ភាគទី១២

Start from the beginning
                                    

"គឺ អាប់ប៉ាឈ្មោះ គីម ថេហ្យុង"

"ចុះម៉ាក់វិញនោះ?" ពេលឮឈ្មោះរបស់ថេហ្យុងនាយហាក់ភ្ញាក់ផ្អើលជាខ្លាំងតែក៏ព្យាយាមលាក់ហើយសួរបន្ត

"ខ្ញុំគ្មានម៉ាក់ទេ តាំងពីកើតដល់ធំខ្ញុំរស់នៅតែពីរនាក់អាប់ប៉ាតែប៉ុណ្ណោះ"ទទួលបានចម្លើយធ្វើឲ្យជុងហ្គ្កចាប់ផ្ដើមឆ្ងល់និងត្រេកអររួមគ្នា គេប្រាប់ថាគ្មានម៉ាក់ចុះអ្នកណាជាអ្នកបង្កើតគេឬមួយថេហ្យុងជាពរពោះ នាយគិតទាំងវិលវល់តែបើថេហ្យុងពិតជាពរពោះកូនបានពិតមែនវាមិនចម្លែកទេព្រោះជីមីនក៏អាចពរពោះបាន គិតដល់ត្រឹមនេះរាងចំណាស់ស្រាប់តែរលីងរលោងរកកលចង់យំភ្លាមៗតែក៏ខំលាក់ខ្លាចក្មេងៗឃើញ។ យ៉ុនហ្គីឃើញហើយក៏សម្រួលស្ថានការណ៍

"ម៉ោះៗឈប់និយាយហើយញាំបាយត"កាលបើអ្នកដែលមានអាយុច្រើនជាងនិយាយបែបនេះទៅហើយគ្រប់គ្នាក៏ស្ដាប់តាម។

ក្រោយពីបញ្ចប់ការញាំអាហារពេលល្ងាចហើយស៊ុងហ៊ុនក៏សុំលាចាស់ៗជូនស៊ុននូទៅវិញព្រោះខ្លាចថេហ្យុងបារម្ភ

"ស៊ុង...បងថាលោកពូជុងហ្គុកប្លែកដែរទេ?"នៅក្នុងឡានដែលមានសភាពស្ងប់ស្ងាត់នោះស៊ុននូក៏សួរឡើងដើម្បីបំបែកបរិយាកាសស្ងប់ស្ងាត់នេះចេញ

"ប្លែកយ៉ាងម៉េចទៅ?"នាយសួរបកវិញដោយភ្នែកផ្ដោតទៅលើការបើកបរ

"ក៏នៅសុខៗគាត់ក៏ចង់ដឹងពីអាប់ប៉ា ហើយអូនឃើញគាត់ចង់យំទៀតពេលដែលអូននិយាយរឿងមុននេះ"ស៊ុននូគេក៏បានឃើញពេលដែលជុងហ្គុករលីងរលោងទឹកភ្នែកដែរតែគេមិនហ៊ានសួរបានត្រឹមតែឆ្ងល់

"ប្រហែលជាគាត់អាណិតពូថេហ៍និងអូនទេដឹង"ស៊ុងហ៊ុននាយក៏មិនដឹងដែរចេះតែនិយាយចោលទៅ

"អឹមប្រហែលហើយ"រាងតូចនិយាយចប់ក្នុងឡានក៏ប្រែមកជាស្ងប់ស្ងាតវិញម្ដងទៀត ប៉ុន្តែស៊ុននូនៅមិនទាន់អស់ចម្ងល់ពីរឿងនេះឡើយ។

ក្រឡេកមកមើលក្នុងភូមិគ្រឹះវិញ ក្រោយពីស៊ុងហ៊ុននិងស៊ុននូចេញផុតជុងហ្គុកក៏តាមជីកកកាយសួរជីមីននិងយ៉ុនហ្គីតែម្ដង

"ហ្យុង...ប្រាប់ខ្ញុំមកតើថេហ៍គេមានកូនជាមួយអ្នកណា?"សំណួរនេះមិនដឹងថានាយសួរជាលើកទីប៉ុន្មានហើយទេ ព្រោះតែយ៉ុនហ្គីមិនព្រមឆ្លើយសោះឯជីមីនក៏ស្ងាត់ ចំណែកប្មឃ្យូវិញគេទៅគេងបាត់ហើយ

"បងមិនដឹងទេ"ចម្លើយដែលជុងហ្គុករំពឹងចង់បានខ្សស្រឡះពីចម្លើយដែលចេញពីមាត់បងប្រុសទៅវិញ

"ជីមីន-ហ្យុង......"ជុងហ្គុកងាកមកសុំចម្លើយពីជីមីនវិញដោយធ្វើមុខកំសត់ នៅរលីងរលោងចង់យំទៀតផងជីមីននឹកចង់អស់សំណើចទៅវិញពេលឃើញមុខនាយ

"បងថា ស្អែកនេះទៅរកដ៊ថេយ៍ហើយសួរគេដផយខ្លួនឯងទៅ"ជីមីនតបវិដោយធម្មតាដូចគ្នា

"ចុះបើគេមិនព្រមជួបខ្ញុំនោះ?"

"មិនអាចទេ...បងជឿថាគេច្បាស់ជាយល់ព្រម"ជីមីន និយាយចប់ងើបឈរទះស្មាជុងហ្គុកតិចៗហើយទាញដៃប្ខីទៅខាងលើបាត់ទៅ ទុកឲ្យជុងហ្គុកនៅឆ្ងល់ម្នាក់ឯង។

ថ្ងៃបន្ទាប់.....

នៅមុខសាលារៀនស៊ុននូនិងបុមឃ្យូកំពុងឈរមុខសាលារៀនដើម្បីចាំហ្វីលីកមកនឹងទៅថ្នាក់ទាំងអស់គ្នា ប៉ុន្តែឈរចាំយូរហើយមិនឃើញហ្វីលីកមកសោះ ស៊ុននូក៏ឲ្យបុមឃ្យូខលតាមគេមក

"ហឺុយយ ឯងទាក់ទងមិនបានទេ"បុមឃ្យូដកដង្ហើមធំព្រោះខលទៅមិត្តមិនចូល

"ហើយថ្ងៃនេះគេកើតអីម៉េចមករៀនយឺតយ៉ាងនេះ?"ស៊ុននូពោលម្នាក់ឯងតិចៗ រាល់ហ្វីលីកមករៀនលឿនណាស់តែថ្ងៃនេះយូរជាងរាល់ដង

"អេ!!!មិនទៅថ្នាក់ទេ? មកឈរធ្វើអីនៅទីនេះ?"សំឡេងរបស់បុរសសង្ហាម្នាក់បានបង្ហើរពីក្រោយខ្នងរបស់បុមឃ្យូ គេក៏ក៏ងាកទៅមើលឃើញយ៉ុនជុនកំពុងតែដើរមកតែគេមកតែម្នាក់ប៉ុណ្ណោះ

"ចង់ចូលឬមិនចូលរឿងខ្ញុំទេ កុំមកចេះ"បុមឃ្យូនិយាយឡើងទាំងគំរោះគំរើយព្រោះនៅខឹងនឹងនាយមិនទាន់បាត់

"យ៉ា!!!! ខ្ញុំជាសិស្សច្បងឯងខ្ញុំត្រូវតែដឹង"យ៉ុនជុនក៏តបមកវិញទាំងញាក់ចិញ្ចើមឌឺ

"ជាសិស្សច្បង មិនមែននាយកដូច្នេះខ្ញុំមិនឆ្លើយក៏បាន"បុមឃ្យូនិយាយទាំងលើកដៃក្រវាសសក់របស់គេ ឯស៊ុននូនេះមិនហ៊ានលូកមាត់និយាយនោះទេ

"តែខ្ញុំជាកូននាយកសាលានេះ"នាយនិយាយព្រមទាំងញញឹមចុងមាត់ដាក់រាងតូច

"ឆឺស!!! អាងអំណាចឪ"រាងតូចនិយាយតិចៗល្មមស្ដាប់ឮតែម្នាក់ឯង ហើយក៏ចាប់ដៃស៊ុននូទៅថ្នាក់

"ម៉ោះ!!ទៅថ្នាក់បើហ្វីលីកមកគេគង់តែមកថ្នាក់រៀនទេ"និយាយចប់ក៏អូសដៃមិត្តទៅតែម្ដង

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

រង់ចាំភាគបន្ត................................................

Lily-Kim

Enjoy your reading ☺️



20vote for next part😞

អានហើយអត់voteខ្ញុំរត់ចោលហើយ😔

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now