ភាគទី១៦

Comenzar desde el principio
                                    

"ឯងបាត់ទៅណាដល់ទៅពីរខែ ដឹងទេយើងនឹកឯងរាល់ថ្ងៃ"បុមឃ្យូនិយាយទាំងទឹកភ្នែកហូរកាត់ថ្ពាល់

"សុំទោស ដែលធ្វើឲ្យពួកឯងបារម្ភ"ហ្វីលីកលើកដៃមកអោបពួកគេវិញ

"ប្រាប់យើងមកម៉េចក៏បាត់ទៅយូរម្ល៉េះ?"ប្រលែងពីការអោប ស៊ុននូក៏សួរ

"គឺ..."

ត្រឡប់ទៅថ្ងៃដែលរាងតូចត្រូវគេធ្វើបាន ពេលដែលអ៊ុំប្រុសម្នាក់នោះបានជូនគេទៅដល់ខុនដូរវិញ រាងតូចក៏ឡើងទៅបន្ទប់របស់គេ ពេលចូលដល់ក្នុងក៏ឃើញវត្តបុរសម្នាក់នៅអង្គ្យលើសាឡុងហើយម្នាក់នោះជាបងប្រុសរបស់គេហ្នឹងឯង

"ហ្យ-ហ្យុង...."ហ្វីលីកឧទានហៅអ្នកដែលអង្គុយនោះ

"មកវិញហើយហេស? អេ!មុខឯងទៅត្រូវនឹងអីមក?"គេងាកមកសួរប្អូនក៏ឃើញស្នាមលើមុខរបស់គេ

"គឺ..."រាងតូចក៏បានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ដល់អ្នកជាបងប្រុស

"មានរឿងបែបនេះផង? ឯងមិនអាចនៅរៀនទីនេះទៀតបានទេទៅអូស្ត្រាលីវិញជាមួយបង"ស្ដាប់ប្អូនរៀបរាប់ហើយគេក៏កើតចិត្តខឹងតែម្ដង ប្អូនប្រុសរបស់គេមើលថែដូចពេជ្រសូម្បីតែស្រមោចមិនឲ្យវារលើផងតែបែរជាមានអ្នកមកធ្វើបាបប្អូនរបស់គេបែបនេះ

"អត់ទេហ្យុង ខ្ញុំមិនទៅទេ"ហ្វីលីកប្រកែក

"ត្រូវតែទៅមិនអញ្ចឹងបងនឹងប្រាប់ប៉ាម៉ាក់មិនខាន"នាយគម្រាម

"ខ្ញុំព្រមទៅក៏បានហ្យុងកុំប្រាប់ពួកគាត់អី"

"ល្អ រៀបចំឥវ៉ាន់ទៅ ទៅយប់នេះតែម្ដង"

   នាយមានឈ្មោះថាលី ហុីសុឺង ជាបងប្រុសតែមួយរបស់ហ្វីលីកនាយមានអាយុ26ឆ្នាំហើយរាល់ថ្ងៃកំពុងតែរៀនជំនាញពេទ្យ នាយមកកូរ៉េក៏ព្រោះតែចង់មកមើលប្អូនពេលមកដល់ក៏ឃើញសភាពប្អូនបែបនេះនាយក៏កើតចិត្តបារម្ភទៅយកគេទៅវិញ

ត្រឡប់មកបច្ចុប្បន្នវិញ

"ពួកនាងនោះដូចជាព្រហើនដល់ហើយ"ក្រោយពីស្ដាប់មិត្តចប់ ស៊ុននូនិយាយទាំងខឹងនឹងក្រុមរបស់កញ្ញាអ៊ុនចូ

"មើលទៅគួរតែប្រាប់ដល់លោកនាយកម្ដងទើបបាន"បុមឃ្យូបន្ថែមពីក្រោយ

បំបាក់ស្នេហ៍សិស្សច្បងDonde viven las historias. Descúbrelo ahora