ភាគទី ១១

423 13 0
                                        

   ជុងហ្គុកត្រលប់មកដល់បន្ទប់វិញនាយរឹតតែម៉ួរម៉ៅរឿងដែលម៉ូឈីពេលភ្ញាក់ឡើងភ្លេចអ្វីដែលកើតឡើងពីយប់អស់
   «នាងច្រម៉ក់នេះភ្លេចមែនឬធ្វើពុត? វាមិនសមហេតុផលសោះ ត្រឹមតែ 8 ម៉ោងនាងក៏ប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀត? ហុឺយ! ខ្ញុំចង់បានម៉ូឈីពីយប់មិញមកវិញ ម៉ូឈីកាលពី 8 ម៉ោងមុនគួរឲ្យស្រលាញ់ណាស់ ទេវតាសងម៉ូឈីកាលពីយប់មិញឲ្យខ្ញុំវិញមក» ជុងហ្គុករអ៊ូមិនឈប់នាយនៅតែមិនអស់ចិត្តរឿងកាលពីយប់មិញ

    ម៉ូឈីមុជទឹកប្ដូរខោអាវរួច ក៏មកអង្គុយលេងនៅបន្ទប់ទទូលភ្ញៀវ ដែលមានសូរ៉ានៅកន្លែងនោះដែរ
    «អូ! មិនអន់ទេស្រស់ស្អាតណាស់» សូរ៉ាសម្លឹងមើលម៉ូឈីឡើងភ្លឹកនាងតូចពាក់រ៉ូបពាណ៌សរត្រឹមជង្គង់ សក់ក្រងទីទុយទំលាក់សក់សេះមុខមើលទៅស្រស់ស្អាតថែមមួយកម្រិតទៀត
    «អរគុណបងហើយដែលជួយទិញរ៉ូបនេះឲ្យខ្ញុំ កុំអីថ្ងៃនេះមិនដឹងពាក់អីទេ តើវាថ្លៃប៉ុន្មាន»
   «ហេ! ទុកថាបងឲ្យអំណោយឯងចុះ ណាមួយរ៉ូបនេះក៏មិនថ្ងៃប៉ុន្មានដែរ មែនហើយមើលទៅអូននិងជុងហ្គុកត្រូវត្រូវគ្នាណាស់អ្នកទាំងពីរទាក់ទងគ្នាមែនទេ?»
   «ទេៗ បងកុំយល់ច្រលំអីខ្ញុំនិងគាត់ពួកយើងគ្នាអីពាក់ព័ន្ធគ្នាទេ ខ្ញុំមិនស្រលាញ់មនុស្សរោគចិត្ត អាត្មានិយម ចិត្តចង្អៀតចង្អុលដូចគេទេ»
   «មិចក៏គិតចឹង ម៉ូឈីដឹងអត់យប់មិញបើមិនបានជុងហ្គុកទេអូនត្រូវពួកក្មេងស្ទាវរំលោភបាត់ហើយ នៅមានទៀតយប់មិញណាគ្រាន់តែឃើញអូនក្ដៅខ្លួន គេចូលផ្ទះបាយដាំបបរឲ្យអូនញាំទៀតផង» លឺហើយម៉ូឈីបើកភ្នែកធំៗភ្ញាក់ផ្អើលជាខ្លាំង
    «ជាការពិតឬ? មនុស្សដូចគេនឹងអីចេះខ្វល់ពីខ្ញុំដែរ?» និយាយទាំងចង្អុលខ្លួនឯងធ្វើមុខឆ្ងល់ សូរ៉ាមិនទាន់បកស្រាយផងជុងហ្គុកនិងប្ដីខ្លួនក៏មកដល់រួមទាំងប៉ាម៉ាក់របស់ជុងហ្គុកដែរ
    «អារុនសួស្ដីលោកពូអ្នកមីង» នាងតូចឱនគោរពតាមការគួរសមរវាងក្មេងទៅកាន់មនុស្សចាស់
    «នេះឬមិត្តស្រីជុងហ្គុក» លោកចនសួរទៅកូនប្រុសច្បង
    «បាទលោកប៉ានាងឈ្មោះម៉ូឈី ពួកគេជាតារាកូនពៅប្រចាំក្រុមក្នុងក្រុមហ៊ុនតែមួយ» បងប្រុសជុងហ្គុកនិយាយរៀបរាប់នូវអ្វីដែលខ្លួនដឹងឲ្យប៉ាស្ដាប់
    «បានហើយនៅឈរដល់កាលទៀតឆាប់ញាំអាហារពេលព្រឹកទៅកូនហ្គុកនាំប្អូនដើរលេងតិចទៅ» លោកស្រីចន
    «អឺ! ប្រហែលមិនបានទេដឹងព្រោះពួកយើងត្រូវទៅវិញមិ្សលមិញមកមិនបានប្រាប់បងៗរបស់ខ្ញុំទេ»
    «រឿងនេះខ្ញុឱចាត់ការរួចហើយក្រែងនេះជាវិសម្សកាលពួកយើងឬ?» ជុងហ្គុកតបទៅរាងតូច
    «វិសម្សកាលខ្ញុំពាក់ព័ន្ធអីនឹងលោក ខ្ញុំគួរហ្អឹម!» និយាយមិនទាន់ចប់ផងជុងហ្គុកក៏រត់ទៅផ្ទប់មាត់នាងតូច
    «អឺ! ពួកកូនសុំនិយាយគ្នាបន្ដិច» ជុងហ្គុកញញឹមរួចចាប់ទាញម៉ូឈីចេញក្រៅនិយាយគ្នា ចេញមកដល់ក្រៅភ្លាមនាងតូចក៏ជាន់ជើងជុងហ្គុក នាយក៏ព្រមប្រលែងដៃពីមាត់នាង
    «អូយ! ស្រីឆ្នាស់នេះនាង?»
    «លោកយកអីមកគិតនឹង មកនិយាយថាខ្ញុំជាមិត្តស្រីលោកសត្រូវលោកសមជាង ដូចលោកឯងទោះប្រុសស្លាប់អស់មួយផែនដីក៏ខ្ញុំមិនយកលោកដែរ ខ្ញុំទៅវិញហើយផ្ទះលោក មិនជាប់សាច់ញា្ញតិជាមួយខ្ញុំផងផង» ម៉ូឈីប្រុងដើរចេញតែជុងហ្គុកចាប់ដៃជាប់
    «នេះនាងដាច់ចិត្តទៅចោលបងប្រុសម្នាក់នេះដែរឬ? យប់មិញនាងមិនមែននិយាយចឹងទេ សងម៉ូឈីដ៏ទន់ភ្លន់គួរឲ្យស្រលាញ់របស់ខ្ញុំមកវិញមក» សំដីជុងហ្គុកធ្វើឲ្យម៉ូឈីហួសចិត្តស្រពេចស្រពិលច្របូកច្របល់មិនយល់ពីសំដីជុងហ្គុក
    «យប់មិញស្អីលោក? បងប្រុសស្អី? ខ្ញុំគ្មានថ្ងៃហៅលោកចឹងទេ លែងដៃខ្ញុំ ខ្ញុំត្រូវទៅសេអ៊ូលវិញ»
    «តែនេះជាវិសម្សកាលទេណា មកដល់ប៊ូសានហើយមិនគិតចង់ទៅដើរលេងសមុទ្រខ្លះទេឬ?»
    «សមុទ្រហ៎!» និយាយដល់សមុទ្រនាងតូចក៏ប្រែទឹកមុខភ្លាម
    «សមុទ្រណា... នាងមិនចង់ទៅលេងបន្ដិចទេឬ?» ជុងហ្គុកចាប់ទាញនាងតូចឲ្យមើលមុខរបស់ខ្លួន
    «តែខ្ញុំមកបាត់មកពីរថ្ងៃហើយខ្ញុំមិនទាន់ប្រាប់បងៗរបស់ខ្ញុំនៅឡើយទេ ត្រូវហើយទូរស័ព្ទខ្ញុំ នេះកាតាបខ្ញុំនៅឯណា?»
    «រឿងនេះខ្ញុំចាត់ការរួចហើយ ហុឹម! ពួកយើងទៅពេលនេះតែម្ដងទៅ!»
    «តែពួកយើងចេញទៅដោយមិនប្រាប់ចាស់ទុំចឹងមិនល្អទេ» នាងតូចងាកទៅមើលលោកនិងលោកស្រីចនរួចទាំងបងប្រុសនិងបងថ្លៃជុងហ្គុកដែរ
    «ពួកគាត់នឹងយល់ហើយ តោះ!» មិនចាំឲ្យនាងតូចតបទាន់នាយក៏អូសដៃនាងតូចទៅក្រៅបាត់ទៅ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now