ភាគទី១៩

Start from the beginning
                                    

"សិស្សច្បង....."អង្គុយញាំសុខៗសំឡេងមនុស្សស្រីក៏បន្លឺឡើង គ្រប់គ្នាងាកទៅមើលក៏ស្គាល់ថាជាអ្នកណា កញ្ញាអ៊ុនចូកំពូលមុខក្រាស់យើងនឹងឯង

"គួរឲ្យធុញ"ហ្វីលីកនិយាយតិចៗតែអាចធ្វើឲ្យនាយក្រាស់បានឮ

"សិស្សច្បង ខ្ញុំសុំអង្គុយម្នាក់ផងបានទេ?"នាងសួរដោយបង្អូសសំឡេង

"អឺ..."

"មិនបានទេ"រាងក្រាស់មិនទាន់ទាំងបានឆ្លើយផងហ្វីលីកក៏កាត់មុន

"ហេតុអី?"

"ខ្ញុំមិនចង់ឲ្យនាងអង្គុយរួមតុជាមួយ"

"យើងអង្គុយជាមួយសិស្សច្បងទេតើ"

"ជាមួយសិស្សច្បងនឹងហើយទើបមិនបាន"

"យ៉ាងម៉េច?"

"យ៉ាងម៉េចហេស? នាងដែលឃើញអ្នកណាឲ្យសង្សារខ្លួនឯងអង្គុយក្បែរស្រីផ្សេងទេ?" សំណួររបស់រាងតូចធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង សង្សារអញ្ចឹងហេស? ទាក់ទងគ្នាពីកាល?

"ឯងនិយាយអី?"ហ្យុនជីនចាប់កដៃរាងតូចសួរតិចៗគេក៏ញញឹម

"មិនពិតយើងមិនជឿ"អ៊ុនចូប្រកែកទាំងមិនជឿនូវអ្វីដែររាងតូចនិយាយ គេមិនមាត់ក៏ចាប់សាច់មួយដុំបញ្ចុករាងក្រាស់ហើយក៏អោនទៅខាំសាច់នោះដែរធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំ ភ្ញាក់ផ្អើលជាលើកទីពីរ

"យ៉ាងម៉េចជឿនៅ?"គេឌឺ

"ឯងកុហក យើងមិនជឿឯងទេ សិស្សច្បងប្រាប់មកថាមិនពិតទេ?"

*ជុប~~*ហ្វីលីកអោនទៅថើបមាត់ហ្យុនជីនហើយងើបមកវិញ ធ្វើឲ្យអ៊ុនចូសឹងតែក្អួតឈាម ឯស៊ុននូនិងបុមឃ្យូកំពុងតែគាំង មិននឹកស្មានថាមិត្តគេប្លែកយ៉ាងនេះ

"បើមិនជឿសាកម្ដងទៀតក៏បានណា"រាងតូចរៀបអោនទៅម្ដងទៀតតែនាងឃាត់

"បានៗ យើងជឿក៏បាន"ថាហើយនាងក៏ដើរចេញទៅទាំងអារម្មណ៍ឈឺចាប់ ព្រមទាំងកំហឹង។រាងតូចក៏អង្គុយវិញហើយញាំបាយបន្ត

  ....................

"អួយ ពួកហែងអូសអញមោធ្វើស្អី?"បន្ទាប់ពីញាំបាយហើយហ្យុនជីកក៏ត្រូវកំពូលមិត្តអុសមកសួរចម្លើយ

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now