"លោកប៉ាក្មេក"វត្តមានរបស់ភ្ញៀវមិនបានអញ្ជើញទុកជាមុនបានចូលមកដល់នោះគឺលោកផាកគឺលោកប៉ារបស់ជីមីនគាត់ជាទូទៅមកក្រុមហ៊ុនអំឡុងពេលប្រជុំភាគហ៊ុនប៉ុណ្ណោះមើលទៅលើកនេះប្រហែលជាមានបញ្ហាណាមួយត្រូវឲ្យគាត់មកដោយផ្ទាល់ហើយចំពេលល្អណាស់ជុងហ្គុកកំពុងតែមានរឿងចង់ពិភាក្សាជាមួយគាត់ល្មម
"លោកពូផាក!!!រីករាយណាស់ដែលបានជួបលោកពូតែខ្ញុំមានការងារបន្ទាន់សូមលាលោលពូទៅមុនហើយ"ជីនអោនគំនាបបង្ហាញការគោរពលោកផាកក្នុងនាមជាចាស់ទុំនាយព្យាយាមគេចព្រោះចង់ទុកពេលឲ្យលោកប៉ាក្មេកនិងកូនប្រសារនេះបានចំណាយពេលវេលាជាមួយគ្នាឲ្យបានយូរដើម្បីបង្កើនភាពស្និតស្នាលក្នុងទំនាក់ទំនងគ្រួសារ
"មិនអីទេ!!!ថែខ្លួនកុំខំប្រឹងខ្លាំងពេកណាជីននី"លោកផាកគាត់និយាយដោយស្នាមញញឹមយ៉ាងកក់ក្ដៅមែនហើយគាត់ជាមនុស្សចាស់ដែលមានទឹកចិត្រយ៉ាងល្អហើយមិនចម្លែកឡើយដែលគ្រប់គ្នាគោរពស្រលាញ់គាត់យ៉ាងនេះ
"បាទ!!!អរគុណលោកពូ"ស៊ុកជីនរហ័សចេញទៅដោយស្ងៀមស្ងាត់ចំណែកជុងហ្គុកវិញនៅរាងភាំងនិងស្ថានការណ៍ព្រោះមិនសូវទម្លាប់ប៉ុន្មានឡើយ
"ជុងហ្គុក!!!ប៉ាមានរឿងពិភាក្សាបន្ដិច"លោកផាកគាត់ញញឹមយ៉ាងកក់ក្ដៅដដែលហើយនេះតែងតែជាហេតុផលចម្បងដែលបណ្ដាលឲ្យរាងក្រាស់ពិបាកនិងរកលេសដោះសារជាមួយគាត់
បើងាកមកមើលជីមីនឯណោះវិញនាយតូចពិតជាបានខឹងនិងជុងហ្គុកមែនទើបបានចេញទៅទិញកាហ្វេដើម្បីបញ្ចេញអារម្មណ៍ខ្លះហើយពេលបានគិតម្ដងហើយម្ដងទៀតនាយតូចស្រាប់តែនឹកឃើញគំនិតមួយដើម្បីឲ្យផែនការរបស់ខ្លួនបន្ដទៅដោយឥតខ្ចោះ
"ជីមីន"លោកPTឧទានហៅជីមីនដោយភ្ញាក់ផ្អើលពេលបាបឃើញថាជីមីនត្រឡប់មកវិញជាមួយកាហ្វេជាច្រើនកែវទំនងជាទិញដើម្បីឲ្យបុគ្គលិករួមការងារហើយ
"បាត!!!ហិហិ!!!ខ្ញុំទិញវាមកជូនបងទាំងអស់គ្នា"ជីមីនរក្សាស្នាមញញឹមបានយ៉ាងស្រស់ទាំងដែលមុននេះទើបតែស្រែកជេលីលីយ៉ាងសាហាវ
"អ-អរគុណ"ជូរីដែលអង្គុយជិតរាងតូចជាងគេនោះទទួលយកទាំងមានភាពស្ទាក់ស្ទើព្រោះមិញនេះនាងនិងគ្នីគ្នាទើបតែនិយាយមិនល្អទាក់ទងនិងជីមីន
ភាគទី៧:ឈប់និយាយ
Start from the beginning
