រឿង🇰🇷[សង្គ្រាមអមស្នេហ៍]🇰🇵 EP:03

85 3 0
                                    

មួយអាទិត្យក្រោយមក:

រយៈពេលមួយអាទិត្យមកនេះសង្គ្រាមនៅតែបន្តបាញ់ប្រហារគ្នាមិនឈប់ឈទេហើយក៏គ្មានអ្នកណាឈ្នះចាញ់ដែរ។

<<ពូ..ពូទៅណា?>>ពេលនេះគឺជុងហ្គុកជាពីមុខរបួសហើយពេលនេះនាយកំពុងតែរៀបទៅធ្វើសឹកសង្គ្រាមបន្តទៀត។

<<ពូទៅជួយប៉ាឯង>>

<<ពិតមែនហេស៎..ពូឆាប់មកវិញឮទេ>>ថេយ៉ុងសប្បាយចិត្តជាខ្លាំងពេលឮជុងហ្គុកនិយាយបែបនេះ។

<<អឹម..ពូដឹងហើយ>>នាយក៏ចាកចេញទៅទុកអោយក្មេងទាំងពីរនៅក្នុងបន្ទប់។

ងាកមកមើលខាងទីក្រុងឯនេះវិញក្រោយពីទទួលបានដំណឹងមួយអាទិត្យមុននោះអ្នកផ្ទះពិបាកចិត្តជាខ្លាំង។

<<ទេវតាសូមជួយថែរក្សាប៉ាម៉ាក់និងប្អូនប្រុសខ្ញុំផង>>គឹម សុកជីនជាកូនបងនៃត្រកូលគឹមមួយថ្ងៃៗបានត្រឹមតែបួងសួងទេវតា

<<ជីន..ជីននៅផ្ទះទេ>>សម្លេងកំលោះផាកណាមជូនជាកូនបងនៃត្រកូលផាកបានមករកជីន។

<<អស៎..បងជូនទេ..បងមានការអីជាមួយខ្ញុំមែនទេ?>>ជីនឬសម្លេងហៅក៏ចេញមកក្រៅ

<<នេះបងយកនំមកអោយជីន..ក្រែងជីនអប្សុកទើបចង់មកជជែកលេង>>

<<អគុណបងជូនច្រើនហើយ..នោះបងទៅអង្គុយលើសាឡុងសិនទៅចាំខ្ញុំអោយគេយកទឹកទទួល>>ជីនទទួលនំពីណាមជូនយកទៅដាក់ចានមុននិងមកអង្គុយជាមួយណាមជូនវិញ។

<<រាល់ថ្ងៃមិនគ្មានអ្នកណាមកលេងជីនទេមែនទេ>>ណាមជូន

<<អត់ទេមិត្តគេមិនទាន់មកពីបរទេសវិញទេ>>

<<ចុះសង់..ស>>

<<គ្មានទេខ្ញុំគ្មានអ្នកណាទាំងអស់ក្រៅពីម៉ាក់ប៉ានិងប្អូនថេយ៍>>ជីនតបយ៉ាងលឿន

<<អឹម..ធ្វើធម្មតាៗទៅណាមិនយូទេសង្រ្គាមនិងឈ្នះហើយ>>នាយនិយាយទាំងញញឹមដាក់ជីន។

<<អគុណបងជូនច្រើនហើយដែរឧស្សាហ៍មកសួរនាំខ្ញុំ>>

<<អឺ..>>ណាមជូនចង់និយាយអ្វីមួយតែអ្នកបម្រើបីបួននាក់នៅឈក្បែរជីនទើបនាយមិនហាននិយាយ។

រឿង🐅[សង្គ្រាមអមស្នេហ៍]🐇Where stories live. Discover now