«មែនឈីយ៉ូជាកូនរបស់ខ្ញុំនិងជុងហ្គុក»
«ថាមិច? នេះពួកឯងទាក់ទងគ្នាពីកាល» លោកចន
«កូនធំដល់ថ្នាក់នេះ ចឹងបានន័យថាពាក្យចចាមរាមនោះជាការពិត» សូរ៉ា
«ការពិតនេះទើបជាមូលហេតុដែលម៉ូឈីសម្រេចចិត្តចាកចេញពីក្រុម ក៏ព្រោះតែនាងមានកូន» ជុងហ៊ុក
«ហុឺយ! អាកូនចង្រៃនេះឯងធ្វើស្អីទើបម៉ូឈី.... ម៉ាក់មិនបាមប្រដៅឯងឲ្យធ្វើរឿងខយសចឹងទេ ម៉ូឈី! ឲ្យម៉ាក់សុំទោស» លោកស្រីចនដើរមិចាប់ដៃនាងតូច
«ព្រោះដឹងថាខុសនឹងហើយទើបព្យាយាមប៉ះប៉ូវ»
«លោកគិតថាអាចប៉ះប៉ូវបានឬ... វាមិនងាយដល់ម្លឹងទេ សុំទោសផងអ្នកទាំងអស់គ្នាខ្ញុំត្រូវចាកចេញ» ម៉ូឈីឱនក្បាលសុំទោសរួចក៏ពរកូនចាកចេញទៅ
«ម៉ាក់អូនចង់មានលោកប៉ា ម៉ាក់កុំទៅអីបានអត់» យ៉ូយ៉ូយំអង្វរម្ដាយដែលវាធ្វើឲ្យជុងហ្គុកមានលេះឃាត់នាង
«អូនថាបងអាក្រក់ តែអូនក៏អាត្មានិយម អូនខឹងស្អប់បងមិនអីទេ តែអូនមានដែលសួរចិត្តកូនអត់ថាកូនចង់បានបែបណា»
«ម៉ាក់កូនចង់មានប៉ា មានម៉ាក់កូនអត់ចង់ឲ្យគ្រួសារបែកបាក់គ្នាទេ» យ៉ូយ៉ូជួយនិយាយអង្វរ ម៉ូឈីនៅស្ងៀមបន្ដិចក្រោយមកនាងហុចយ៉ូយ៉ូឲ្យជុងហ្គុក
«ចឹងកូននៅទីនេះហើយ ទុកឲ្យម៉ាក់ចាកចេញ» ម៉ូឈីដើរចេញទាំងខឹង
«លោកប៉ាមិចមិនដេញតាមម៉ាក់» យ៉ូយ៉ូប្រាប់ទៅកាន់រាងក្រាស់ ជុងហ្គុកដាក់កូនចុះហើយរត់ទៅតាមម៉ូឈី
នាងតូចដើរមកដល់ក្រៅនាងទៅកន្លែងដែលនាងធ្លាប់ទៅជាមួយជុងហ្គុក ដើរក៏មកដល់កន្លែងដែលនាងវីសនឹងត្រូវគេបំពានតែសំណាងបានជុងហ្គុកមកជួយទាន់
«ម៉ូឈី!» ខណៈនោះម៉ាកក៏បង្ហាញខ្លួន
«ម៉ាក! មិចក៏បងមកទីនេះ?» ម៉ូឈីភ្ញាក់ផ្អើលខ្លាំងពេលឃើញម៉ាកបង្ហាញខ្លួន
«បងមករកអូន វីនជុងថាអូននៅទីនេះ អូនមិនអីទេឬ... ឯណាយ៉ូយ៉ូ» រាងក្រាស់សួរនាំដោយក្ដីបារម្ភ
«អូនមិនអីទេ» មាត់និយាយថាមិនអីតែទឹកមុខរបស់នាងតូចធ្វើឲ្យម៉ាកអាចទាយដឹងថាមានរឿងអីកើតឡើង
«កុំកុហកបងនេះមានរឿងអី គាត់ធ្វើបាបអូនទៀតហើយឬ?»
«ក៏អូនមិនអីទេ បងកុំគិតច្រើនអី»
«លី ម៉ូឈី!» ម៉ាករកនិយាយបន្ដតែស្របពេលនោះសំលេងជុងហ្គុកដែលស្រែកហៅឈ្មោះនាងតូចក៏បន្លឺឡើង
«នេះបងមកធ្វើអី ដោះលែងម៉ូឈីទៅ» ម៉ាកចាប់ទាញម៉ូឈីឲ្យមកឈរពីក្រោយខ្លួន
«ឯងទេដែលជាអ្នកត្រូវដោះលែងនោះ ម៉ូឈីជាប្រពន្ធយើងឯងជាស្អីមកចង់ពង្រាត់ប្រពន្ធគេបែបនេះ»
«នែ! លោកបិទមាត់ខ្ញុំជាប្រពន្ធលោកពីកាល» ម៉ូឈីតបទៅវិញ
«អូនសំលាញ់ ឈប់ប្រកែកទៀតទៅ មិនយូរទេពួកយើងនឹងរៀបការហើយ» លឺបែបនេះម៉ាកក៏ងាកមកមើលមុខរបស់ម៉ូឈី
«លោកណាកុំមកនិយាយផ្ដេសផ្ដាស់ ខ្ញុំមិនរៀបការជាមួយលោកទេ» ម៉ូឈីប្រកែកឡើង
«អូនឈប់រឹងរូសទៀតទៅ បងខកខានការមើលថែរកូនទីមួយហើយ ឬចង់ឲ្យកូនទីពីររបស់ពួកយើងកើតមកមានវាសនាដូចជាកូនច្បងរបស់ពួកយើងទៀត»
«នេះអូនមានកូនឬ?»
«ម៉ាកមិន...»
«វាជាការពិត ឯងគ្រាន់តែជាជនទីបីទេ កុំមកពាក់ព័ន្ធជាមួយប្រពន្ធរបស់យើងទៀត» ជុងហ្គុកដើរមកចាប់អូសម៉ូឈីមកជិតខ្លួន ម៉ាកគាំងឡើងនិយាយលែងចេញ នាយសម្លឹងមើលមុខរបស់ម៉ូឈីដោយក្ដីឈឺចាប់ ហើយចាកចេញដោយមិននិយាយអ្វីមួយម៉ាត់
«ម៉ាក! ហ្អាយ... លែងខ្ញុំ មនុស្សឆ្គួត អារោគចិត្ត» ម៉ូឈីប្រុងរត់ទៅតាមម៉ាកតែត្រូវជុងហ្គុកចាប់ជាប់
«ចង់ទៅណា ប្ដីអូននៅទីនេះ»
«ប្ដីចឹងឬ? លោកមានសិទ្ធិអីមកធ្វើជាប្ដីនិងឪពុកកូនខ្ញុំនោះ នៅមានទៀតខ្ញុំអត់មានកូនទេ មិចលោកនិយាយកុហកចឹង»
«បងកុហកតើយ៉ាងមិច ពេលនេះអត់តែថ្ងៃក្រោយមិនប្រាកដថាអត់ណា» ជុងហ្គុកពោលតបទៅនាងតូចដោយសំដីច្រលើមនិយាយឌឺដង
«ខ្ញុំគ្មានថ្ងៃរៀបការជាមួយលោកទេ លោកចង់បានយ៉ូយ៉ូ ចឹងក៏យកទៅ នៅទីនេះឲ្យសប្បាយចិត្តទៅ ខ្ញុំទៅវិញហើយ» កែវភ្នែកសម្លក់ទៅកាន់រាងក្រាស់ដោយកំហឹងមុននឹងចាកចេញទៅ តែគិតហេថារាងក្រាស់ព្រមឲ្យនាងទៅដោយស្រួលៗនោះ
«ហ្អាយ! ចន ជុងហ្គុកលោកធ្វើអីនឹងដាក់ខ្ញុំចុះ... ចង់ស្លាប់ឬ?» រាងក្រាស់រត់ទៅចាប់កាយតូចលីដាក់លើស្មារ
«បើអូនមិនព្រមរៀបការជាមួយបង ចឹងកុំសង្ឃឹមថាអាចចាកចេញពីកោះនេះ»
«លោកឆ្គួតហើយ ទឹកចូលខួរហើយមែនបានមិនយល់ថាខ្ញុឱនិយាយអីនោះ»
«...» រាងក្រាស់មិនតប ម៉ូឈីប្រឹងគួកវាយខ្នងជុងហ្គុកឲ្យប្រលែងនាង តែថាកណ្ដោបដៃនាងមិនធ្វើឲ្យនាយរសើបឬឈឺខ្លួនឡើយ
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...
