18.ដោះអាវខ្មៅនឹងគុបអូនមក!

Começar do início
                                    

« ឯងមកហេីយហី ញុាំបាយមកបបរក្តៅៗ» ថេយ៉ុងហៅ

« មកហេីយអីបី៊ ញុាំបបរម៉ាក់ពួកបងអ្នកធ្វេីណា» សូហ្គាហៅគេទាំងញញឹម

« ហីយ៉ាកូនប៉ា មកហេីយមេនទេ ឆាប់មកអង្គុយជិតប៉ាមក ប៉ាដួសបបរអោយ! » ណាមជូនបានហៅគេថាកូនៗយ៉ាងពេញមាត់ពិសេសពាក្យថាប៉ា!!

     ហូប៊ីរលីងទឹកភ្នែកទៀតហេីយតាំងពីដេីមរឿងដល់ចុងរឿងព្រោះតែគេពិតជារំភេីបជាមួយគ្រួសារនេះពិតមេន ពិសេសពាក្យថាប៉ាគេស្ទេីរតែអួសដេីម.កនិយាយមិនចេញ តាំងពីតូចមកដល់ធំប៉ុណ្ណេះគេគ្មានប៉ាដេីម្បីហៅនោះទេ

« បាទ...ប៉ា! » គេដេីរទៅអង្គុយកៅអីក្បែរណាមជូនដែលកៀកជាប់ជាមួយសូប៊ិនដែរ។ សូប៊ីនបែរមកញញឹមដាក់គេ រួចហុតបបរបន្តហាក់ធ្វេីឬកពារធម្មតាៗ

« នេះឆាប់ញុាំទៅ ម៉ាក់ដួសអោយ! » ជីនបានដួសបបរអោយរាងតូច រាងតូចក៏ទទួលយកមកញុាំជាមួយស្នាមញញឹមរីករាយក្នុងតុ ដែលគ្មានអាហារណាប្រៀបផ្ទឹមស្មេីនឹងអាហារមួយនេះទេ ពេលបានញុាំជុំគ្រួសារនឹងដណ្តេីមគ្នាញុាំបែបនេះ

« ប៊ីនហា៎...» សុខៗសូហ្គាស្រាប់តែកេះហៅសូប៊ីន

« បាទ! បងមានការអី » 

« ហេតុអីថ្ងៃនេះឯងប្លែកៗម្លេះ? ឬមួយខឹងមិនទាន់បាត់ »

« ប្លែកយ៉ាងមិចបង? »

« គឺ...ឯងដូចជាសោះកក្រោះដាក់ហូប៊ីម្លេះ ដូចជាមិនស្អិតរមួតសោះ! » ត្រង់នេះសូហ្គាចង់បានន័យថាមិនឃេីញញ៉ែញ៉ងរឺតាមយកចិត្តថ្លេីមហូប៊ីដូចរាល់ដងនោះទេ

« ហឹស! គ្មានអីទេបង ខ្ញុំធម្មតាៗទេតេី » ប៊ីនបែរមកញុាំបបរវិញរួចបងប្រុសរបស់គេមេីលមុខគេទាំងមិនសូវជាជឿ នឹងមេីលសម្លក់សម្លឹងទៅកាន់រាងតូចទាំងសង្ស័យថាពីរអ្នកនេះច្បាស់ជាមានរឿងអីមិនខាន

« នែ៎អាតាបុិ សុីបបរ មេីលស្អីក៏មេីលម្លេះ?» ជីមីន

« គេដឹងហេីយ! » សូហ្គា

« អឹម ហូប៊ីញុាំហេីយមកតាមម៉ាក់ ម៉ាក់មានរឿងចង់ប្រាប់ឯងព្រោះបន្តិចទៀតវាប្រាកដជាមកដល់ហេីយ! » ជីន

គ្រួសារមហាវ៉ល់Onde histórias criam vida. Descubra agora