/មន្ទីពេទ្យ/
ជុងហ្គុកនាំយេរីមមកមន្ទីពេទ្យ ទឹកមុខបារម្ភជាខ្លាំងពេលពេទ្យកំពុងតែជួយនាង
ក្រាក!
ទ្វារបន្ទប់សង្រ្គោះបានបើកឡើង ជុងហ្គុកក៏ស្ទុះទៅសួរគ្រូពេទ្យ
«លោកគ្រូពេទ្យនាងយ៉ាងមិចទៅហើយ»
«អ្នកជម្ងឺឆ្លងផុតគ្រោះថ្នាក់ហើយ ប៉ុន្ដែ!»
«ប៉ុន្ដែយ៉ាងមិច» ជុងហ្គុកចាប់ផ្ដើមបារម្ភណេលលឺគ្រូពេទ្យនិយាយបែបនឹង
«នាងមានជម្ងឺបេះដូងដំណាក់កាលកណ្ដាល ទោះវាមិនប៉ះពាល់ដល់ជីវិតតែបើមិនយកចិត្តទុកដាក់វាអាចនឹងវិវត្ដន៍ទៅដំណាក់កាលធ្ងន់ធ្ងរ តាមដែលពិនិត្យវាមិនមែនទុកតែកើតឡើងទេ»
«មានរឿងបែបនេះ មិចក៏អូនមិនប្រាប់បង អរគុណហើយគ្រូពេទ្យ»
«បាទ!» ក្រោយពីបញ្ចប់ការសន្ទនាជុងហ្គុកក៏ដើរទៅមើលយេរីមនៅបន្ទប់សម្រាកវីអាយភី
(ម៉ូឈី សុំទោសបងមិនអាចទៅចូលរួមបានទេ បងស្រាប់តែមិនស្រួលខ្លួន)
(បងឈឺអីធ្ងន់ធ្ងរដែរទេ)
(គ្រាន់តែផ្ដាស់សាយវិលមុខអស់កំលាំង កុំបារម្ភអីបងលេបថ្នាំហើយសម្រាកទៅលែងអីហើយ)
(ឲ្យអូនទៅរកបងអត់)
(មិនអីទេ... អូន! ក៏ហត់ហើយចប់កម្មវិធីទៅផ្ទះទៅណា កុំគេងយប់ជ្រៅពេក)
(មានអីតេមកអូនណា)
(បងដឹងហើយ) ម៉ូឈីតបសារជាមួយជុងហ្គុករួចក៏ត្រលប់ទៅញាំអីបន្ដតែទឹកមុខហាក់មិនសូវសប្បាយចិត្តសោះ ចំណែកជុងហ្គុកតបសារបិទទូរស័ព្ទរួច យេរីមក៏ដឹងខ្លួនល្មម
«ជុង! មិចក៏បងនៅទីនេះ?» យេរីមដឹងខ្លួនឡើងឃើញរាងក្រាស់នៅក្បែរក៏សួរនាំ
«ហេតុអីលាក់បាំងបង? នេះឬជាមូលហេតុដែលអូនបែកពីបង» រាងក្រាស់មិនតបតែក៏ឆាតសួរទៅកាន់យេរីមវិញ
«ជុង! អូន... អូនសុំទោស ដែលលាក់បាំងបងតែអ្វីដែលអូនធ្វើក៏ព្រោះតែអូនមិនចង់ឲ្យបងឈឺចាប់នៅពេលក្រោយទេ» យេរីមនិយាយមិនទាន់ចប់ផងជុងហ្គុកក៏ស្ទុះមកឱបនាង
«បងសុំទោស... បងល្ងង់ណាស់ដែលមិនចាប់អារម្មណ៍ថាអូនឈឺ បងនឹងរកពេទ្យល្អៗព្យាបាលអូនឲ្យជា...»
«ជាហើយបានប្រយោជន៍អីទៅ បងលែងជាកម្មសិទ្ធរបស់អូនទៀតហើយ» យេរីមនិយាយទាំងទឹកភ្នែករលើងរលង ជុងហ្គុកពេលលឺដល់ឈ្មោះម៉ូឈីគេក៏ប្រលែងការឱបពីយេរីមភ្លាម»
«បងមិនបាច់ទទួលខុសត្រូវទេ អូន! មិនបន្ទោសបងឡើយ អូនមិនចង់ឲ្យម៉ូឈីឈឺចាប់ឡើយ»
«រឿងម៉ូឈីបងនឹងនិយាយជាមួយនាង ពេលនេះអ្វីដែលសំខាន់អូនត្រូវតែឆាប់ជា ឆ្លាតកុំរឹងរួស» នាយលើកដៃអង្អែលសក់របស់យេរីមថ្មមៗ
«តែ....»
«កុំប្រកែក បងមិនចូលចិត្តនិយាយដដែលៗទេ» យប់ហើយសម្រាកទៅ
«ចាស!»
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...
