ភាគទី ០២

722 16 1
                                        

ពេលវេលារំកិលទៅមុខយ៉ាងឆាប់រហ័សថ្ងៃដែលខ្ញុំទទឹងរង់ចាំទីបំផុតបានមកដល់ហើយ វីឌីអូបទចម្រៀងរបស់ក្រុម Royal-K ដំណើរការលើ YouTube អស់រយៈពេលមួយសប្ដាហ៍ទៅហើយចំនួនអ្នកចូលមើលពិតជាធ្វើឲ្យខ្ញុំនិងបងៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ថ្ងៃនេះផងដែរជាថ្ងៃដែលក្រុមរបស់ពួកយើងឡើងសំដែងលើឆាកជាលើកដំបូង គ្រប់គ្នាមើលទៅតានតឹងណាស់

" ទាំងអស់គ្នាបន្ធូរអារម្មណ៍កុំខ្លាចអីណាមិនអីទេពួកយើងអាចធ្វើបាន " បងអ៊ុនស៊ូ និយាយសម្រួលស្ថានការ លួងលោមគ្រប់គ្នាឲ្យស្ងប់អារម្មណ៍
" ខ្ញុំភ័យខ្លាំងណាស់បងជីនស៊ូ " បងឆេរីនទឹកមុខស្លេកស្លាំងចាប់ដៃបងជីនស៊ូជាប់
" កុំភ័យ ដកដង្ហើមមួយៗ ផឹកទឹកមួយកែវសិនទៅ " បងជីនស៊ូហុចកែវទឹកឲ្យបងឆេរីនផឹក
" ម៉ូឈី ឯងមិនអីទេអី " បងស៊ូយ៉ុងដើរមកជិតខ្ញុំហើយចាប់ស្មាររបស់ខ្ញុំបំណងឲ្យខ្ញុំដកក្រសែរភ្នែកចេញពីបងជីនស៊ូនិងបងឆេរីន
" ខ្ញុំមិនអីទេ ចុះបងស៊ូយ៉ុង " ខ្ញុំតបទៅគាត់វិញដោយស្នាមញញឹម
" បងអត់អីទេ ឯងរឹងមាំណាស់តើនាងល្អិត " បងស៊ូយ៉ុងអង្អែលសក់របស់ខ្ញុំលេងថ្នមៗដោយការគ្រឺតខ្នាញ់
" បានហើយគ្រប់គ្នាត្រៀមខ្លួនជិតដល់ម៉ោងឡើងឆាកហើយ " បងអ៊ុនស៊ូដើរមកប្រាប់ពួកយើងឲ្យប្រុងប្រៀប
" ចាស "
" ជោគជ័យឡើង 1... 2... 3 ... Fighting! " ពួកយើងដាក់ដៃព្រួតលើគ្នាធ្វើកាយវិការ Cheer up ដើម្បីប្រមូលស្មារតីប្រយុន្ធនៅពេលបន្ដិចទៀតនេះ

ការសំដែលបានចាប់ផ្ដើមឡើង ងាកមកមើលក្រុម BTS វិញមុននេះបន្ដិចពួកគេទើបតែសម្ដែងចប់ដូចគ្នា ពេលនេះកំពុងសម្រាករង់ចាំលិទ្ធផល

" មិនអន់ទេ " ស៊ូហ្គា លន់មាត់សរសើរសិស្សប្អូនក្រុមនារីដែលកំពុងតែសំដែងលើឆាក
" ការច្រៀងនិងរាំក៏ល្អណាស់ដែរអាចទទួលយកបាន " ជេហូបសង្កេតមើលសកម្មភាពទាំងអស់របស់ Royal-K នៅក្នុងកញ្ចក់ទូរទស្សន៍ក្នុងបន្ទប់សម្រាក
" នោះគឺ ម៉ូឈី កូនពៅប្រចាំក្រុមសំលេងពិរោះណាស់តើ សាកសមឥខ្ចោះតែម្ដងហើយ " ជីមីន និយាយសរសេរនិងតាមសម្លឹងមិនព្រិចភ្នែកសោះ
" ស្អាតណាស់តើ " ថេយ៉ុង ក៏មិនខុសពីជីមីនដែលគេសរសើរម៉ូឈីមិនដាច់ពីមាត់
" យី! ពួកនេះមើលនោះមើល " ជីនដែលកំពុងតែអង្គុយចុះទូរស័ព្ទលេងហើបមាត់និយាយយ៉ាងធុញធ្រាន់
" តាមតែពួកគេទៅ " ណាមជូនក៏មិនខុសពីជីនគេក៏ធុញថប់ណាស់ដែរ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now