<< តើអូនអាចសប្បាយចិត្តទេ ពេលបងធ្វើបែបនោះ? >> Jungkook ប្រឹងទប់អារម្មណ៍ឈឺចាប់ ហើយសួររាងតូចទាំងអួលដើមក.
<< ប្រាកដណាស់!!! >> Tea ប្រឹងតបវិញទាំងខាំថ្គាមសង្កត់ចិត្តយ៉ាងតឹងតែង ដូចកំពុងបង្ខំខ្លួនឯងឲ្យនិយាយពាក្យនោះ
Jungkook ដូចធ្លាក់ចូលជ្រៅក្នុងទីងងឹតហើយសែនត្រជាក់ រាងកាយទាំងមូលហាក់ស្ពឹកស្រពន់អស់នូវកម្លាំងកំហែង ក្រោយពេលទទួលបានចម្លើយពីមាត់រាងតូចហើយនោះ រាងក្រាស់ក៏បានចាកចេញទាំងអស់សង្ឃឹម ពេលវេលាកន្លងមកដែលនាយបានធ្វើសុទ្ធតែជាភក្តីភាពដ៏ស្មោះត្រង់នឹងបរិសុទ្ធទៅលើ teahyung នាយសង្ឃឹមថាកំហឹងរាងតូចនិងធូរស្រាល ក៏មិនមែនប្តូរដោយស្នេហាល្អក់កករឡើយ
តើការប្រឈមមុខនឹងរឿងកាចសាហាវរបស់ jungkook វាបានបញ្ចប់ត្រឹម teahyung ហើយមែនទេ?
ទ្វារបន្ទប់ស្រស់ស្រីបានរបើក ស្រទាប់ផ្កាកុលាបក្រហមធ្លាក់រោយពេញលើរាងកាយរាងក្រាស់ hyuna ចូលខ្លួនមកបិទទ្វារបន្ទប់ហើយអូសដៃ jungkook ទៅអង្គុយនៅតុតូចក្បែរគ្រែដែលម្តាយក្មេករៀបចំទុកឲ្យបង្កាត់ភ្លើងស្នេហ៍
ក្នុងគ្រាដែលឆ្លងកាត់ស្រទាប់ផ្កា ចូលទៅកាន់ទីដែលមានពន្លឺទាបក្រអូបផ្លុងៗ ស្រាក្រហមក៏ចាកចូលកែវគឺជាវេលាមួយដែលរាងក្រាស់បាននឹកឃើញដល់ពាក្យសម្ដីរបស់រាងតូចមុននេះ វាជាវេលាដ៏រ៉ូមែនទិចចុះតើហេតុអ្វីមនុស្សនៅចំពោះមុខមិនមែនជាមនុស្សដែលខ្លួនបានស្រលាញ់យ៉ាងខ្លាំងនោះ
<< លោកប្តី ពួកយើងញុំាស្រាខ្វែងដៃមួយទៅ?! >> មាណវីប្រឹងរៀបរឹកពារទាក់ទាញចំណាប់អារម្មណ៍ស្វាមីយ៉ាងពេញទំហឹង
វាផ្ទុយពីអ្វីដែលនារីត្រូវការ កម្លោះជាប្តីគេបែរជាសើចបែបចំអក រួចក៏លើកកែវស្រាមកចាកស្រោចលើក្បាលខ្លួនឯងដូចជាមនុស្សឆ្កួតលីលា
<< បង jung??? >> នារីស្រែកសួរទាំងក្តីតក់ស្លុតចិត្តស្រយ៉ង់ តើការក្លាយជាប្តីប្រពន្ធនិងនាងវាពិតជាវេទនាណាស់ឬចំពោះរាងក្រាស់?
<< Hyuna តើអូនភ្លេចអ្វីដែលបងបានប្រាប់អូនហើយមែនទេ? ចំពោះបង អូនគឺជាប្អូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ មិនមែនប្រពន្ធ! >> Jungkook បានប្រាប់រឿងនេះដល់ស្រស់ស្រីច្រើនលើកមកហើយ ទោះជាពេលនោះមិនបានស្រលាញ់ប្អូនភ្លោះរបស់ teahyung នាយក៏បណ្តើរស្រីប្តូរមុខរាប់ភ្លេច ក៏មិនព្រមបណ្តើរ hyuna ក្នុងនាមស្នេហ៍ឡើយ
ភាគ53: អូនគឺជាប្អូនស្រី
Start from the beginning
