<បាទ!!!រាត្រីសួស្តីលោកប៉ា>ជីមីនដកដង្ហើមធំមុន និងដើរទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួននិងបញ្ចប់ដោ យការញុំាសាឡាដរួចហើយចូលគេងតាមទម្លាប់
តាមទម្លាប់ទូទៅធម្មតាជុងប្លុកនិងជីមីន អ្នកទាំងពីរអង្គុយញុំាអាហារដោយស្ងៀមស្ងាត់គ្មាន ការឆ្លើយឆ្លងអ្វីទាំងតែថ្ងៃនេះនាយតូចស្រាប់តែមាន អារម្មណ៍ចម្លែកទើបបញ្ចប់អាហារទាំងពាក់កណ្ដាល ចាន
"អេឡិច!!តោះទៅ"រាងតូចជាអ្នកដំបូងដែលក្រោក ចេញទៅទាំងដែលទើបនិងញុំាបានបន្តិចប៉ុណ្ណោះ ហេតុអ្វីព្រោះគេចង់ទៅក្រុមហ៊ុនឲ្យបានមុន
"អ្នកប្រុស!!តើមានបញ្ហាអ្វីចំពោះអ្នក?"អេឡិច សួរហើយពេលនេះពួកគេនៅក្នុងឡានលើផ្លូវដើម្បី ធ្វើដំណើរទៅក្រុមហ៊ុនJEON-PARK
"គ្មានអ្វីទេ"នាយតូចតបហើយបើកបង្អួចកញ្ចក់ មើលទៅទេសភាពខាងក្រៅដោយអារម្មណ៍ជាច្រើន ពិបាកពិពណ៌នា
@ក្រុមហ៊ុនJP GROUP CORP
ពេលបានឃើញរបាយការណ៍របស់បុគ្គលិក ជុងហ្គុកខឹងសម្បារយ៉ាងខ្លាំងមុននិងទាក់ទងទៅ ប្រធានផ្នែកផែនការមួយសន្ទុះសម្លេងគោះទ្វានិង ការសូមអនុញាតិទ្វារបានរបើកហើយប្រធានក្រុមនៃ នាយកដ្ឋានផែនការបានមកដល់គឺPT
"មើលអ្វីដែលលោកបានបញ្ជូនមកឲ្យយើង ទៅ!!!"ជុងហ្គុកគប់ឯកសារទៅលើតុយ៉ាងខ្លាំង ព្រោះតែនាយខឹងប៉ុន្តែប្រធានផ្នែកបានគ្រវីក្បាលយ៉ាង លឿនពេលបានឃើញសំណុំឯកសារ
"អាំ~មិនមែនខ្ញុំទេ!!!អគ្គនាយកវាគ~គឺជាអ្នកហាត់ ការថ្មី"ប្រធានផ្នែកនិយាយទាំងញ័រមាត់ទាំងភ័យនិង ខ្លាចតើនរណាអាចទ្រាំទ្រនិងកែវភ្នែកពិឃាតរបស់ អគ្គនាយកបេះដូងទឹកកកម្នាក់នេះទៅ
"ស្អីគេ!!!នាំគេមកជួបខ្ញុំហើយលោកត្រៀមខ្លួនឲ្យបាន ល្អផងទៅ"រាងក្រាស់ទះតុមួយទំហឹងទាំងទឹកមុខ ចំអកមុននិងប្ដូរសម្លេងទៅជាស្មើរវិញ
"អគ្គនាយក"ប្រធានផ្នែកញ័រអស់ខ្លួនប្រាណបម្រុងនិង បកស្រាយតែថាសម្លេងគំហករបស់ជុងប្លុកបាន កាត់ផ្តាច់សតិរបស់គាត់ទាំងអស់
ភាគទី៣:បណ្ដេញចេញ
Start from the beginning
