<< ហើយអូនក៏ប្រាប់បងច្រើនដងហើយដែរ ថាអូនស្រលាញ់បងមិនមែនក្នុងន័យបងប្រុស តែគឺជាស្នេហា ស្នេហាណា៎... តើបងយល់ទេ? >> ស្រីល្អវាចាទាំងបង្ហូរទឹកភ្នែកចុះមកយ៉ាងសស្រាក់សស្រាំ
រាងក្រាស់អស់ពាក្យនឹងថ្លែងក៏បែរខ្នងបំណងដើរចេញពីទីនោះ ស្រាប់តែអ្នកជាប្រពន្ធក៏រត់ចូលមកឱបក្រសោបកាយនាយពីក្រោយយ៉ាងណែន
<< កុំទៅអី jung! បើបងទៅអូននឹងឆ្កួតស្លាប់មិនខានទេ ហើយក៏មិនចង់រស់នៅលើលោកនេះទៀតដែរ... >> នារីយើងវាចាដោយការអស់អំណត់លាយឡំនឹងទឹកភ្នែកខកស្នេហ៍ ធ្វើឲ្យចិត្តអ្នកជាបងប្រុសព្រមនឹងព្រងើយមិនបានក៏ងាកមុខមកបំណងពន្យល់ហេតុផលប្រាប់
តែក្នុងពេលនោះស្រីល្អក៏ដោះឈុតអស់រលីងពីរាងកាយ និងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាប្រពន្ធយ៉ាងពេញលក្ខណៈសម្រាប់រាងក្រាស់
Jungkook បានរុញរាងកាយស្រស់ស្រីឲ្យដើរថយក្រោយម្តងមួយជំហានរហូតដល់គ្រែគេង បណ្តាលឲ្យនាងជំពប់ជើងផ្ងារ មុននឹងដួលទៅលើពូកនារីក៏បានទាញយកកាយមាំមួនដួលទៅជាមួយគ្នាផងដែរ
មាណវីប្រើឱកាសមួយនេះចង់ឆក់យកស្នាមថើបមាត់និងមាត់ធ្វើឲ្យរាងក្រាស់ក្លាយមកជាប្តីទៅហើយ ប៉ុន្តែត្រូវបាន jungkook ទាញភួយមកគ្របដណ្ដប់បិទបាំងរាងកាយឲ្យនាងវិញហើយនៅពោលផងថា
<< បងអស់សង្ឃឹមចំពោះអូនណាស់ ពីថ្ងៃនេះទៅឋាន:ជាប្អូនស្រីដែលបងមានចំពោះអូនក៏បានរលាយអស់ហើយ តើនេះជាអ្វីដែលអូនត្រូវការហើយបានប្រឹងប្រែងយ៉ាងខ្លាំងនោះមែនទេ? >> ពាក្យសម្តីរបស់រាងក្រាស់បានធ្វើឲ្យមាណវីយំខ្សឹបខ្សួលទាំងគ្មានសម្លេងឡើយ ព្រោះនេះទើបជាការយំដ៏សោកសៅបំផុត ខូចចិត្តបំផុត នឹងអស់សង្ឃឹមបំផុត
<< បងស្រលាញ់គេណាស់ ទើបបងមិនអាចធ្វើខុសចំពោះស្នេហាខ្លួនឯងម្តងហើយម្តងទៀតបានទេ! សូមអង្វរ... អូនឈប់បង្ខំបងទាំងពីរឲ្យរស់ក្នុងភាពសោះកក្រោះចំពោះអូនទៀតទៅ?! >> Jungkook ពោលឡើងទាំងការឈឺចុកចាប់ក្នុងទ្រូង ត្បិតថាពាក្យពេចន៍ទាំងនោះក៏ដូចជាកំពុងដុតបំផ្លាញ់ទំនាក់ទំនងបងប្អូនអ្នកទាំងពីរអញ្ចឹងដែរ
ក្រោយវាចាចប់នារីក៏នៅតែមិនតបហើយគិតតែយំខ្លាំងទៅកាន់តែខ្លាំងទៅ រាងក្រាស់ក៏ទប់ទឹកភ្នែកខ្លួនឯងលែងជាប់ទៀតដូចគ្នាទើបត្រូវបង្ខំចិត្តដើរចេញពីបន្ទប់យ៉ាងកម្រោល
ជំនួសឲ្យការចេញឆ្ងាយរាងក្រាស់គឺនៅឈរយ៉ាងស្ងាត់ស្ងៀមនៅមុខទ្វារបន្ទប់គេងរបស់រាងតូច នាយជ្រើសយកការមិនជួបមុខដើម្បីឲ្យរាងតូចយល់ថាខ្លួនឯងបានធ្វើអ្វីដែលបាននិយាយគ្នាមុននេះ
Jungkook ឈរស្រក់ទឹកភ្នែកជ្រែកកាត់ផែនថ្ពាល់ អ្វីដែលនាយអាចធ្វើបានគឺរងចាំមេឃនិងបើកពន្លឺវិញតែប៉ុណ្ណោះ
ចំពោះរាងតូចដែលស្ថិតនៅក្នុងបន្ទប់ឯណេះវិញ គេក៏កំពុងសម្លឹងទៅកាន់ច្រកទ្វារបន្ទប់ដូចគ្នា តើគេសម្លឹងមើលអ្វី ឬកំពុងរងចាំការត្រលប់របស់រាងក្រាស់?!
To be connect...................💔💔💔
ភាគ53: អូនគឺជាប្អូនស្រី
Start from the beginning
