រឿង🇰🇷[សង្គ្រាមអមស្នេហ៍]🇰🇵EP:12

66 6 0
                                    

6ខែក្រោយ

ថេយ៉ុងនិងជុងហ្គុកនៅតែបន្តទាក់ទងគ្នាដោយលួចលាក់ពីលោកគឹមនិងមហាជនដល់ទៅកន្លះឆ្នាំ។ដំបូងថាទាក់ទងគ្នាលេងៗតែក៏ស្រឡាញ់គ្នាមែនទែន។

<<កូនទៅណាទៀតហើយ>>ថេយ៉ុងចុះមកពីខាងលោកគឹមក៏សួរ។

<<កូនទៅខាងក្រៅ..លោកប៉ាមានការអ្វីមែនទេ?>>

<<ដើរលេងរាល់ថ្ងៃមិនហត់ទេហេស៎..កាន់តែធំកាន់តែបានដៃហើយការងារនៅក្រុមហ៊ុនក៏មិនជួយមើលប៉ា..ក្មួយមីនអីឡូវនេះប៉ាគេអោយកាន់ដំណែងប្រធានហើយ..ចុះកូន>>

<<ប៉ា..នេះកូនផ្សេងជីមីនផ្សេងមិចក៏ប៉ាយកខ្ញុំទៅប្តូចអញ្ចឹង?>>លើកទីមួយហើយដែរថេយ៉ុង.ត.មាត់.តពាក្យសម្តីដាក់លោកគឹម។

<<ប្រហើនណាស់..ប៉ាប្រាប់មិនស្តាប់បែរជាមកតមាត់ទៀត>>លោកគឹមខឹងជាខ្លាំងពេលដែរថេយ៉ុង.តមាត់បែបនេះ។

<<បងស្តីអោយកូនធ្វើអីកូនអាយុនៅតិចណាស់ចង់អោយកូនស្រ្តេសនិងការងារឬ?....>>អ្នកស្រីគឹម

<<អូនមិនអោយបងស្តីអោយយ៉ាងមិច..ក្មួយមីនក៏អាយុដំណើរកូនយើងដែរមិចក៏គេធ្វើបាន..>>

<<ប៉ា..ខ្ញុំថាប៉ាកុំបង្ខំអីអូនថេយ៍ច្បាស់ជាចង់ធ្វើការដោយខ្លួនឯងហើយ>>ជីន

<<កូនក៏ដូចគ្នា..ការងារក៏មិនដឹងយ៉ាងមិចដែរយូៗទៅកាន់តែគ្មានបានការហើយ>>លោកគឹម

<<ហុឹក..មែនកូនគ្មានបានការដូចកូនគេទេ.កូនគេល្អចេះធ្វើការចំណែកខ្ញុំល្ងង់ស្អីក៏មិនចេះធ្វើមួយថ្ងៃៗចាយតែលុយ..ហុឹក>>ថេយ៉ុងភ្នែកទន់និយាយទាំងយំ។

<<បងឃើញទេ..អូនថាកុំអោយស្តីអោយកូន>>

<<ហុឺយ!!ចង់ទៅណាក៏ទៅៗកុំអោយប៉ាឃើញមុខឯងអោយសោះ>>

<<ហុឹកៗ..>>ថេយ៉ុងយំកាន់តែខ្លាំងនិយាយអ្វីលែងចេញពេលលោកប៉ាស្តីអោយខ្លួន។

<<កូនថេយ៍កុំទៅកូនថេយ៍>>ថេយ៉ុងដើរទៅរកឡានបើកចេញទៅអ្នកស្រីចនខំស្រែកហៅផងរត់តាមផងតែមិនទាន់។

<<ហុឹកៗ..កូនថេយ៍មកវិញមកកូន>>អ្នកស្រីគឹមក៏ដួលនិងស្មៅព្រោះតែក្រឡាច់ជើង។

រឿង🐅[សង្គ្រាមអមស្នេហ៍]🐇حيث تعيش القصص. اكتشف الآن