររបស់នាយរហូតដល់ពេលរសៀល ទើបបញ្ចប់រួចរាល់ ហើយជីមីនក៏ភ្ញាក់ល្មម

ភ្ញាក់ហើយ!?» យុនហ្គី មិនអង្គុយសម្លឹងមុខតូចរបស់ជីមីនមិនដឹងតាំងពីរថ្មើរណា គ្រាន់តែរាងតូចរើខ្លួនព្រេចភ្នែក បំរុងនិងបើក នាយក៏រហ័សសួរនាំភ្លាម

អឹម.... លោកពូ....» ជីមីន បើកភ្នែកសម្លឹងមើលអ្នកចំពោះមុខ ហៅឈ្មោះនាយទាំងមមីមមើរ ដៃតូចស្រឡូនលើកមកញីភ្នែកតិចព្យាយាមក្រោកអង្គុយ

ខ្សឺត... ឃ្លានហើយឬនៅ!?..» នាយលើកកាយតូចស្រាលដូចសំឡី ឡើងមកអង្គុយលើភ្លៅ ថើបថ្ពាល់ក្រពុំមួយខ្សឺត ពោលសួរជីមីនឃ្លានហើយឬនៅ

សំណព្វចិត្តលោកម្ចាស់Waar verhalen tot leven komen. Ontdek het nu