ភាគទី២៥

Start from the beginning
                                    

"តើឆ្ងាញ់ទេ?"

"ឆ្ងាញ់ណាស់ បើមិនឆ្ងាញ់ខ្ញុំសុខចិត្តបា៉វបាយឯងមួយខែ"

"ឯងនិយាយបែបនេះច្បាស់ជាឆ្ងាញ់ណាស់ហើយ"

"ពិតហើយ!! អឺឯងអង្គុយចាំទៅយើងទៅយកមកឲ្យ"

"អឹម!!"ហ្យុងប៊ីនក៏ដើរចេញទៅ ហ្វីលីកកំពុងអង្គុយចាំកីក្រឡេកភ្នែកប៉ះហ្យុនជីនស្របពេលគេងាកមកដូចគ្នា រាងតូចក៏ងាកគេចយ៉ាងលឿនដូចជាមិនចង់ឃើញគេអញ្ចឹង

ឯហ្យុនជីនវិញនាយក៏មិនបានខ្វល់ដែរ នាយគិតតែញាំបាយរហូតដល់អស់ហើយក៏ក្រោកចេញទៅវិញបាត់

.....

នៅក្បែរអគារឆ្នាំទីបី ហ្យុនជីនដើរទៅអង្គុយលើបង់មួយដែលនាយអង្គុយជាប្រចាំជាមួយមិត្ត ស្របពេលនោះក៏មានមនុស្សម្នាក់មកអង្គុយដែរ

"អ្នកប្រុសហ្វាងដ៏កំសត់មកអង្គុយធ្វើអីទីនេះម្នាក់ឯង?"សំឡេងមួយដែលគេចាំយ៉ាងច្បាស់បន្លឺក្រោយខ្នងគេ នាយក៏ងាកទៅមើលហើយម្នាក់នោះជា..

"អាជុន!!"ពេលឃើញអ្នកជាមិត្តនាយក៏ឧទានឈ្មោះគេ

"អឺ ម៉េចក៏មកអង្គុយកំសត់តែឯងចឹង?"

"មកពីពួកហែងរត់ចោលអញអស់"

"អញមិនបានរត់ចោលហែងណា អញទៅមើលម៉ាក់អញតើ"

"អឺ ហើយម៉េចប្រញាប់មកវិញម៉េស?"

"អញមកសំពងក្បាលហែងនឹង!!"

"សំពងក្បាលអញ? ហែងឆ្កួតមែន?"

"ហែងហ្នឹងហើយឆ្កួត ម៉េចក៏ទៅធ្វើបែបនោះដាក់ហ្វីលីក?"

"ធ្វើបែបណា?"

"នៅធ្វើភ្លើទៀត"អត់មិនបានយ៉ុនជុនក៏ដាក់ក្បាលគេមួយដៃទៅ ចូលចិត្តណាស់អាធ្វើមិនដឹងរឿងនឹង

"ហែងក៏ដឹងថាអ៊ុនចូ ចូលចិត្តទៅរករឿងគេតែហែងបែរទៅថាឲ្យគេបន្ថែម នៅថាឲ្យគេជាមនុស្សហឹង្សារទៀត"

"អញថាតាមអញមើលឃើញតើ"

"អឺតាមមើលឃើញ!! ការមើលឃើញរបស់ហែងនឹងឃើញហើយមិនយកខួរគិត អញមិនដឹងជេរហែងម៉េចឲ្យសមទេ"

"ស្អីហែងនៀក មកទេសនាដាក់អញ អញមិត្តហែងឬគេមិត្តហែង?"

"ហែងមិត្តអញ តែហែងនៀកវាល្ងង់ទើបអញថា"

"បានហើយៗអញមិនចង់ស្ដាប់"

"អឺ ចាំស្ដាប់ពេលអាហ៊ុនមកវិញទៅ"

"អាហ៊ុនដឹងដែរ?"

"ពេញTWTអាណាមិនដឹងឆ្កួតហើយ"ហ្យុនជីនក៏ទាញទូរស័ព្ទមកមើលក៏ឃើញដូចដែលយ៉ុនជុននិយាយពិតមែន គេសញ្ចឹងគិតបន្តិចរួចទុកទូរស័ព្ទវិញ

"អញថាហែងទៅសុំទោសគេទៅ"ហ្យុនជីនមិនតប ភ្នែកគេសម្លឹងទៅឆ្ងាយហាក់មានរឿងជាច្រើនត្រូវគិត
_________________________________
ដាក់ឲ្យខ្លាំងទៅបងជុន😍

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now