ដៃមាំទាំស្រវារកកាយតូចតែពេលមិនប៉ះក៏បើកភ្នែកសម្លឹងរកមើល ប៉ុន្ដែក្នុងបន្ទប់គ្មានអ្នកណាផ្សេងឡើយក្រៅពីគេ
«ទៅណាចេះ» ជុងហ្គុកងើបរៀបចំខ្លួនចេញទៅក្រៅដោយគិតថាម៉ូឈីនឹងកូននៅបន្ទប់ទទួលភ្ញៀវតែពេលមកដល់បន្ទប់ទទួលភ្ញៀវក៏ឃើញថាគ្រប់គ្នាអង្គុយជុំគ្នាហើយប្រើក្រសែរភ្នែកសម្លក់មកកាន់រាងក្រាស់ដែលដើរចូលមក
«ជុំគ្នាល្អម្ល៉េះ មិចប្រើក្រសែរភ្នែកបែបនឹងមើលមកខ្ញុំ? ឯណាម៉ូឈីនិងយ៉ូយ៉ូ?»
«អាកូនចង្រៃយ៍តើឯងបានធ្វើស្អីខ្លះចំពោះម៉ូឈី កោតចេះធ្វើទៅរួច» លោកស្រីចនថាឲ្យកូនប្រុសកំហូចថែមទាំងចាប់មូលស្លឹកត្រចៀកទៀត
«ម៉ាក៉ឈឺ! មានរឿងអីនឹង?»
«មិនចម្លែកដែលម៉ូឈីស្អប់ឯងនឹងរត់ចោលឯងបែបនេះ មើលខ្លួនឯងទៅ» សូរ៉ាហុចទូរស័ព្ទឲ្យរាងក្រាស់មើល ជុងហ្គុកឃើញហើយបើកភ្នែកធំៗតែម្ដង
«មិចក៏ចឹង ខ្ញុំធ្វើអីប្រុងប្រយ័ត្នណាស់ នេះបែកធ្លាយដោយរបៀបណា វីឌីអូកាត់តទេអី?»
«កាត់តក្បាលឯង និយាយចឹងគឺឯងពិតជាធ្វើរឿងស្មោគគ្រូកចឹងមែនឬអត់» ជុងហ្គុកសម្លឹងមើលមុខគ្រប់គ្នាបន្ដិចរួចតបនឹងសំនួរបងប្រុស
«មែនហើយគឺខ្ញុំបានធ្វើមែន អ្នកណាឲ្យនាងឌឺខ្ញុំគ្រប់ពេល នៅបញ្ឃឺខ្ញុំទៀត នាងអាចឲ្យអ្នកផ្សេងប៉ះពាល់បានចុះខ្ញុំ មិចខ្ញុំមិនអាចប៉ះនាងបាន តែថាសំណាងខ្ញុំយកបានលើកទីមួយរបស់នាង» រាងក្រាស់និយាយទាំងមានមទោនភាព
«ហុឺយ! ចេះនិយាយចេញមករួច» លោកចនគាំងនឹងកូនមិនដឹងនិយាយថាមិច
«ចន ជុងហ្គុក!» សំលេងស្រែកចេញពីក្រោយខ្នងរាងក្រាស់ ជុងហ្គុកងាកទៅមើលក៏ឃើញថាជាណាមជូន
ឌឹប!
ណាមជូនម៉ាត់មួយដៃដោយកំហឹង តាមចិត្តខឹងគេចង់តែកាប់ជញ្រ្ចាំជុងហ្គុកឲ្យម៉ត់ទេ
«ហេតុអីធ្វើចឹងដាក់ប្អូនយើង ចិត្តឯងសាងពីអី ឯងធ្វើឲ្យនាងមានកូនហើយ នៅថតវីឌីអូទុកទៀត ដឹងទេថាឯងកំពុងតែសម្លាប់នាងដោយប្រយោលហើយ»
«ខ្ញុំមិនបានធ្វើទេ ខ្ញុំឯណាទៅបង្ហោះវីឌីអូខ្លួនឯងពេលមានសុិចនោះ ប្រាកដជាស្នាដៃនណារម្នាក់ហើយ ខ្ញុំនឹងស៊ើបរឿងនេះឲ្យច្បាស់»
«យើងមិនខ្វល់ទេឯងត្រូវចេញមុខបកស្រាយជាមួយអ្នកការសែតឲ្យច្បាស់» និយាយចប់ណាមជូនក៏ចាកចេញបាត់ទៅ
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...
