​ "ឯងធ្វេីអោយប្អូនភ័យហេីយ​ A'Mark​😅"

​ "បង​..គ្រាន់តែ​ធ្វេីលេងទេហេស? "​ Ford​លឺបែបនេះក៏ងាកទៅសួរសាមីខ្លួន​ លេងអីបំភ័យគ្នាចឹងៗនៀក😒​ ខំគិតថាគាត់ខឹងមែនទែន​ ដឹងអីបោក​សោះ។ Mark​ សេីចបែបស្របតាមអ្វីដែលមិត្តប្រាប់មុននោះទាំងមិនសូវសម។

​ ផាច់! Fordទះស្មាមួយដៃ​ ថែមទាំងក្តិចទៀត​ អោយរាង​លេីកក្រោយកុំចេះតែលេង​ គ្នាខំបារម្ភ​ យកទឹកចិត្តគ្នាមកលេងសេីច។

​ "អូយ..! N'Ford  អ្នកណាគេទៅវៃមិត្តខ្លួនឯងគ្រាន់តែរឿងចឹង​នោះ​ បេីវៃមែន​ មានតែវៃដណ្តេីមឯង"​

​ [👀] ស្អីនឹង​ មុននឹងថាម៉េច?

​    "យេីងមិនប្រជែងឯងទេ​ បេីចង់បានខ្លួនឯងក៏ប្រាប់ត្រង់ទៅ​ កុំយកមិត្តបាំងមុខ"

​ "ឃេីញតាមរាប់ឆ្នាំហេីយតាំងពី​ អឺ....."​ នៅមិនទាន់និយាយចប់ផង​ មិត្តម្នាក់នោះត្រូវ Mark​ខ្ទប់មាត់​លេងអោយនិយាយតបាត់ទៅហេីយ​ Fordឯណេះខំតែស្តាប់​ចង់ដឹងរឿងពួកគាត់ពី Mark​ ចុងក្រោយអត់ដដែល😌។

​ ម៉ោង12ត្រឹម​ មេីលអទៅអ្នកខ្លះដូចជាស្រវឹងខ្លាំងដែរ​ រួមទាំងFord ដោយឃេីញថាតែនៅយូរទៀតបានដេកក្នុងក្លឹបទាំងអស់គ្នាមិនខាន​ ទេីបMark​ប្រញាប់​ប្រាប់ដាស់តឿនអោយគ្រប់គ្នាបំបែកជួរ​ អ្នក​ទៅក៏ទៅអ្នកនៅក៏នៅបន្តចុះ​ Mark​ យកតែ Ford​ទៅបានហេីយ​ អ្នកផ្សេងអត់សំខាន់។

​ "​ Ford..សោរឡាននៅឯណា? បងជូនទៅខុនដូរវិញ"​

​ ប្រុសរាងខ្ពស់គ្រាអ្នកស្រវឹងជោគមកដល់កន្លែងចតឡាន​ តែដឹងសោរនៅឯណា​ ។

​ "នៅឯណាចេះ?..​ខាងឆ្វេងឬខាងស្តាំទេនៀក?"

​ ម្ចាស់​ឡានរាវយកសោរដោយមិនទាំងប្រាកដចិត្តថានៅត្រង់ណានៃហ៊ោប៉ៅខោផង​ ទេីប Mark​ត្រូវរកដោយខ្លួនឯងវិញល្អជាងអោយក្មេងវង្វេងវង្វាន់​នេះរក​ ហេីយចុងក្រោយក៏នៅក្នុងកាបូបស្ពាយទៅ​វិញ។

​ "ឯងនេះពេលស្រវឹងចឹងគ្រាន់ស្លូតបន្តិច"

ចូលក្នុងឡាន Mark​ឈោងទៅដាក់ខ្សែរក្រវ៉ាត់អោយទាំងនិយាយទៅអ្នកបិទភ្នែកគេងលេីកៅអី​ មេីលចុះ​ សូម្បីគេងហេីយនៅមាត់ខាំធ្មេញខ្លួនឯង​ ទំពារដូចមានរបស់ញាំក្នុងមាត់ទៀត​ ញាំច្រេីនប៉ុន្នឹង​ហេីយនៅមិនខ្ពស់ទៀត😏។

I don't know about youWhere stories live. Discover now