11.សុំខ្ចីកូនលោកជំទាវសិនណា៎

Start from the beginning
                                    

« កុំអីអូន! អូនដឹងហេីយ ចរិកគេឃាត់យ៉ាងណាក៏មិនស្តាប់ អ្វីដែលគេចង់បានគេត្រូវតែបាន បងចិញ្ចឹមគេមកស្មានតែបងមិនដឹង! »

« កូនប៉ាឯងយ៉ាប់មេន! » ជុងហ្គុកថែមល្បោយស្កអំបិលពីក្រោយ

« ចុះហែងក៏កូនអញដែរ យ៉ាប់ដូចតែគ្នា គ្មានអាណាល្អមួយទេ » ណាមជូន

« កាត់រកប៉ាហេីយនឹងម៉ាក់ហ្នឹង!  » សូហ្គាម្នាក់ទៀតជួយបន្ថែម

« តតាមមាត់ណាស់ហែង! » ណាមជូន

« ម៉ាក់ ប៉ា ការងារអាចនឹងជោគជ័យទេ ពួកកូនពិតជាមិនធ្លាប់ប្រឈមជាមួយបេសកមកម្មធំដល់ថ្នាក់នេះទេ »
ថេយ៉ុងព្រមទាំងជីមីនចូលមកអោបម៉ាក់ក្មេងឪក្មេកបន្តិច ពួកគាត់អង្អែលក្បាលលួងលោមគេហេីយនិយាយថា...

« ត្រូវជឿជាក់លេីបេះដូងខ្លួន សមត្ថភាព កម្លាំងចិត្ត វិន័យរបស់ខ្លួន! ព្រោះថា ជីវិតមនុស្សជាច្រេីនលានអ្នកពឹងលេីដៃពួកកូនហេីយ! តស៊ូឡេីង ដេីម្បីគ្រួសារយេីងក៏ដូចជាមនុស្សជាតិយេីងទាំងមូលដែល បេីលោកនេះត្រូវបំផ្លាញ វត្តមានប៉ាម៉ាក់ក៏គ្មានលេីលោកវត្តមានប្តីដែលកូនស្រឡាញ់បំផុតក៏គ្មានលេីលោកទៀតដែរ ត្រូវចាំ! »

« កូនដឹងហេីយ » ពួកគេបានអោបគ្នាដេីម្បីផ្តល់កម្លាំងចិត្ត ហេីយប្តេជ្ញាក្នុងបេះដូងរាងៗខ្លួនថាត្រូវជួយសង្គ្រោះពិភពលោកអោយបាន។

ព្រឹកស្អែក

កាកកីងកងកឺត~~

      មាន់នេះបន្លឺឡេីងទៀតហេីយ មីងម្ចាស់មាន់ក៏ប្រញាប់ងេីបក្រែងលជីនគុបមាន់គាត់បែកពពុះមាត់ទៀត តែមកវិញបានត្រឹមតែភាពស្ងាត់ជ្រងុំព្រោះផ្ទះបានចាក់សោរដូចលែងមានមនុស្សនៅ ធ្វេីអោយគាត់ញញឹម ហក់លោតយ៉ាងសប្បាយ

« ជ័យយោ!.. វាលែងនៅហេីយ ជ័យយោ ជ័យយោ ហាសហា »

លោតសុខៗ គាត់ស្រាប់តែឈប់វិញ មានអារម្មណ៍ថាដូចជាបាត់អ្វីម្យ៉ាងចេញពីជីវិត គាត់ក៏ដកដង្ហេីមធំមួយហឹស

« ហឹម...វាទៅបាត់ដូចមិចៗទេ មានអារម្មណ៍ថាសប្បាយចិត្ត តែក៏អផ្សុកលែងមានអ្នកឈ្លោះជាមួយ! ហឹម....»

គ្រួសារមហាវ៉ល់Where stories live. Discover now