Chapter: 08 "ទទួលយក"

Start from the beginning
                                    

“ពេលខ្លះខ្ញុំពិតជាពិបាកដកដង្ហើមខ្លាំងណាស់ ដូច្នេះខ្ញុំគ្មានស្នាមញញឹមឡើយ រហូតមកជួបនាង ជួបនារីដែលមានបេះដូងល្អធ្វើឲ្យខ្ញុំចេះញញឹម…..ចេះចង់មានជីវីតបន្ត-តែវាមិនអាចឡើយ” គេនិយាយដោយសម្លេងកំសត់ ហើយក៌មិនបានមើលមុខនាងឡើយ ព្រោះគេបានដើរចេញទៅមុខតិចៗ ធ្វើដូចគេពិបាកចិត្តខ្លាំង។

“ហេតុអីមនុស្សល្អដូចលោកជួបរឿងបែបនេះ?” បើជុងហ្គុក ងាកក្រោយមើលមុខហានីល គេនឹងបានឃើញទឹកមុខ ដែលមានតែក្តីបារម្មណ៍ពិតប្រាកដ ដែលបង្កប់ក្នុងទឹកភ្នែកមួយដំណក់ៗ ដែលបានហូរចុះមកលើថ្ពាល់រលោង។

“ខ្ញុំត្រៀមខ្លួនរួចហើយ…តែខ្ញុំចង់ឲ្យហានីល បំពេញបំណងរបស់ខ្ញុំជាលើកចុងក្រោយបានទេ?” ជុងហ្គុក បានងាកក្រោយវិញ ហើយគេពិតជាបានឃើញមុខ ដែលដក់ដាមដោយទឹកភ្នែក។ គេពិតជាភ័យមែនទែន ទើបស្ទុះទៅរកនាងទាំងមុខស្លេក។
“ហានីល! ហេតុអីនាងយំ?” គេធ្វើខ្លួនមិនត្រូវសោះឡើយ ពេលនាងគិតតែពីខ្ទប់មាត់យំខ្លាំងទៅៗ ដោយគ្មានមូលហេតុ។

“ហានីល ខ្ញុំធ្វើអីខុសមែនទេ? ឬមួយនាងឈឺក្បាល? តែខ្ញុំគ្មានថ្នាំទេ”

“អត់ទេៗ! ខ្ញុំមិនឈឺអ្វីទាំងអស់! ខ្ញុំយំមកពីខ្ញុំអាណិតលោក! លោកកំសត់ពេកហើយ ជុងហ្គុក” ហានីល ប្រឹងជូតទឹកភ្នែកខ្លួនឯងចេញ និងនិយាយដោយដណ្ដឺតអណ្ដកស្ដាប់សឹងពុំបាន។

“ព្រះអើយ!” ជុងហ្គុក ទះក្បាលខ្លួនឯង នាងឆាប់ជឿ ឆាប់អាណិតគេម្លេះ?
“នាងកុំយំហានីល ខ្ញុំត្រៀមខ្លួនរួចហើយ”

“លោកនិយាយថាលោកចង់ឲ្យខ្ញុំបំពេញបំណងអ្វី? លោកប្រាប់ខ្ញុំមក ជុងហ្គុក” ទោះបីជាយ៉ាងណាក៏ដោយទឹកចិត្តរបស់នាងនៅតែមាន ជាពិសេសនោះគឺចំពោះមនុស្សដែលមានជំងឺដូចគេ។

“ខ្ញុំនឹងប្រាប់នាងតាមក្រោយ តែពេលនេះទៅសម្ភាស៍ការងារសិនទៅ ខ្លាចមិនទាន់” មុនដំបូងគេចង់និយាយរឿងសំខាន់ដែរ តែគេក៏ចុះចាញ់នឹងទឹកចិត្តរបស់នាងតែម្ដង ទើបសុខចិត្តកំដរនាងទៅចំណតឡានក្រុង ដើម្បីទៅកន្លែងថ្មីដែលនឹងសាងអនាគតដល់នាង។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now