"ឯកសា!!!របស់ខ្ញុំនៅឯណា~wtf!!!"រាងតូចរើថតតុរបស់ខ្លួនជាច្រើនលើកជាច្រើនសារព្រោះមិនអស់ចិត្តតើអាចបាត់បានដោយរបៀបណា?
"ឆាប់ឡើងជីមីនដល់ពេលប្រជុំហើយ"ប្រធានក្រុមរៀបចំផែនការព្យាយាមនិយាយតឿនរាងតូចព្រោះគាត់បានដឹងច្បាស់ពីអត្តចរឹករបស់អគ្គនាយកថាមិនចូលចិត្តភាពយឺតយ៉ាវឡើយ
"តែឯកសាររបស់ខ្ញុំបានបាត់ហើយ!!!យប់មិញនេះខ្ញុំបានធ្វើរួចនិងទុកក្នុងថតតុយ៉ាងច្បាស់ហើយ"នាយតូចមានទឹកមុខមិនល្អគេជឿជាក់ណាស់ថាបានទុកដាក់យ៉ាងប្រុងប្រយត្នហើយតែថាលីលីប្រាប់តែចូលមក
"ឯកសារនោះយើងបានបញ្ជូនឲ្យទៅថ្នាក់លើ!!!ហើយឯងកុំគិតថាយើងកម្ចាត់ចេញមិនបាននោះ"នាងក្រមុំចូលមកជិតនិងនិយាយខ្សឹបល្មមបានលឺតែពីរនាក់ជីមីនក្ដាប់ដៃយ៉ាងណែនគេប្រហែលនេះបន្ដិចហើយ
"លោកប្រធានកុំបារម្ភអីចាស~ឯកសារនោះខ្ញុំបានបញ្ជូនដល់ដៃអគ្គនាយករងហើយ!!!"លីលីបែទៅញញឹមយ៉ាងស្រស់ដាក់លោកPTនិងប្រធានផ្នែកបែបមិនខ្មាសអៀនអស់
"អា៎!!!បើបែបនេះប្រសើរហើយតោះគ្រប់គ្នាឆាប់ចូលទៅបន្ទប់ប្រជុំទៅ"ប្រធានផ្នែកមិនបានដេញដាលច្រើនដែរប្រកាសប្រាប់បុគ្គលិកផ្សេងទៀត
"អេ៎~បុគ្គលិកហាត់ការមិនត្រូវអនុញាតិឲ្យចូលទៅទេ"លីលីងាកមកនិយាយដាក់ជីមីនហើយបុគ្គលិកផ្សេងទៀតហាក់ដូចជាធ្វើពើមិនដឹងមិនលឺតើនេះជាស្អីនេះជាក្រុមការងាររបៀបណា
"ស្អីគេ~នាង!!!"ជីមីនខាំមាត់ទប់ចិត្តកុំឲ្យខ្លួនឯងស្រែកអារម្មណ៍ទាំងអស់របស់គេពេលនេះគឺចង់កម្ចាតស្រីម្នាក់នេះចេញហើយកំពុងគិតថាបុគ្គលិកដូចជានាងមានប៉ុន្មាននាក់ទៀតគេនិងបណ្ដេញចេញឲ្យអសើ់
+បន្ទប់ប្រជុំ-9:00AM
បុគ្គលិកដែលពាក់ព័ន្ធបានចូលទៅអង្គុយរង់ចាំវត្តមានរបស់អគ្គនាយកភ្លាមនោះជុងហ្គុកដើរចូលមកដោយទឹកមុខមាំសាកសមជាអ្នកដឹកនាំយ៉ាងពិតប្រាកដតែថាកែវភ្នែករបស់នាយព្យាយាមសម្លឹងរកមើលជីមីន!!អូមេហ្គាតូចម្នាក់នេះនៅឯណាមកយឺតបានយ៉ាងមិច
ភាគទី៦:បាត់ឯកសារ
Comenzar desde el principio
