​​      Yaoji ដាក់ខ្លួនគេងដោយស្ងប់ស្ងាត់​ មេីលទៅគេដូចជាមិនជ្រួលច្រាល​ មិនភ័យ​ មិនមានបេះដូងលោតញាប់អីបន្តិច​ ខុសពីអ្នកម្ខាងទៀតទៅវិញ​ គេបិទភ្នែកគេងហេីយ​ សូម្បីតែ​ពេលគេងក៏ផ្ទៃមុខនៅមាន​ភាពស្មេីរធេងគ្មានអ្វីបង្ហាញចេញមកសោះ​ មនុស្ស​ស្អីពិបាកមេីលធ្លុះយ៉ាងនេះ​?...តែវាក៏ជាចំណុចទាក់ទាញមួយផ្នែកដែរ​ ដូចជាពេលនេះចឹង​  នាយតូចមិនបានគេងនោះទេ​ តែបែរជាប្រែខ្លួនទៅខាងគេនឹងនៅសំលឹងមុខគេថែមទាំងញញឹមយ៉ាងមានក្តីសុខ​ បេីបែបនេះរាល់ថ្ងៃមិនដឹងជាល្អយ៉ាងម៉េចទេ...😇​

​       -​ តេីគេជាប្រភេទដូចយេីងទេ​ ឬកាលដែលគេថេីបយេីងនោះគ្រាន់តែជាអាម្មណ៍មួយឆាវ?

​       មានសំណួរជាច្រេីនដែល Chinmo​ឆ្ងល់តែមិនអាចសួរ​ ចង់ដឹងរឿងជាច្រេីនពីគេណាស់​ តែគេដូចជាបាំងរនាំងមិនអោយឆ្លងចូលបានសោះ😤​ ធ្វេីខ្លួនដូចជន​អនាមិក​បែបនេះជាជនល្មេីសឬយ៉ាងម៉េចហាស? !

​       កន្លះ​ម៉ោងកន្លងផុតទៅហេីយ Chinmo​នៅតែគេងមិនលក់​ មេីលទៅគេវិញដូចជាគេងស្ងប់សុខល្អណាស់​ ហេៗ...បែបនេះក៏ល្អ!  មនុស្ស​គេងហេីយ​ ធ្វេីអីក៏ស្រួលដែរមិនចឹង? ​ ឃេីញឱកាសមកដល់ហេីយ​ចាំអីទៀត​ 😏។​

​      រាងស្តេីង​ ងេីបបន្តិចខិតទៅជិតអ្នកគេងលង់លក់​ហេីយដៃម្ខាងច្រត់ចង្ការខ្លួនឯង​ ម្ខាងទៀតលូកទៅ​លេងក្បាលគេដោយអង្អែលសក់គេថ្នមៗ​សក់គេវែងបន្តិចនឹងធ្លាក់មកបាំងថ្ងាស់ទេីបនាយជួយវែកចេញអោយ​ ផុតពីប៉ះសក់ក៏រំកិលចុះមកខ្ទង់ច្រមុះ​ ច្រមុះ​ ខ្ពស់​មានខ្ទង់ស្រួចល្មមបែបកូនកាត់រោមភ្នែកពេលបិទក៏នៅតែវែងស្អាត​ រិតតែគួរអោយចង់មេីលជាង​នេះទៀត​ នោះគឺបបូរមាត់មានទម្រង់ពណ៌ក្រហម​ ព្រៀងៗមកពីធម្មជាតិប៉ះទៅទន់ល្អណាស់...​ គួរឲ្យ​ចង់ថេីប! ពិតមែន​ ពេលនេះគិតអីមិនចេញក្រៅពីរឿង​នេះទេ​ មនុស្ស​ស្អីក៏ទាក់ទាញ់យ៉ាងនឹង​? អ្វីដែលសំខាន់គេជាមនុស្សដែលយេីងចូលចិត្តទៀត​ អោយទប់ចិត្តជាប់ម៉េចបានទៅ...

​  -​គេកំពុងគេងបែបនេះប្រហែលជាមិនអីទេ  តែបន្តិចបែបគ្មានអីទេ

​        Chinmoគិតយ៉ាងខិលម្នាក់ឯង​ នៅមិនត្រឹមតែគិតរួមទាំងអនុវត្តផ្ទាល់ទៀតផង។  រាងស្តេីងល្អិតខិតទៅជិតមុខរបស់គេម្តងបន្តិចរហូតមាត់ប៉ះលេីបបូរមាត់គេបន្តិច​ តែក៏មិនហ៊ានឱនទៅជិតជាងនឹងទៀត​ ខ្យល់ដង្ហេីមប៉ះគ្នាធ្វេីអោយចរន្តក្នុងខ្លួនចាប់ផ្តេីមរេីឡេីង​ ខ្យល់ក្តៅឧណ្ឌៗ​ប៉ះមុខធ្វេីអោយព្រឺរខ្នងយ៉ាងម៉េចមិន​ដឹង​ នេះលួចថេីបគេហេីយមកក្តៅខ្លួនម្នាក់ឯងចឹងឬហាស Chinmo? 😌  យ៉ាប់មែន!   មិនកេីតទេតែបែបនេះទៀតកេីតជាប្រុសអត់ឃ្លានទៅសុីគេឥឡូវហេីយ​  គេងវិញ!  

I don't know about youOpowieści tętniące życiem. Odkryj je teraz