===
បីខែក្រោយមកម៉ូឈីបញ្ចេញអាការៈប្លែកៗ ចូលចិត្តញាំរបស់ជូរៗ ហើយបើថាត្រីវិញនាងស្អប់គ្រាន់តែធុំក្លិនរកក្អួតភ្លាមទាំងដែលគ្រប់គ្នាមិនធុំអីផង
«អូព្រះ! ម៉ូឈី... នេះមិចក៏មកអង្គុយញាំគីមឈីទៀតហើយ» ជីនស៊ូ ដើរមកឃើញម៉ូឈីអង្គុយញាំគីមឈីឡើងទំនងឆ្ងាញ់ណាស់ចឹង
«វាឆ្ងាញ់នឹងណា» ម៉ូឈីតបដោយមិនខ្វល់ ឆេរីនឃើញទំនងក៏បេះយកមកញាំបន្ដិច ប៉ុន្ដែក៏ខ្ចាក់វិញស្រវាយកទឹកមកញាំក្ពុលមាត់ចេញ
«ស្លាប់ហើយម៉ូឈីវាជូរណាស់ឡើងចង់លឹបគ្រាប់ភ្នែកហើយឯងញាំបានយ៉ាងមិច» ឆេរីនសួរទៅប្អូនពៅ
«ជូរអីខ្ញុំថាប៉ុណ្ណឹងនៅស្ទើរផង បងជីនស៊ូកុំដាក់ទូរទឹកកកអីបែបនឹងអត់ឆ្ងាញ់ទេ»
«អត់ទេ ម៉ូឈី អូនប្រែហើយ លើកមុនឯងអត់ចេះញាំគីមឈីទេចុះមិចឡូវឯងញាំវាបានសំខាន់មិនមែនជូរធម្មតាទេតែនេះម៉ែឳជីដូនជីតាជូរហើយ» ឆេរីន
«ត្រូវហើយខ្ញុំអត់ចេះញាំទេ មិចឡូវខ្ញុំញាំបាន» ម៉ូឈីគាំងមួយសន្ទុះ ក្រោយមកអ៊ុនស៊ូទិញត្រីមក កូនពៅធុំក្លិនភ្លាមរត់ចោលគីមឈីតែម្ដង
«ហុឺយ! បងអ៊ុនស៊ូ យកត្រីមកធ្វើអីវាឆ្អាបណាស់»
«ឈី! ត្រីរុំថង់បីបួនជាន់ណាមិចថាធុំក្លិនចឹង» អ៊ុនស៊ូ
«ឯងយ៉ាងមិចនឹងឈី» ស៊ូយ៉ុង
«កុំមកជិតខ្ញុំ....ហ្អឹម! អ៊ួក....អ៊ួកៗ» ម៉ូឈីរត់ទៅក្អួតក្នុងបន្ទប់ទឹក
«នាងច្រម៉ក់នេះកើតស្អីចេះ» ជីនស៊ូ
«បានហើយតាមតែគេទៅល្ងាចងើយឆាប់ធ្វើអីញាំទៅ» អ៊ុនស៊ូ
ម៉ូឈីនៅក្នុងបន្ទប់ទឹកនាងដឹងច្បាស់ថាខ្លួនឯងកើតអី មិនដឹងថាត្រូវប្រឈមមុខបែបណាទេ តើគួរប្រាប់សមាជិកក្រុមយ៉ាងមិច
«មិនអាចប្រាប់ថាខ្ញុំត្រូវគេបំពានទេ ណ្ហើយ! មានតែប្រាប់ថាខ្ញុំធ្វើការបង្ករកំណើតក្រៅស្បូន ម៉ាក់! សុំទោស... ផង» ម៉ូឈីនិយាយទាំងយកដៃអង្អែលពោះខ្លួនឯងថ្នមៗ
===
ព្រឹកថ្ងៃថ្មីជាថ្ងៃសំដែងនៅលើឆាក Music Bank ប៉ះជាមួយក្រុមរបស់យេរីម បទរបស់ពួកគេត្រូវប្រកួតគ្នា បញ្ចប់ការសំដែងឃើញថា Royal-K ទទួលបានជ័យជម្នះជាអ្នកទទួលពាន យេរីមដើរមកចាប់ដៃរបស់ម៉ូឈីអូសទៅបន្ទប់ទឹក
«នាងចង់ធ្វើស្អីននឹង?»
«នាង... នាងឯងចង់យ៉ាងមិច? នាងនិយាយអីជាមួយបងជុងហ្គុកទើបគាត់មកសុំយើងបែក?» យេរីមចាប់អន្រួនស្មារររបស់ម៉ូឈី លឺចឹងនាងតូចក៏ភ្ញាក់ផ្អើលបន្ដិចដែរ
«អ្នកទាំងពីរបែកគ្នាតើវាយ៉ាងមិច? មានអីទាក់ទងនឹងខ្ញុំ រវាងខ្ញុំនឹងគេបែកគ្នាយូរហើយ»
«បែកគ្នាយូរហើយតែជុងហ្គុកមិនបានភ្លេចនាង»
«បានន័យថាមិច....»
«គឺ... គឺដោយសារនាងទើបជុងហ្គុកមិនប៉ះពាល់យើង» ម៉ូឈីរៀងភាំងដែរពេលលឺសំដីរបស់យេរីម
«ហើយវាទាក់ទងអីនឹងខ្ញុំនាងណា បែកសតិមែន សួរតាមត្រង់តាំងពីទាក់ទងជុងហ្គុកអ្នកទាំងពីរមានដែលដេកជាមួយគ្នាទេ?»
«មិនដែលទេវាដោយសារតែនាងជុងហ្គុកមិនបានភ្លេចនាង» ម៉ូឈីអស់សំណើចហួសចិត្តពេលលឺចម្លើយរបស់យេរីម
«ចុះថ្ងៃនៅមន្ទីពេទ្យនោះក៏អត់ដែរ» យេរីមងក់ក្បាល
«ថាហើយថា.... ថានាងគួរប្ដូរពីតារាចម្រៀងទៅជាតារាសម្ដែងវិញទៅ ចឹងតើបានអាបុិករោគចិត្តនោះមករករឿងខ្ញុំរហូត ការពិតនាងមិនអាចផ្ដល់ក្ដីសុខឲ្យគេ» ម៉ូឈីញ៉ោចស្នាមញញឹមចុងម៉ាត់
«នាង... ហុឹស! គាត់ដេកជាមួយតើវាយ៉ាងមិច ចាំមើលពេលដឹងថានាងចង់សម្លាប់យើងគាត់នៅជឿនាងទៀតទេ» និយាយហើយយេរីមក៏ដកកាំបិតពីកាបូបមក
«លេងស្ដាយនឹងទៀតហើយ ហុឹស... ចាក់ទៅបើលើកាំបិតគ្មានស្នាមម្រាមដៃខ្ញុំតើគេជឿទេ» ម៉ូឈីប្រុងនឹងដើរចេញតែមើលតាមកញ្ចក់ឃើញយេរីមកាន់កាំបិតរត់សំដៅមករកនាង ម៉ូឈីងាកក្រោយឃាត់មិនទាន់ក៏ត្រូវយេរីមចាក់មួយកាំបិតចំពោះ
«នាង....» ខណៈនោះជុងហ្គុកក៏បើកទ្វារមកគេឈរចាំស្ដាប់នៅខាងក្រៅ ពេលលឺសំលេងស្រែករបស់ម៉ូឈីគេក៏សម្រុកចូល
«ជុងហ្គុក អូន...»
«ម៉ូឈី... ម៉ូឈីអូនយ៉ាងមិចហើយ»
«ឆាប់... ឆាប់នាំខ្ញុំទៅពេទ្យ... ឲ្យលឿនឡើង» នាងតូចប្រឹងហាមាត់ប្រាប់រាងក្រាស់ ជុងហ្គុកមិនគិតច្រើនក៏បីនាងទៅពេទ្យភ្លាម យេរីមភ័យពេកក៏រត់ចេញទៅដោយមិនបានលាងឈាមដែលប្រលាក់ដៃ
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...
ភាគទី ៣២
Start from the beginning
