ភាគទី ៣៦ + ៣៧

Start from the beginning
                                        

«សង្រ្គាមពិតប្រាកដនឹងចាប់ផ្ដើមឆាប់ៗនេះ» ហូស៊ុក
«យើងពីរនាក់ក៏ចឹងដែរត្រូវអត់» ថេហ្យុងដើរមកនិយាយខ្សឹបដាក់ហូស៊ុកដោយប្រើសំលេងស្រាលៗបែបសុីអារម្មណ៍
«កុំមកឆ្គួតដាក់យើងចេញ» ហូស៊ុកសម្លក់មើលមុខថេហ្យុងហើយក៏ចេញទៅម្នាក់ទៀត
«តោះបងជីន ទៅស្ទួចត្រី» យ៉ុងហ្គីដើរមកកៀកកររបស់ជីន
«ស្ទួចទៀតហើយ ស្ទួចរាល់ថ្ងៃអត់ចេះធុញទេ?»
«បើស្ទួចជាមួយបងខ្ញុំមិនចេះធុញទេ» យ៉ុនហ្គីញោចស្នាមញញឹមចុងមាត់ហើយក៏អូសជីនទៅបាត់ទៅ

សម្រាប់ក្រុម Royal-K ក្រោយពីម៉ូឈីចាកចេញបានមួយឆ្នាំក៏ដល់ពេលដែលពួកគេចប់កុងត្រា ម្នាក់ៗសម្រេចចិត្តបំបែកក្រុមមិនបន្ដកុងត្រាដែរ តែយ៉ាងណាពួកគេនៅតែមានភាពល្បីល្បាញ ចំណែកណាមជូននិងអ៊ុនស៊ូកំពុងតែទាក់ទងមើលចិត្តគ្នាផងដែរ

ចំពោះម៉ូឈីនាងមើលហាងការហេ្វមួយ ថែមទាំងមាននំនិងបង្អែមផងដែរ នាងក៏បានក្លាយជា Vlogger ម្នាក់ដ៏ល្បីផងដែរសព្វថ្ងៃនាងរស់នៅប្រទេសស្វីសដែលជាតំបន់ជនបទមួយដ៏ល្បីផងដែរ
«ទីបំផុតបានមកផ្ទះវិញហើយយ៉ូយ៉ូនឹកផ្ទះណាស់» ក្មេងតូចរត់ចូលផ្ទះទាំងសប្បាយចិត្ត
«ម៉ូឈី! យ៉ូយ៉ូកាន់តែធំហើយពួកយើងគួរតែប្ដូរទៅនៅទីក្រុងវិញទៅវាជិតកន្លែងទីប្រជុំជន យ៉ូយ៉ូ និងទទួលបានការសិក្សាល្អ»
«ចាំពេលយ៉ូយ៉ូធំជាងនេះបន្ដិចទៀតចាំគិត»
«ឈីហា៎! ឈប់គេចទៀតទៅយើងដឹង ថាឯងចង់គេចពីជុងហ្គុកតែពេលនេះគេដឹងហើយថាឯងមានកូន ឈប់គេចទៀតទៅមុននឹងក្រោយឯងនៅតែប្រឈមមុខនឹងវាដដែលនឹង»
«ពេលណាពេលនឹងទៅយើងមិនខ្វល់ទេ» និយាយៗស្រាប់តែមានសំលេងកណ្ដឹងរោទ៍ឡើង

ទីង! តុង! ៗៗ
«អ្នកណានឹង? ឯងមានភ្ញៀវហ៎» ម៉ូឈីសួរទៅវីនជុង
«យើងអត់មានទេ តែចាំយើងទៅមើល» វីនជុងនិយាយហើយក៏ដើរទៅបើកទ្វារ
«សួស្ដី វីនជុង!»
«ជុងហ្គុក?» នាងតូចភ្ញាក់ផ្អើលពេលឃើញវត្តមានរបស់ជុងហ្គុក
«ពូហ្គុក!» យ៉ូយ៉ូ ហៅឈ្មោះរបស់រាងក្រាស់ ម៉ូឈីលឺឈ្មោះនាយក៏ចេញមកចាប់កូនចេញហើយហុចឲ្យវីនជុងយកក្មេងតូចចូលទៅក្នុង
«លោកមកធ្វើអី» នាងតូចសួរដោយទឹកមុខស្មើរ
«បងមកសួររកការពិតនិងយកសក់យ៉ូយ៉ូ ទៅពិនិត្យ DNA»
«ឲ្យប្រាប់ប៉ុន្មានដងថាកូនមិនមែនជារបស់លោក ខ្ញុំជាស្រីចិត្តងាយកូននឹងណាមិនដឹងថារបស់អ្នកណាឲ្យប្រាកដផង»
«អូនឈប់បញ្ឈឺបងបានអត់បងដឹងច្បាស់ថាអូនមិនមែនមនុស្សបែបនឹងឡើយ»
«លោកមកដឹងពេលនេះបានប្រយោជន៍អី វាហួសពេលហើយចេញទៅពិនិត្យ DNA អី លោកគ្មានសិទ្ធិទេ» ម៉ូឈីនិយាយហើយក៏លើកដៃរុញច្រានជុងហ្គុកឲ្យចាកចេញទៅ
«អត់ទេបងត្រូវតែនាំយ៉ូយ៉ូទៅធ្វើ DNA» ទាំងពីរនាក់ប្រតៃប្រតប់គ្នារហូតជុងហ្គុកអស់ភាពអត់ទ្រាំគេក៏ចាប់បោះម៉ូឈីទៅលើពូកហើយ ឡើងសង្កត់ពីលើ
«លោកចង់ធ្វើអី យ៉ូយ៉ូនិងវីនជុងកំពុងតែមើលមកណា»
«យ៉ូយ៉ូកុំមើល» វីនជុងហ្គុកយកដៃបិទភ្នែកក្មេងហើយក៏នាំចូលបន្ទប់បិទទ្វារជិត
«អូននេះពិតជាឆ្នាស់ដល់ហើយ ប្រកែកបែបនេះច្បាស់ហើយថាយ៉ូយ៉ូជាកូនបង»
«អត់ទេយ៉ូយ៉ូមែនកូនលោកឯងទេ»
«មាត់រឹងណាស់តើនៀក៎ អូនអត់ប្រែប្រួលសោះហើយ ណ្ហើយ! ចាំបង្រ្កាបភាពឆ្នាស់របស់អូនបានហើយចាំបងមកយកកូនក៏បាន» និយាយហើយនាយក៏ដោះក្រវ៉ាត់កចងដៃម៉ូឈីហើយខ្សែរក្រវ៉ាត់ចងជើងនាងកុំឲ្យរើរួចចាប់លើកបីកាយតូច មុននឹងចាកចេញក៏មិនភ្លេចស្រែកប្រាប់អ្នកនៅខាងលើដែរ
«វីនជុងផ្ញើរមើលយ៉ូយ៉ូផង ខ្ញុំសុំនាំម៉ូឈីទៅដើរលែងមួយរយៈ» ក្រោយពីស្រែកផ្ដាំរួចនាយក៏នាំម៉ូឈីចេញទៅ

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now