7. យីអាស្អីគេនេះ!

Start from the beginning
                                    

« ជម្រាបសួរដូចគ្នាណា ស្រស់ស្អាតដល់ហេីយ ឈ្មោះប៊ីហេស៎ » ថេយ៉ុងនឹងជីមីនគ្រាន់តែឃេីញប៊ីភ្លាមក៏ប្រញាប់ចូលទៅរាក់ទាក់ចាប់ដៃចាប់ជេីងសួរនាំរបៀបជាមនុស្សពេញចិត្ត ចូលចិត្តគេជាដេីម ហូប៊ីគ្រាន់តែពួកគេមកប៉ះខ្លួនភ្លាមក៏ទទួលអារម្មណ៍ថាសប្បាយនឹងជិតស្និតមកជាមួយពីដេីមមិនធ្លាប់មានអ្នកណាមកជិតគេពេកអិញ្ចឹងទេ

« បី៊នេះ...» សូប៊ីនរៀបនឹងចូលទៅរាក់ទាក់ហេីយ តែក៏ត្រូវទុចជេីងស្របពេលកម្លោះតាន់ចូលមកកាត់

« អធ្យាស្រ័យ សុំគូរដណ្តឹងខ្ញុំមកវិញណា៎ » តាន់កៀកចង្កេះហូប៊ីមកជិតខ្លួន ទាញដៃចេយ៉ុងនឹងជីមីនចេញ រួចស្តីថាហូប៊ីជាគូរដណ្តឹងខ្លួនធ្វេីអោយបេះដូងសូប៊ីនធ្លាក់ដល់ដីត្រូវមាន់មីងជិតខាងចឹកសុីបាត់! សមាជិកសម្លឹងមុខអាបុិតាន់ជាប់ដូចជាគុំគួនតាំងពីឃេីញដំបូង មកមិនខ្ចីសំពះជម្រាបសួរ ថែមទាំងសម្លឹងមកពួកគេរបៀបរេីសអេីងទៀតផង នៅទាញអោយថេយ៍នឹងជីមីនចេញពីហូប៊ីចង់ផ្កាប់មុខ

« លោកលែងដៃចេញទៅ ជម្រាបសួរពួកគាត់ផង »
ហូប៊ីខ្សឹប ព្យាយាមទាញដៃតាន់ចេញពីចង្កេះខ្លួន

« នេះអូនបោកបងមកទីនេះធ្វេីអី កម្មវិធីស្អីឡេីងរញេ៉រញ៉ៃបែបនេះ បងចង់ក្អួត »

« លោកតាន់!!» ហូប៊ីឃាត់សម្តីកម្លោះមិនអោយនិយាយលឺៗ ក្រែងចិត្តដល់ម្ចាសកម្មវិធីគេណាស់ តែអាបុិនេះមិនខ្វល់ទេ

« មិនអីទេណាក្មួយប៊ី បានជាក្មួយមកហេីយទីនេះក៏ស្វាគមន៍ណា អាឆ្កែណាមិនចង់ជាន់ទេអិញ្ចេីមបោលក្បាលទៅ! តោះៗក្មួយអិញ្ចេីញអង្គុយ ក្មួយតាន់ដែរណា មេញខ្ញុំនិយាយពីឆ្កែទេ កុំប្រកាន់អី! » ជីននិយាយយ៉ាងស្រទន់តែបង្កប់ទៅដោពាក្យដៀលអមជាមួយ បណ្តាលអោយតាន់គំគួនមួយរំពេច។

« មេនហេីយៗ ចូលអង្គុយទៅ សូប៊ីនចាក់ទឹកក្រូចអោយក្មួយប៊ីផង! » ណាមជូនក៏បង្វែកស្ថានការណ៍ដោយអោយសមាជិកចូលទៅអង្គុយ ជុងហ្គុកឃេីញទេីសភ្នែកពេក ទាញកន្ត្រាក់ដៃសូប៊ីនអោយអង្គុយតុជិតហូប៊ីភ្លាម

« ឯងមានអោកាសហេីយចេះចាច់អោជាប់ទៅ ឆ្កែសុីឆ្កឹងក៏ចូលដណ្តេីមវាទៅ ខ្លាចអី! » ជុងហ្គុកខ្សឹប

គ្រួសារមហាវ៉ល់Where stories live. Discover now