ផ្ទះតូចល្មមមួយនៅឆ្ងាយពីទីប្រជុំជនបន្តិច សភាពក្នុងផ្ទះហាក់ដូចគ្មានមនុស្សនៅព្រោះភ្លើងពុំបានបើកសូម្បីតែមួយ។ បុរសបីនាក់ឈប់ឡានពីមុខរបងផ្ទះនោះ ហើយក៏ប្រើជំនាញផ្លោះរបងចូលក្នុងផ្ទះនោះបានសម្រេច ពួកគេដើរលបៗចូលទៅខាងក្នុងផ្ទះដែលមានភាពតូចចង្អៀត ដេគីន នាំគ្នីគ្នាដើរចូលបន្ទប់មួយក្នុងចំណោមបន្ទប់ពីរ នាយបើកភ្លើងបន្ទប់អោយភ្លឺ រាងកាយស្រីដែលព្យាយាមទាក់ចិត្តចៅហ្វាយគេ មនុស្សស្រីដែលនិយាយកាត់សំដីគេកាលនៅក្លិប ធ្វើអោយនាយចាំមុខស្រីម្នាក់នេះច្បាស់ មិនស្មានថានាងបង្ករឿងហើយអាចមកដេកសក់យ៉ាងស្រួលបែបនេះសោះ

«ពួកឯងឆាប់ចាប់នាងទៅ»នាយបញ្ជាកូនចៅ

«អ៎៎ាយ....ជួយផងពួកឯងជាអ្នកណា» ឆារីណេ ភ្ញាក់ឡើងទាំងភ័យនិងស្រែករកជំនួយ ពេលត្រូវប្រុសណាមិនដឹងចូលមកចាប់ទាំងកណ្តាលយប់

« ដេកស្រួលដល់ថ្នាក់នេះផងរឺ ស្រីជើងល្អ»

«ឯង.....ឯងត្រូវការអី.....យើងមិនបានធ្វើអីចៅហ្វាយឯងទេ...ដោះលេងយើងទៅ អ្នកដែលជាមេខ្លោងគឺ អាក្មេងម្នាក់នោះទេ...មិនមែនយើងទេ» នាងចាំមុខគេបានទើបនាងព្យាយាមរកលេសទំលាក់កំហុសអោយ ជីមីន ដើម្បីយករួចខ្លួន

«កុំនិយាយច្រើន ពួកឯងឆាប់ចាប់នាងទៅឃុំសិនទៅ ពេលព្រឹកមកដល់ចាំនាំនាងទៅជួយចៅហ្វាយ» ដេគីន មិនខ្វល់ថានាងនិយាយពិតរឺអត់ តែបើអោយនាយដោះលេងនាងគឺគ្មានផ្លូវទេ ថាហើយនាយក៏ដើរចេញទុកអោយកូនចៅនាយចាប់អូសនាងមក ដោយគេមិនចូលទៅប៉ះពាល់នាងដោយផ្ទាល់ឡើង

«លេងយើង....ពួកឯងកុំយកដៃពួកឯងមកចាប់យើង...លេង...ជួយផង» ឆារីណេ រើផងស្រែកផងតែពុំអាចធ្វើអ្វីបានមានតែបណ្តោយអោយពួកគេចាប់បោះចូលឡានហើយជិះចាកចេញទៅណាក៏នាងមិនដឹង.....

  ព្រះអាទិត្យបញ្ជេញពន្លឺនាព្រឹកថ្ងៃថ្មី ពន្លឺអារុណរះចាំងចូលមកតាមបង្អួច ខ្យល់អាកាសដែលបក់មកយ៉ាងត្រជាក់ផាត់វាំងនោនអោយផើយៗអាចធ្វើអោយពន្លឺដ៏ស្រទន់នោះអាចជ្រាតចូលមកបាន។ បន្ទប់ដែលធំហួសលំអដោយរូបគំនូខ្លាយ៉ាងធំនៅចំពីលើក្បាលដំណេកនៃគ្រែខ្នាតធំដូចគ្នា គ្រឿងបរិក្ខាដែលបំពាក់ក្នុងនេះមានតំលៃថ្លៃនឹងល្អឥតខ្ចោះ។ ពូកទន់ៗដែលមានសភាពទ្រុតចុះឡើងដោយសាររាងកាយតូចស្អាតព្យាយាមរើចេញដោយថប់ដង្ហើមពីការអោបក្រសោបតឹងខ្លាំងពេក

កែវភ្នែករាជសីហ៍ (End ✅️)Dove le storie prendono vita. Scoprilo ora