19.ពូជអ្នកចម្បាំង

Start from the beginning
                                    

      ឡានលំដាក់ខ្ពង់ខ្ពង់គួរជាទីគោរពពេញចិត្តបានមកឈប់ពីមុខកន្លែងកម្សាន្តមានដូចជាទងហោះ ឡានបុកគ្នាជាដេីម។ល។ កាយល្អិតញញឹមទាំងស្រស់ស្រាយ កាលមកឃេីញទិដ្ឋភាពបែបនេះ ហេតុតែកាលពីនៅជាមួយម្តាយគេមិនដែលសូម្បីតែជិះទងហោះ

« ពេញចិត្តទេ ទីនេះខ្ញុំឧស្សាហួមកលេងណាស់! » មិកចុះមកពីក្រោយរាងតូចហាក់ដូចជាតួអង្គជាខែលការពារអិញ្ចឹង

« ហិគឺខ្ញុំ..» ប៊ីស្រាប់តែភាំងពេលបែរមកនិយាយជាមួយមិកស្រាប់តែឃេីញមិកជាសូប៊ីនទៅវិញដែលកំពុងតែឈរញញឹមដូចជាកូនក្មេងមានស្នាមខួចមកកាន់គេយ៉ាងស្រស់

« បងប៊ីចង់លេងអត់ខ្ញុំនាំបងទៅលេង! »

« សូ...សូ..ប៊ីន! »

« ហូប៊ីគឺខ្ញុំណា ហូប៊ី!! » មិកក៏បានដាស់ស្មារតីរាងតូចមកវិញ។ ហូប៊ីភ្ញាក់ចេញពីការស្រមៃភ្លាមហេីយក៏នឹកហួសចិត្តដែលសុខៗក្មេងនោះមកលេខមុខឡេីងបែបនេះ

« នេះប៊ីកេីតអីអត់? » មិកព្រួយជាខ្លាំង នាយចាប់កាន់ដៃតូចជាប់ហេីយលេីកមកអង្អែលសួរគេបញ្ជាក់

« ខ្ញុំមិនអីទេ តោះមិកលោកទៅលេងកន្ត្រកហោះមួយនេះទេ »

« តែវាខ្ពស់ណាស់ ប៊ីអាចនឹង...អូយប៊ីយឺតៗ » មិកទៅមុខហោះស្ទុយដូចជាមានសត្វស្អីទាញតែការពិរគឺជាហូប៊ីជាអ្នកទាញទៅវិញទេ ហេតុតែមិនចង់អោយនាយនៅនិយាយច្រេីនទេីបទាញដៃរត់ចូលកន្លែងកម្សាន្តយ៉ាងរីករាយ។ ពួកគេបានចំណាយវេលារួមជាមួយគ្នា មានទាំងសម្លេងសេីចក្អាកក្អាយ ចេញបីដួងចិត្តពិតរបស់មិក តែហូប៊ីគេក៏សប្បាយមេនគ្រាន់តែមិនមេនជាស្នេហា។

     កាត់មកខាងផ្ទះគ្រួសារមហាវ៉ល់វិញ

     ពួកគាត់បានជុំគ្នានិយាយរឿងរ៉ាវអស់មួយចំនួនធំរហូតនិយាយចុះឡេីងលេចរឿងដល់ហូប៊ីជាមួយសូប៊ីនទាំងមិនដឹងខ្លួន។ ប៊ីនគ្រាន់តែលឺដល់ឈ្មោះខ្លួនជាមួយប៊ីភ្លាម គេស្រាប់តែចង់ងេីបចេញពីសាឡុង

« អូយម៉ាក់ ឈឺពោះចង់ជុះអាចម៍ ព្រឹកមិចកូនភ្លេចថាអត់ទាន់ជុះអាចម៍ផង! » សូប៊ីនរកលេស

គ្រួសារមហាវ៉ល់Where stories live. Discover now