រឿង និស្ស័យស្នេហ៍💞

95 12 0
                                    

ផ្ដើមរឿង+ភាគទី០១
ផ្ដើមរឿង ពោល*ខ្ញុំគឺជុងហូស៊ុកជានិស្សិតឆ្នាំទីបួននៃសកលវិទ្យាល័យល្បីឈ្មោះមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងខ្ញុំរៀនផ្នែកប្រវតិ្តសាស្រ្ត។ខ្ញុំបានសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តសឹងតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកជាពិសេសគឺរឿងដែរទាក់ទង់ទៅនឹងខ្សែរាជវង្សខ្ញុំអានមិនឲ្យចន្លោះមួយអក្សរណានោះទេ។តែមានខ្សែរាជវង្សមួយនៅពេលដែរខ្ញុំសិក្សាហើយធ្វើឲ្យខ្ញុំមានចិត្តងឿងឆ្ងល់ជាខ្លាំងគ្រប់គ្នាប្រាកដជាចង់ដឹងហើយថាខ្សែរាជវង្សនោះឈ្មោះអ្វី!ចាំខ្ញុំប្រាប់គ្រប់គ្នាទៅចុះគឺ"CHARMING (ឆាមីង)"នេះគឺជាត្រកូលក្សត្រនៅបារាំងសេសកាលនោះរាជវង្សមួយនេះមានភាពល្បីល្បាញណាស់គឺដោយសារតែស្ដេចដែរជាបិតារបស់រាជទាយាទបានឲ្យបុត្ររបស់ខ្លួនរៀបអភិសេកជាមួយនឹងបុរសដូចគ្នា។ហើយរឿងនឹងក៏ល្បីសុះសាយស្ទើរពាសពេញពិភពលោកទៅហើយ។         ហើយត្រកូលរាជវង្សដែរមកភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងរាជវង្ស"CHARMING"ក៏មិនអន់ដែរគឺត្រកូល"DERELLA"ត្រកូលទាំងពីរបានសច្ចាថានឹងភ្ជាប់សាច់ឈាមជាមួយគ្នាជារាងរហូតគ្រប់ជំនាន់សុទ្ធតែប្រសូត្របានបុត្រានឹងបុត្រីតែមកដល់រាជទាយាទចុងក្រោយក៏ប្រសូត្របានបុត្រាទាំងពីរទៅវិញប្រហែលមកពីបែបនេះហើយបានជាស្តេចឆាមឲ្យបុត្ររៀបអភិសេកជាមួយនឹងបុរសដូចគ្នាព្រោះមិនចង់បំពានសម្បថ។ហើយអ្វីដែរធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងនោះគឺរាជបុត្រនៃរាជវង្ស"DERELLA"មានមុខមាត់ស្រដៀងនឹងខ្ញុំណាស់ ហិហិវាពិតជាគួរឲ្យអស់សំណើរណាស់មែនទេ?ហើយអ្វីដែរគួរឲ្យស្ដាយបំផុតនោះគឺ...ប្រវត្តិនៃខ្សែរាជវង្សទាំងពីរក៏បានបញ្ចប់ដោយរាជបុត្រទាំងពីររៀបអភិសេធនេះឯងគួរឲ្យស្ដាយហេតុអ្វីគេមិនចងក្រងបន្តទៅទៀតន៎។ខ្ញុំពិតជាចង់ដឹងណាស់ថាតើមានរឿងអ្វីកើតឡើងទៅបើសិនជាមានអភូតហេតុអាចឲ្យខ្ញុំទៅដល់សម័យនោះបានមិនដឹងល្អយ៉ាងមិចទេ។  អរ!ខ្ញុំភ្លេចប្រាប់គ្រប់គ្នាទៅនៅក្នុងសៀវភៅក៏គេបាននិយាយពីលោកវិរៈសេនីយ៍ម្នាក់ដែរគាត់ឈ្មោះថា "ជុងហ្គុក ចនស្ទីន" តើគាត់មានពាក់ព័ន្ធអ្វីជាមួយនឹងរាជទាយាទនឹងមហេសីរបស់រាជទាយាទទៅន៎។អារម្មណ៍របស់នាយកម្លោះម្នាក់នេះមិនដឹងជាហោះហើរទៅដល់ណានោះទេសរសេរកំណត់ហេតុបណ្ដើរនឹកគិតបណ្ដើរ។

រឿង និស្ស័យស្នេហ៍💕✅Where stories live. Discover now