===
ព្រឹកថ្ងៃបន្ទាប់ម៉ូឈីដឹងថាជុងហ្គុកឈឺនាងក៏ងើបពីព្រលឹមធ្វើបបរទៅឲ្យនាងញាំ
«អូយ! ឆ្ងុយដល់ហើយ.... ឈី! អូនងើបពីព្រលឹមម្ល៉េះនៅធ្វើបបរទៀត» ឆេរីន
«ងើបមកធ្វើបបរឲ្យសំណព្វចិត្តគេនោះអី លឺថាអ្នកខ្លះឈឺមិនបានមកចូលរួមពិធីជប់លៀងបញ្ចប់ការសិក្សាចឹងហើយក៏ងើបពីព្រឹកធ្វើបបរទៅបូវអ្នកខ្លះ» ស៊ូយ៉ុង
«ពួកបងនិយាយអីព្រឺសំបុលណាស់ ខ្ញុំយកបបរទៅមួយស្រាក់ សល់ប៉ុន្មានពួកបងញាំចុះព្រោះខ្ញុំធ្វើចំណែកពួកបងដែរ» ម៉ូឈី
«មិនហ៊ានញាំទេខ្លាចលើសជាតិស្ករ» ឆេរីន
«ឆេរីននិយាយត្រូវមិនញាំទេជាពិសេសរបស់អ្នកមានស្នេហា» ស៊ូយ៉ុង
«មិនបាននៅលែងសើចជាមួយពួកបងទេ ខ្ញុំទៅហើយប្រាប់បងជីនស៊ូនិងបងអ៊ុនស៊ូផង»
«ដឹងហើយ» ឆេរីននិងស៊ូយ៉ុង
ម៉ូឈីមិនតបនាងក្រវីក្បាលហួសចិត្តរួចក៏ចាកចេញទៅ នាងជិះឡានទៅកន្លែងស្នាក់នៅរបស់ BTS
«ថាមិចជុងហ្គុកមិនបានមកផ្ទះទេឬយប់មិញ» នាងតូចភ្ញាក់ផ្អើលពេលដឹងថាយប់មិញរាងក្រាស់មិនបានមកផ្ទះ
«គឺគេនៅមន្ទីពេទ្យ...» ថេហ្យុង
«ធ្ងន់ធ្ងរដល់ម្លឹងឬ.... នៅមន្ទីពេទ្យណាខ្ញុំទៅមើលគាត់»
«គឺ.... ហេ! ម៉ូឈី... ឈប់សិន» រកតែជេហូបឃាត់មិនទាន់ម៉ូឈីក៏ចាកចេញទៅយ៉ាងលឿន
«ចប់ហើយ ម្ដងនេះចប់ហើយជុងហ្គុកបើមិនស្លាប់ក៏ពិការដែរ» ថេហ្យុង
«គិតយ៉ាងមិចទៅបើទៅដល់ឃើញថាជុងហ្គុកនៅជាមួយយេរីម តែប៉ុណ្ណេះផ្អើលមន្ទីពេទ្យមិនខានទេ» ជេហូបនិងថេហ្យុងកំពុងតែស្លន់ស្លោរ
«មានរឿងអី» ខណៈដែលជីមីនបង្ហាញខ្លួនធ្វើឲ្យជេហូបនិងថេហ្យុងដូចបានជួបព្រះជាម្ចាស់ចឹង
«ជីមីនមកល្អហើយទៅតាមម៉ូឈីតិចទៅ» ជីន
«ហេតុអី?» ជីមីនដែលមិនដឹងរឿងអ្វីគេក៏សួរនាំត
«គ្មានពេលបកស្រាយទេបើឯងមិនទៅជុងហ្គុកស្លាប់មិនខានទេ» ស៊ូហ្កាបន្ដ ជីមីនដោយគ្មានជម្រើសម្យ៉ាងបារម្ភពីម៉ូឈីផងចឹងមានតែទៅតាមនាង
«សង្ឃឹមថាគ្រប់យ៉ាងមិនអីចុះ» ជេហូបនិងថេហ្យុង
ម៉ូឈីមកដល់មន្ទីពេទ្យក៏ប្រញាប់តេរករាងក្រាស់តែគ្មានអ្នកលើកឡើយ ក្នុងចិត្តក៏រឹតតែបារម្ភ រហូតឃើញរាងក្រាស់ដើរចូលជណ្ដើរយន្ដនាងក៏ទៅតាមតែមិនទាន់ នាងមើលជាន់ដែលរាងក្រាស់ឈប់រួចនាងក៏ឡើងជណ្ដើរយន្ដមួយទៀតទៅតាម ជាសំណាងនាងក៏ជួបនឹងរាងក្រាស់ដើរចូលបន្ទប់មួយ
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...
ភាគទី ២៦
Start from the beginning
