បួនម៉ោងជាងបានកន្លងផុតទៅ មនុស្សគ្រប់គ្នាគ្មាននរណាម្នាក់បានគេឡេីយនៅរាត្រីមួយនេះ។ យន្តហោះរបស់គ្រួសារមហាវ៉ល់ បានតចនៅលេីអគារពីររយជាន់មួយក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ដោយនៅទីនោះមានទាហានជប៉ុនជាច្រេីនចុះមកទទួលពួកគេទាំងអស់គ្នា។
« ហាសហា ម្ចាស់ក្សត្រីជីមីន យាងមកដល់ហេីយ ផូស!»
ជីមីនចុះមកត្រដាងដៃយ៉ាងឡូយ តែត្រូវជីនដាក់មួយដៃព្រោះតែខុសរបៀបពេក« អត់មាយាទ! ជៀសចេញពីផ្លូវយេីង! ជំទាវជីននឹងឯកឧត្តមណាមជូនយាងមកដល់ហេីយ! ហិហិ តោះប្តីចុះក្រោម » ជីនបានដឹកដៃប្តីរបស់គាត់ចុះទៅក្រោមបាត់ទៅ ក្រោមការសម្លឹងហួសចិត្តពីកូនៗ។ គ្រួសារទាំងមូលបានចុះមកក្រោម នឹងមានការទទួលរាក់ទាក់ពីសំណាក់ទាហានយ៉ាងគគ្រឹកគគ្រេង
« ប្រុសជប៉ុនស្អាតៗម្លេះ! » ថេយ៉ុងលាន់មាត់
« ចង់យកទេ? »
« យកដប់មក អូស៎ច្រឡំ អត់ទេ អត់ចង់បានទេ » ថេយ៉ុគ្រលាស់ពាក្យ លឿនព្រោះតែជុងហ្គុកឈរសម្លក់មុខរួចជាស្រេច
« នែមិក! ចង់ទៅរកស្រីៗជប៉ុននៅទីនេះទេ ស្រីជប៉ុនស្អាតៗណាស់វេីយ! » តាន់កេះដៃមិកស្របពេលកំពុងតែដេីរទៅជាមួយគ្នា
« តែយេីងគិតថា នៅជាមួយឯងវាស្រួលជាង! ហឹស »
« អា...អារោគចិត្ត! » តាន់ស្រែកជេរ
« ឯងហ៊ានជេរយេីងមួយម៉ាត់ទៀត យេីងចាប់បឺតមាត់ឯងមុខទាហានជប៉ុនម្តង សាកទេ? » មិក
«....»តាន់ខ្ទប់មាត់យ៉ាងលឿន ហេីយដេីរពីក្រោយខ្នងមិកទៅព្រោះខ្លាចថាគេធ្វេីមេន។
បន្ទាប់ពីនោះ ពួកគេបានធ្វេីការជិះជណ្តេីរយន្តប្រអប់ដេីម្បីចុះទៅជាន់ទី135ដែលជាជាន់សម្រាប់រដ្ឋាភិបាលជប៉ុនទាំងមូល។ ពួកគេទាំងដប់ត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ទោ ក្រមការជប៉ុនម្នាក់
« នែ អាអូនឯងចេះនិយាយភាសារបងទេ? » សូហ្គាបានកេះសួរគេស្របពេលកំពុងជិះជណ្តេីរយន្តប្រអប់ជាមួយគ្នា
« ចេះ! »
« ស្អីក៏ឬកម្លេះ? » ជីមីនចង់ក្តៅក្រហាយហេតុតែសួរមួយម៉ាត់ឆ្លេីយមួយម៉ាត់
CITEȘTI
គ្រួសារមហាវ៉ល់
Fantezieគ្រួសារកំពូលរញ៉េរញ៉ៃគ្មានពីរលេីលោក ម៉ែឪក៏វ៉ល់ កូនក៏វល់ វល់បូកវល់ គ្រួសារនេះត្រូវបានគេដាក់រហ័សនាមថាគ្រួសារមហាវ៉ល់ តែអ្នកណាទៅដឹងទៅ វ៉ល់មេនតែគ្រួសារនេះ មានការងារយ៉ាងសំខាន់ដេីម្បីបំពេញក្នុងការជួយប្រទេសជាតិទៅវិញ! ធម្មតាៗ តែមិនធម្មតា! ចង់ដឹងថាសាច់រឿងយ៉ាងណ...