26.អាណាងាប់?

Start from the beginning
                                    

« ហូប៊ីអូន អូនមកវិញហេីយមេនទេ? តោះទៅផ្ទះយេីងវិញអូន! អួយ....»  តាន់រៀបនឹងរត់ទៅរកហូប៊ីក្រោយពីឃេីញវត្តមានគេ តែលែងអីត្រូវនាយមិកចាប់កអាវជាប់ទាញមកក្រោយវិញ

« ប៉ារបស់ខ្ញុំយ៉ាមិចហេីយ? »

«....» គ្មានអ្នកណាឆ្លេីយសំណួរនេះចេញនោះទេ ពួកគាត់ឈរស្ងៀមទម្លាក់ទឹកមុខចុះ។

« អូស៎ ខ្ញុំយល់ហេីយ!ចុះនេះអ្នកទាំងអស់គ្នាធ្វេីអ្វីបន្ទាប់ទៅ » មិកហាក៊យល់សាច់ការណ៍ទាំងអស់ តែនាយប្រឹងលាក់ទឹកភ្នែកដែលកំពុងតែដក់ជាប់ក្រពេញភ្នែក។ ប្រឹងលាក់ការឈឺចាប់ទាំងប៉ុន្មានដោយជំនួសស្នាមញញឹមក្លែងក្លាយលេីផ្ទៃមុខ។ តាន់ដែលនៅក្បែរមិក ដូចជាមេីលដឹងតាមរយ:ទឹកមុខព្រមជាមួយដៃនាយមិក កំពុងតែក្តោបកដៃខ្លួនយ៉ាងតឹង ដេីម្បីមិនអោយទឹកភ្នែកហូរចុះមក

« ប៉ានិងម៉ាក់សុំទោស! ប៉ាកូនស្លាប់ហេីយ! ពួកយេីងពិតជាសុំទោសដែលមិនអាចសង្គ្រោះប៉ាកូនចេញមកបាន! មិកកូនប្រុស...ទៅជាមួយពួកយេីងទៅ ប៉ានឹងម៉ាក់សន្យានឹងចិញ្ចឹងឯងអោយល្អ »

« បាទ ប៉ា ម៉ាក់! » នាយឆ្លេីយបាទាំងអួលដេីមកព្យាយាមទប់អារម្មណ៍មិនចង់បញ្ចឹញភាពឈឺចាប់នៅចំពោះមុខគ្រប់គ្នា។ បន្ទាប់មកពួកគេបានបំបែកគ្នាទៅយកឥវ៉ាន់រាងៗខ្លួនទៅ

« ប៊ី អូនទៅនិយាយជាមួយតាន់ចុះណា៎ ចាំបងរៀបឥវ៉ាន់អោយ  » សូប៊ីន

« បាទ! »

« តាន់! បងអាចត្រឡប់ទៅផ្ទះវិញសិនបានទេពេលនេះ ប្រាប់ម៉ាក់របស់ខ្ញុំផងថាខ្ញុំសុខសប្បាយទេហេីយខ្ញុំនឹងត្រឡប់ទៅរកគាត់វិញ? »

« តែប៊ី នេះបងខំមកយកអូនតាមសម្តីរបស់សូប៊ីនប្រាប់ហេីយ ហេីយនេះជាអីវិញ? »

« ចម្លេីយស្តាប់អោយងាយយល់នោះ ខ្ញុំជាប្រពន្ធរបស់សូប៊ីនហេីយ! »

« ហ្ហឹក...» នាយតាន់បេីកភ្នែកធំៗមិនចង់ជឿព្រោះស្មានថាសម្តីមិកធ្លាប់ប្រាប់នឹកថាជាការលេងសេីច

« មិក អោយខ្ញុំចូលរួមសោកស្តាយផង ប៉ានឹងម៉ាក់ប្រាកដជាបកស្រាយប្រាប់បងពេលក្រោយ ពេលនេះយេីងត្រូវចាកចេញពីទីនេះជាប្រញាប់បំផុតណា! តាន់ឆាប់ត្រឡប់ទៅវិញទៅ! » និយាយចប់ប៊ីនបានឡេីងទៅខាងលេីទៅជួបសូប៊ីនដេីមរៀបចំឥវ៉ាន់អោយបានឆាប់។ តាន់ចង់រត់ទៅតាម តែក្រឡេកមកមេីលកដៃខ្លួនត្រូវបាននាយមិកក្តោបជាប់មិនលេងសោះ។

គ្រួសារមហាវ៉ល់Where stories live. Discover now