ភាគទី១៦

Magsimula sa umpisa
                                    

"ឯងគិតថានាងនោះឈប់ហេស?"ស៊ុននូ

"នាងនឹងទោះត្រូវដេញចេញសាលាក៏មិនឈប់ដែរ"បុមឃ្យូ

"មិនបាច់ធ្វើអីទេ នៅស្ងៀមធម្មតាទៅ"ហ្វីលីក

"ហើយឯងចង់ឲ្យគេធ្វើបាបទៀតហេស?"

"បើពួកនាងហ៊ានទៀត យើងមានពួកឯងការពារនោះអី"

"អឹមពួកយើងនឹងការពារឯង"

"ម៉ោះទៅរកអីញាំវិញ"

..........

រាងតូចទាំងបីដើរចូលទៅកុងទីនធ្វើឲ្យសិស្សជាច្រើនងាកមកចាប់អារម្មណ៍ពួកគេគ្រប់គ្នា ពិសេសជាងគេនោះគឺហ្វីលីកពេលនេះគេប្លែកជាងមុនឆ្ងាយណាស់ ការតែងខ្លួនក៏ខុសពីមុន ហើយមិនពាក់វ៉ែនតាទៀតនោះទេ ម៉ូតសក់ក៏លើកស្រឡះចេញពីថ្ងាស់មិនដូចពីមុនសក់គ្របថ្ងាស់រាល់ថ្ងៃ។ ទោះជាមានគេមើលមកច្រើនក៏ពួកគេមិនខ្វល់ដែរដើរទៅរកអីញាំយ៉ាងរំភើយ

"ញាំអីទៅឯង?"បុមឃ្យូសួរយោបល់ព្រោះមិនដឹងញាំអី

"ដូចរាល់ដងមក កុំឲ្យពិបាកគិត"ហ្វីលីក

"អឹមតោះ"ពួកគេទាំងបីក៏ដើរទៅរកអីដែលគេចង់ញាំ បន្តិចក្រោយមកក៏ត្រឡប់មកវិញចូលអង្គុយក្នុងតុដែលទំនេររៀងឆ្ងាយពីគេបន្តិច

"អេ!! អាហ៊ុននោះអ្នកណាអង្គុយក្បែរសង្សារឯង មើលទៅដូចស្និទ្ធស្នាលដល់ហើយ"រាងក្រាស់ទាំងបីដើរមកកុងទីនបន្ទាប់ពីលេងបាល់ហើយបំណងមករកទឹកផឹក យ៉ុនជុនក៏ស្រាប់តែក្រឡេកឃើញស៊ុននូនិងបុមឃ្យូអង្គុយជាមួយអ្នកណាក៏មិនដឹង ព្រោះតែគេអង្គុយបែរខ្នងទើបមើលមិនស្គាល់តែអាចចំណាំរាងរបស់ស៊ុននូបាន

"អឺ មើលទៅគេក៏សង្ហារមិនអន់ដែរណា"ហ្យុនជីននិយាយបំណងឲ្យស៊ុងហ៊ុនប្រចណ្ឌ ហើយវាក៏បានផលព្រោះស៊ុងហ៊ុនពេលនេះក្ដាប់ដៃដើរសំដៅទៅរកពួកគេដោយមិននិយាយអីមួយម៉ាត់

"អញថាវាកំពុងប្រចណ្ឌហើយ"យ៉ុនជុននិយាយទាំងសើចហួសចិត្ត

"អឺ ម៉ោទៅរកអីផឹកអញស្រេកទឹកណាស់"ហ្យុនជីនក៏អូសកយ៉ុនជុនទៅ

"ស៊ុននូ!!"ស៊ុងហ៊ុនចូលទៅដល់ក៏ចាប់ទាញដៃរាងតូចឲ្យក្រោកពីកៅអី

"ហ៊ុន យ៉ាងម៉េចបងនឹង?"នាយតូចសួរទាំងមិនយល់

"នែ៎!!សិស្សច្បង ធ្ងន់ដៃដាក់មិត្តខ្ញុំម្ល៉េះ?"ហ្វីលីកសួរទាំងមិនពេញចិត្ត ស៊ុងហ៊ុនឮហើយក៏ងាកមកមើលតែក៏ត្រូវគាំងព្រោះនេះជាហ្វីលីកសោះគេប្រចណ្ឌខុសមនុស្សហេស?

"ហ្យុង កើតអីម៉េចក៏មើលទៅដូចជាម៉ួម៉ៅម្ល៉េះ?"បុមឃ្យូសម្លឹងមុខអ្នកជាបងទាំងមិនយល់

"អឺ..គឺ..បងយល់ច្រឡំ បងសុំទោស"ស៊ុងហ៊ុននិយាយទាំងសំឡេងស្រទន់ទៅកាន់រាងតូច

"ហឹម..."រាងតូចក្រហឹមបន្តិចរួចអង្គុយញាំបន្ត

🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋

រង់ចាំភាគបន្ត.................................................

Lily-Kim

Enjoy your reading 😊

20vote for next ❤️

បំបាក់ស្នេហ៍សិស្សច្បងTahanan ng mga kuwento. Tumuklas ngayon