ចំពោះស្រីតូច hyuna នាងបានស្តាប់គ្រប់យ៉ាងពីអ្នកម្តាយក្មេកចប់ក៏រៀបរឹកធ្វើតាម មិនឲ្យរំលងឱកាសឡើយ
ចំពោះរាងក្រាស់ jungkook ឯណេះវិញនាយខឹងនឹងបងប្រុសជារាងតូចជាខ្លាំង ត្បិតគេបានយកចិត្តស្មោះរបស់ខ្លួនមកជាន់ពន្លិចចោលឲ្យបែកខ្ចាត់ខ្ចាយ
<< មិចក៏អូនធ្វើបែបនេះចំពោះ អូនម៉េចនឹងអាចយកស្នេហ៍ស្មោះដែលបងមានចំពោះប្រគល់ឲ្យទៅអ្នកផ្សេងនោះ? នេះជាស្នេហា មិនមែនប្រើសម្រាប់រំងាប់កំហឹងបានទេ បងមិនធ្វើ...! >> Jungkook ស្រែកកំហគដាក់រាងតូចទាំងក្តីឈឺចិត្តផ្សា រាល់ល្បែងដែលរាងតូចចង់បាននាយមិនគិតនឹងបដិសេធឡើយ ទាស់ត្រង់ចំណុចមួយនេះ នាយគឺធ្វើមិនបានឡើយ
<< អ្វីហៅថាស្នេហ៍ស្មោះនោះ jungkook? លោកបានក្បត់វាច្រើនដង ក៏បំផ្លាញវាឲ្យបែកខ្ចាត់ខ្ចាយយូរណាស់មកហើយ! នេះជាផលតបស្នង មិនមែនលោកថានឹងផ្តល់វាឲ្យមកខ្ញុំទេ?! >> Tea ប្រើពាក្យកំហិត កំរិតឲ្យរាងក្រាស់តម្រូវតាមពាក្យសន្យារវាងគ្នា
Jungkook ទាំងយល់ហើយដឹងជ្រៅដល់បំណងដែលរាងតូចធ្វើ ប៉ុន្តែគុំនុំអ្វីរាងក្រាស់គេមិនខ្វល់ឡើយ តាមដែលរាងតូចត្រូវការនាយហ៊ានពុះជ្រែកដើម្បីលុបបំបាត់នូវកំហុសឆ្គងកន្លងមក តែនេះជាការលះបង់មនសិការរបស់ខ្លួនឯងដែលមានចំពោះស្នេហាក៏ដូចជាមនោសញ្ចេតនាបងប្អូនដែរ
ក្នុងខណៈពេលដែលរាងក្រាស់កំពុងសោកសៅហើយហួសការស្មាននឹងទង្វើរបស់រាងតូច ទឹកភ្នែក៏ផ្តើមជ្រាបចេញក្រសែភ្នែកក្រហម ក៏ខំប្រឹងឃាត់មិនឲ្យស្រក់ចុះ
tea មើលឃើញស្ថានការណ៍មិនល្អនាយចូលកាយទៅក្បែររាងក្រាស់ រួចលើកដៃបង់បោសថ្ពាល់ទន់រលោងនោះបន្តិច រួចបន្តអូសយ៉ាងថ្នមៗហូតចុះមកដើមក.បន្តទៅសាច់ស្មាហាប់ណែននោះ ទើបព្រមផ្អឹបបបូរមាត់ក្បែរត្រចៀកខ្សឹបនូវសម្លេងស្រៀវស្រើបដើម្បីដាស់ចេញនៅគំនិតកប់ជ្រៅរបស់រាងក្រាស់ដែលមានចំពោះខ្លួន
<< ចាំជួបគ្នានៅរាត្រីមួយមានផ្កាយរះព្រោងព្រាត ស្រទាបផ្ការោយពេញផ្ទៃទឹក ទានក្រអូបបំភ្លឺផ្លុងៗ ក្រេបស្រាក្រហមជាមួយគ្នា ហើយស្រង់យកក្លិនទឹកអប់ដែលជាប់លើខ្លួនខ្ញុំ... នៅក្រោយពេលដែលលោកបានធ្វើជាមួយ hyuna !!! >> Teahyung មើលទៅពិតជាគួរឲ្យខ្លាចពេលនិយាយដល់ប្រយោគមួយនេះ វាសោះកក្រោះ គ្មានមនោសញ្ចេតនា គ្មានអារម្មណ៍នៃក្តីស្រលាញ់
ភាគ53: អូនគឺជាប្អូនស្រី
Start from the beginning
