Chinmo ដឹងរួមទាំងរំភើបចិត្តនឹទង្វើររបស់គេណាស់ តែបែរជាធ្វើមិនដឹងខ្លួន ហើយនៅបណ្តោយ ទោរទន់រាងកាយយ៉ាងរំភើយ មានអ្នកចាំការពារចឹងហើយនៅចាំអីទៀត 😏។

ម៉ោង8កន្លះ​ទេីបការប្រកួតបញ្ចប់​ ជាការប្រកួតបែបមិត្តភាពរវាងសាលាមួយនឹងមួយទៀត​តែ​ប៉ុណ្ណោះ​ តែខាងម្ចាស់តារាងនៅតែយកបានជ័យជំនះ​ កីឡាករ​ក៏ត្រូវជប់លៀងអបអរការឈ្នះនេះដែរ។

​ "​ បង..លេងបានល្អ👍"

​ ​ Ford​ ដេីរមកសរសេីរទាំងលេីកដៃអោយ​ ពេលនៅតែពីរនាក់បែបគ្រាន់ក្លាហ៊ានខ្លះ​ មុននេះបន្តិច Chinmo នឹង Yaoji​ នៅនិយាយគ្នាទេីបឃេីញឱកាសល្អ​ Ford​ក៏ដេីរមករក Markតែម្តង។

​ "​ នេះ Fan​ បងដែរឬ? មិនស្មានថាឯងនឹងមកទេ"

​ "​ចឹង​ទឹកនេះមិនបាច់ញាំ😇" Ford​ញញឹមស្មេីរ​រកដេីរចេញ​ ខំមានចិត្តរត់ទៅទិញទឹកត្រជាក់អោយ​ដឹងអីគេមេីលមិនឃេីញចឹងសោះ​ តាមមេីល​ ត្រឡប់​ទៅ​ឈ្លោះ​គ្នាវិញល្អជាងដឹងន៎​!

​ "​ អត់ទេ...និយាយលេងសោះ​ងរដែរ​ ទៅជប់លៀងជាមួយបងទេ​ N'Ford​ ? "​ Mark​ប្រញាប់​ស្រវ៉ាយកទឹកមកផឹក​ ទាំងសួរនាំ​

​ "​ ខ្ញុំទៅបានដែរហ្ហ? "​

​ "​បានតេី​ Special​ Fan​ បងហេីយ​ អ្នកណាមិនអោយចូលរួម"​

​ Fordគ្រាន់តែលឺ​ បេះដូងលោតញាប់តែម្តង​តែខាងក្រៅប្រឹងសម្តែងធ្វេីធម្មតាណាស់។

​ "ចឹងចាំ Chinmo​ បន្តិចសិនទៅ"

​ កំពុងនិយាយ​សាមីខ្លួន​ក៏រត់មកល្មម​ តែមិនបានមកជាមួយ Yaojiទេ​ គេប្រហែលជាទៅមុនហេីយ​ មុននេះ​ គេចង់ជូន Chinmo​ ទៅផ្ទះដែរ​ តែរាងតូច​លេីកថាទៅជប់លាងជាមួយ Ford​ សិន​ អោយគេទៅមុនចុះ​ ទេីបគេមិនបារម្ភអីច្រេីន។

​ Yaoji​ដេីរមកដល់កន្លែងចតឡានហេីយ​ រាវរកសោរឡាន​ បែរជាមិនឃេីញ​ គេឈរគិតមួយសន្ទុះ​ រកនឹកថា​ ទុកវានៅឯណា....មែនហេីយអាចនឹងនៅក្នុងបន្ទប់សិល្បៈ​ ព្រោះ​មុននោះបានដកវាចេញពីហ៊ោប៉ៅខោ​ ដាក់ទៅកាបូបវិញ​ សង្ស័យ​តែ​មិនបានញុកចូល​ បែរជាធ្លាក់វិញទេ​ គេក៏សម្រេចចិត្ត​បក ត្រឡប់ទៅ​ទីនោះវិញ​។

I don't know about youWhere stories live. Discover now