រឿង🇰🇷[សង្គ្រាមអមស្នេហ៍]🇰🇵EP:14

59 5 0
                                    

<<បងកាន់តែឆ្កួតហើយ.>>អ្នកស្រីគឹមពិតជាខឹងនិងលោកគឹមខ្លាំងណាស់ដែរហ៊ានវៃកូនប្រុសពៅបែបនេះ។

<<ហុឺយ!!!>>លោកគឹមច្របូកច្របល់គិតអ្វីមិនចេញក៏ដើរទៅរកឡានបើកទៅណាមិនដឹង។

<<អាគឹមអាប្រុសចង្រៃ..ហុឺយ!!>>អ្នកស្រីគឹមស្រែកជេលោកគឹមញ៉ែតៗព្រោះតែគាត់ខឹងតាំងពីតូចមកថេយ៉ុងត្រូវបានថ្នាក់ថ្នមណាស់សូម្បីតែស្រមោចមកក្បែរក៏មិនបានដែរតែពេលនេះប្រែជាមិនយល់ទៅវិញ។

<<ម៉ាក់..លោកប៉ាទៅណា>>ជីនមកពីក្រុមហ៊ុនសួរទៅម៉ាក់

<<ម៉ាក់មិនដឹងទេសំខាន់ទៅមើលប្អូនសិនពេលនេះយ៉ាងមិចហើយ>>អ្នកស្រីគឹមនិងជីនរត់ឡើងទៅខាងលើដើម្បីមើលថេយ៉ុង។

បន្ទប់:

<<ហុឹក..ហុឹក.ហុឹក.ៗៗហុឺៗ..ហេតុអី?ហេតុអ្វី?..ហុឹក..គ្រាន់តែចង់បានអ្វីមួយក៏ពិបាកម្ល៉េះ..ហុឹក..ហុឹក..កិត្តិយសជាអ្វី?សំខាន់សម្រាប់គាត់ណាស់មែនទេ..ហុឹក.ៗ>>មកដល់បន្ទប់ថេយ៉ុងអង្គុយយំយ៉ាងខ្លាំងគេមិនដែលទទួលបានអារម្មណ៍ឈឺចាប់បែបនេះនោះទេ។

<<នេះឬជីវិតមនុស្សធំដែរបងជីនបង្រៀនខ្ញុំ?..ហុឺៗ!..ជីវិតមនុស្សធំជួបក្តីឈឺចាប់បែបនេះឬ?..ហុឺកៗ!>>

ទីង!*ថេយ៍បងមកដល់កន្លែងណាត់ហើយ*
ទីង!*អូនមកទេ?*
ទីង!*បងនៅចាំណា*

<<ហុឹកៗ..ៗ..>>ជុងហ្គុកបានផ្ញើរសារមកថេយ៉ុង

*លាហើយ..អូនមិនបានទៅទេ*

ទីង!*អូននិយាយអី?ចាំមួយភ្លែតបងទៅហើយ*

<<ហុឹក.ៗ.ៗបងមកធ្វើអីជុង..>>

តុតុតុ

<<កូនថេយ៍បើកទ្វារកូន>>

<<ម៉ាក់..ថេយ៍ចូលទៅយូឬនៅ?>>

<<មួយស្របក់ហើយម៉ាក់ខ្លាចប្អូនធ្វើអ្វីផ្តេសផ្តាស់>>អ្នកស្រីគឹមនិយាយទាំងមុខស្រពោនអាណិតកូនខ្លាំងណាស់។

ចំណែកជុងហ្គុកឯនេះវិញក្រោយទទួលបានសារពីថេយ៉ុងហើយនាយមានអារម្មណ៍ថាភ្លែកនិងពាក្យសម្តីសង្សារខ្លាំងណាស់ទើបប្រញាប់បើកឡានមកផ្ទះលោកគឹមយ៉ាងលឿន។

រឿង🐅[សង្គ្រាមអមស្នេហ៍]🐇Où les histoires vivent. Découvrez maintenant