ភាគ១ (ភាពឯកា)

237 6 2
                                    

ផ្ដើមចូលមកដំបូងបង្ហាញពីទេសភាពទីក្រុងសេអ៊ូលនាពេលព្រឹក បង្ហាញច្បាស់ពីអគារនីមួយៗមានគ្រប់រចនាបថមិនថាអគារសម្រាប់ធ្វើអាជីវកម្មឬហៅថាក្រុមហ៊ុន និងកន្លែងស្នាក់នៅនោះទេ ។
ប៉ុន្តែយើងបែរជាប្រទះភ្នែកនឹងផ្ទះមួយដែលជាផ្ទះវីឡាធំ សម្បូរទៅដោយរុក្ខជាតិធំនិងផ្កាមួយចំនួន មានរបងធំបិទបាំងជិតកុំឱ្យមានអ្នកក្រៅអាចរំខានបាន មានអាងទឹកយ៉ាងធំមួយផងដែរ អ្វីដែលកាន់តែពិសេសនោះគឺទិដ្ឋភាពនៅខាងក្នុងមានបន្ទប់សៀវភៅ បន្ទប់ហាត់ប្រាណ បន្ទប់តន្ត្រី បន្ទប់តាំងវត្ថុប្រវត្តិសាស្រ្ត បន្ទប់មើលកុន និង បន្ទប់ទូទៅគឺបន្ទប់គេងពីរនិងបន្ទប់ទឹកបី បើងាកមកមើលអ្នកដែលរស់នៅក្នុងវីឡាដ៏ធំនេះវិញគឺមានតែម្នាក់គត់!! (បាទ!ស្ដាប់មិនខុសទេវីឡាធំស្កឹមស្កៃនៅតែឯងគិតទៅមើលថាវាឯកាប៉ុណ្ណា)
<<ហ៉ើយ!!មិនដឹងគួរចេញវិញ្ញាសាររបៀបម៉េចឱ្យសិស្សទេនេះ!!>>
បុរសសង្ហារម្នាក់អង្គុយមើលម៉ោងបណ្ដើររអ៊ូបណ្ដើរនិយាយពីវិញ្ញាសារប្រឡង គេប្រហែលជាគ្រូបង្រៀនហើយមើលទៅ។ ក្រោយពីរអ៊ូហើយគេក៏បានងើបឈរឡើងរៀបចំខ្លួនយ៉ាងរៀបរយហើយធ្វើដំណើរចេញក្រៅដោយបានបើកឡានទំនើបរបស់គេចេញទៅសាកលវិទ្យាល័យ។
<<នោះ!!ជាលោកគ្រូជីនតើ!!>>
គ្រាន់តែបុរសសង្ហារនោះចុះចេញពីឡានរបស់គេដោយកាន់កាបូបធ្វើការមួយមកជាមួយក៏ធ្វើឱ្យសិស្សស្រីៗនៅទីនោះជ្រួលជ្រើមនឹងភាពសង្ហាររបស់គេមែនទែនគឺថាសម្លឹងមើលគេព្រាតតែម្ដង មួយវិញទៀតកុំថាឡើយសិស្សសូម្បីតែគ្រូស្រីៗក៏មានអ្នកចាប់អារម្មណ៍គេមកយកចិត្តគេរាល់ថ្ងៃដែរ។
<<ខ្ញុំពិតជាស្អប់អារម្មណ៍បែបនេះណាស់!!>>
បុរសសង្ហារនោះអង្គុយចុះនៅក្នុងបន្ទប់ធ្វើការមួយអាចថាជាបន្ទប់ធ្វើការរបស់គេផ្ទាល់នៅលើតុមានផ្លាកសម្គាល់ដាក់ថាសាស្ត្រាចារ្យប្រវត្តិសាស្រ្តជីន ឆាងមីនហើយការតុបតែងក្នុងបន្ទប់គឺពិតជាស្រស់ស្អាតណាស់ដែលវាដូចជាក្នុងរាជវាំងបុរាណអញ្ចឹងប៉ុន្តែទិដ្ឋភាពក្នុងបន្ទប់នេះមិនអាចយោងឱ្យឆាងមីនសប្បាយចិត្តបាននោះទេ។
តុកៗ~~~
<<អាចចូលមកបាន!>>
សម្លេងគោះទ្វារបានបន្លឺឡើង ដើម្បីជាការសុំពីម្ចាស់បន្ទប់មុននឹងចូលមក គឺថាអ្នកដែលចូលមកជានាយករបស់សាកលវិទ្យាល័យវ៉ុនរីមនេះផ្ទាល់ ដែលមានឈ្មោះថា ផាក ថេជុន បានចូលមកក្នុងបន្ទប់ការិយាល័យរបស់ឆាងមីនទាំងទឹកមុខព្រួយបារម្ភ ។
<<លោកគ្រូជីន! តើខ្ញុំអាចសុំលោករឿងមួយបានទេ?>>
លោកនាយកផាកនិយាយទៅកាន់ឆាងមីនទាំងសំឡេងស្នើសុំនិងច្បាស់លាស់។
<<សូមលោកនិយាយមកចុះ!>>
<<ខ្ញុំសុំឱ្យលោកធ្វើជាគ្រូបង្រៀនដល់សិស្សឆ្នាំទីមួយបន្ថែម!!>>
<<ហេតុអ្វីទៅ?ក្រែងខ្ញុំជាគ្រូបង្រៀនឆ្នាំទីបួនមិនចឹង?ហេតុអ្វីក៏សុខៗលោកចង់ឱ្យខ្ញុំបង្រៀនឆ្នាំទី១បន្ថែមបែបនេះ?>>
<<និយាយឱ្យស្មោះត្រង់ទៅឆ្នាំនេះគឺខ្ញុំបានរៀបចំតែមួយថ្នាក់ទេ ដូច្នេះហើយទើបធ្វើឱ្យវាមានភាពរញ៉េរញ៉ៃដូច្នេះទើបខ្ញុំមកនិយាយជាមួយលោកឱ្យជួយ ព្រោះថាសិស្សភាគច្រើនស្ដាប់សម្ដីលោកច្រើនជាងខ្ញុំ!>> (ឃើញគ្រូស្អាតនឹងណា៎បានស្ដាប់នឹងណា បើមុខដូចគ្រាប់បែកមើលស្អែកស្ដាប់ហើយ!!!)
<<មិនអីទេ!! ខ្ញុំអាចធ្វើបានលោកកុំបារម្ភអី!!>>
<<បើលោកធ្វើបានល្អ!! ខ្ញុំនឹងជួយស្វែងរកប្រវត្តិរបស់ព្រះអង្គ លី ឆាង ឱ្យលោក!!>> ឆាងមីនមិននិយាយតបតរទេប៉ុន្តែគេបានឱនគំនាប់បន្តិចដើម្បីជាការយល់ស្រប ឃើញបែបនេះលោកនាយកផាកក៏បានចាកចេញទៅវិញទៅទាំងសប្បាយចិត្តមិនដូចពេលចូលមកសោះ ។ ជីន ឆាងមីន មិនមែនត្រឹមតែជាគ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យនោះទេគេក៏ជាប្រវត្តិវិទូដ៏ល្បីម្នាក់ផងដែរអ្នកណាៗក៏ស្គាល់គេផងដែរប៉ុន្តែអ្វីដែលគ្មានអ្នកដឹងនោះគឺបុរសសង្ហារម្នាក់នេះគឺជា(បិសាចរាត្រី)ដែលរស់នៅប្រាំរយឆ្នាំទៅហើយក្នុងរយៈពេលហាសិបឆ្នាំម្ដងគេតែងតែផ្លាស់ប្ដូរអត្តសញ្ញាណរបស់គេម្ដងជៀសវាងកុំឱ្យមានគេសង្ស័យ ។ ជីវិតរបស់ឆាងមីនអាចរស់នៅបានយូរដូច្នេះលុយរបស់គេក៏មិនតិចដែរសឹងតែថាផ្អៀងធនាគារទៅហើយក៏មិនដឹង! ថ្វីត្បិតថាមានរូបសង្ហារ លុយចាយមិនខ្វះ ប៉ុន្តែអ្វីដែលគេខ្វះខាតនៅក្នុងជីវិតនេះគឺសេចក្ដីស្រឡាញ់ ព្រោះប៉ុន្មានរយឆ្នាំមកនេះគេរស់នៅតែម្នាក់ឯងដោយភាពសោកសៅនិងឯកា ។
ក្រោយពីបង្រៀនចប់យប់ឡើងគេក៏បានយកស្រាក្រហមទៅអង្គុយផឹកនៅលើអគារជិតសាមសិបជាន់ដើម្បីកម្សាន្តអារម្មណ៍។
<<នេះឯងមិនមានបំណងចង់រកនាងទេឬ?>> សំឡេងដែលគ្មានប្រភពច្បាស់លាស់ក៏និយាយឡើងប៉ុន្តែមើលទៅឆាងមីនប្រហែលជាដឹងថានេះជាសំឡេងរបស់អ្នកណាទើបគេក៏តបទៅវិញ...
<<អត់ទេ! ខ្ញុំគ្មានមុខអីទៅតាមរកនាងទេហើយ ខ្ញុំរឹតតែមិនអាចប្រឈមមុខនឹងនាងថែមទៀត!!>>
<<នៅពេលដែលយើងបានជួបឯងដំបូងនោះ សភាពរបស់ឯងពិតជាពិបាកមើលណាស់ ឈាមដាបពេញខ្លួនបូករួមនឹងការឈឺចាប់ដែលរំលេចឡើងលើមុខរបស់ឯងធ្វើឱ្យយើងមានអារម្មណ៍ថាឯងពិតជាគួរឱ្យសង្វេកណាស់!!>>
<<ការឈឺចាប់នោះវាមានរយៈពេលប្រាំរយឆ្នាំមកហើយ វាស្ពឹកទៅហើយ លែងមានអារម្មណ៍ថាឈឺហើយ!!>>
<<បើវាលែងឈឺហើយ! តើឯងអាចបើកទ្រូងខាងឆ្វេងរបស់ឯងទទួលយកអ្នកផ្សេងបានទេ?>> ឆាងមីនអង្គុយសញ្ជឹងគិតមួយភ្លែតហើយក៏ចាក់ស្រាក្រហមលើកផឹកផ្ដាច់មុននឹងឆ្លើយ...
<<មិនអាចទេ!>> ឮចម្លើយបែបនោះហើយសំឡេងគ្មានប្រភពនោះក៏សើចឡើងបន្តិច មុននឹងនិយាយប្រាប់ទៅកាន់ឆាងមីន...
<<ឯងច្បាស់ជាបានជួបនាងម្ដងទៀត!!>>
                                +++
      ថ្ងៃថ្មីក៏បានមកដល់យ៉ាងលឿនតាមធម្មតាប៉ុន្តែថ្ងៃនេះជាថ្ងៃសម្រាកដូច្នេះឆាងមីនអាចនៅផ្ទះធ្វើការងារក៏បាន និង ដើរលេងក៏បានព្រោះថាទោះបីជាគេគឺជាបិសាចរាត្រីមែនពិត តែគេលែងចាញ់ពន្លឺព្រះអាទិត្យហើយព្រោះរយៈពេលកាន់តែយូរធ្វើឱ្យគេកាន់តែខ្លាំងតែបើដល់ពេលមួយមកដល់គេនឹងកាន់តែខ្សោយទៅខ្សោយទៅ ។ ដោយមិនដឹងនៅផ្ទះធ្វើអី្វ គេក៏សម្រេចចិត្តថាទៅសារមន្ទីរដើម្បីសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្តបន្ថែមជាពិសេសគឺរាជវង្សចូស៊ុន(១៣៩២-១៨៩៤)
     កំពុងតែដើរៗគេក៏ប្រទះភ្នែកនឹងមនុស្សស្រីម្នាក់កំពុងឈរមើលផ្ទាំងគំនូរនគរចូស៊ុនឡើងភ្លឹកភ្លាំងស្មារតី គឺនាងនៅឈរទ្រឹងសម្លឹងមើលតែម្ដងមិនកម្រើកសូម្បីបន្តិច ។ ឃើញនាងភ្លឹកពេកទើបគេក៏បានដើរចូលទៅសួរនាំនាងបន្តិចទៅ...
<<អត់ទោសផង!!តើអាចជៀសបន្តិចបានទេខ្ញុំត្រូវការស្រាវជ្រាវកន្លែងនេះ!!!>> (សួរនាំមែនតើ!!)
<<...........>> នាងនៅតែសម្លឹងមើលបន្តទៀត ដោយមិនចាប់ភ្លឹកនឹងសំឡេងរបស់ឆាងមីនដែរបានហៅនាង ។ នាងមើលរហូត រហូតដល់ភ្នែករបស់នាងមានទឹកថ្លាៗស្រក់ចុះមកពីរបីតំណក់ដោយមិនដឹងថាមានរឿងអ្វី?
<<នេះ!!ឮខ្ញុំហៅទេ? អ្នកនាង!!!>>
<<អ៎?ចា...ចា៎?>> ដោយការហៅរបស់ឆាងមីនលើកនេះវាឮពេកធ្វើឱ្យនាងក៏ភ្ញាក់ខ្លួនឡើងប្រញាប់ងាកមុខទៅរកគេ ។
<<សុំជៀសបន្តិច ខ្ញុំត្រូវការស្រាវជ្រាវ....ហេតុអ្វីក៏អ្នកនាងយំ?>> ឆាងមីនបម្រុងនឹងនិយាយស្នើសុំទៅកាន់នាងឱ្យចេញពីកន្លែងដែលគេត្រូវស្រាវជ្រាវស្រាប់តែត្រូវភ្ញាក់ផ្អើលដោយសារនាងយំ នេះគេបានធ្វើអ្វីនាងបានជានាងយំ?
<<ខ្ញុំ!!!ខ្ញុំយំឬ?>> នាងធ្វើមុខភ្ញាក់ផ្អើល ក៏ប្រញាប់យកដៃស្រឡូនរបស់នាងមកប៉ះម្ដុំថ្ពាល់ស្រាលៗក៏បានប៉ះចំវត្ថុរាវទើបនាងដឹងថាខ្លួននាងកំពុងយំ ហេតុអីក៏នាងយំទាំងមិនដឹងខ្លួនបែបនេះ?
<<ខ្ញុំមិនដឹងថាអ្នកនាងកំពុងមានបញ្ហាខូចចិត្តអ្វីទេ!! ប៉ុន្តែខ្ញុំត្រូវស្រាវជ្រាវនៅទីឲនេះ!!>>
<<ចា៎!! លោកខ្ញុំយល់ហើយ តើលោកជាប្រវត្តិវិទូមែនទេ?>> នាងបម្រុងនឹងដើរចេញទៅកន្លែងផ្សេងទៅហើយស្រាប់តែនឹងឃើញឆ្ងល់ក៏ឈប់ដើម្បីសួរនាំគេបន្តិចសិន
<<បាទ! ត្រូវហើយ>>
<<បើអញ្ចឹងល្អហើយ!! ខ្ញុំអាចសួរលោកមួយសំណួរបានទេ?>>
<<តើជាអ្វីដែរ?>> គ្រាន់តែឮពាក្យសម្ដីរបស់នាងមកធ្វើឱ្យគេឆ្ងល់យ៉ាងខ្លាំងតែម្ដង នេះគេមានអីត្រូវសួរ?
<<តើនៅទីនេះជាកន្លែងប្រហារជីវិតមែនទេ?>> នាងក៏បានលើកដៃចង្អុលទៅផ្នែកមួយនៃព្រះបរមរាជវាំងចូស៊ុនរួចក៏ងាកមុខមកសួរឆាងមីនវិញ។
<<ត្រូវហើយ!>>
<<សញ្ញានោះ!!! នៅលើសម្លៀកបំពាក់ពណ៌ខៀវគ្រងដោយមនុស្សម្នាក់ ជាមួយបុរសនៅក្បែរគេក្នុងសម្លៀកបំពាក់ពណ៌បៃតងក្រម៉ៅ ពួកគេប្រឡាក់ដោយឈាម!!>>
<<នាងនិយាយស្អី?>> ឆាងមីនដែលនៅឈរនោះស្ដាប់ឮហើយក្រញ៉ាញ់ខួរខ្លាំងមែនទែនមិនដឹងថានាងនិយាយអី គ្មានក្បាលគ្មានកន្ទុយបែបនេះ? នេះបើនាងកំពុងសួរគេវិញច្បាស់ណាស់ ថាគេមិនអាចឆ្លើយបាននោះទេព្រោះសំណួររបស់នាង គេស្ដាប់មិនយល់នោះទេ!
<<អ៎!គ្មានអីទេ! លោកស្រាវជ្រាវបន្តទៀតចុះខ្ញុំមិនរំខានទេ!!>> នាងក៏ប្រញាប់ចេញទៅតែម្ដង ព្រោះថាមិញនេះនាងនិយាយអ្វីចេញមកផ្ដេសផ្ដាសឬ? តើនាងនិយាយខុសទេ?យ៉ាប់ណាស់និយាយគ្មានដឹងខ្លួនសោះថ្ងៃណាមួយប្រហែលគេចាប់ទៅពេទ្យប្រសៃប្រសាទហើយមើលទៅ!!!

បិសាចរាត្រីWhere stories live. Discover now