Twenty one : I want to eat ice-cream

Começar do início
                                    

" oh wow wow! cheer!!! " រាំសុខៗថេយ៍ក៏ដើរទៅយកស្រាពីរដប ដើរមកហុចមួយដបឲ្យជីមីនព្រមទាំងជល់គ្នាអ៊កមួយក្អឹកអស់ឡើងកន្លះដប រួចក៏នាំគ្នារាំតគ្មានគិតខ្វល់ពីអ្វីទាំងអស់។ មុខតូចច្រមិច ក្បាច់រាំទាក់ទាញ ចង្កេះតូចស្ដើង ស្អាតម្នាក់មួយបែប ប្រុសៗជាច្រើនកំពុងសំឡឹងមកដោយការកោតសរសើរ បើបានមកថ្នាក់ថ្នមក្នុងដៃមិនដឹងជាល្អយ៉ាងណាទេ បើស្រវឹងបែបនេះទៅហើយ។

ងឺត!
ងាកមកមើលនៅខាងក្រៅឯណេះវិញ ឡានពីរគ្រឿងបានបើកចូលមក ជុងហ្គុកនិងយ៉ុនហ្គីនាំគ្នាចុះពីលើឡាន តែថាដូចជាបាត់អេឌីនិងហ្វ្រេង?

ការពិតទៅពេលជិះដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានទូរសព្ទពីកូនចៅម្ខាងទៀតរាយការណ៍ថានៅឃ្លាំងអាវុធមានបញ្ហា ទើបនាយទាំងពីរទម្លាក់អេឌីនិងហ្វ្រេងនៅច្រកចូលឃ្លាំងជាអ្នកទៅដោះស្រាយនៅទីនោះជំនួសពួកនាយ ហើយពួកនាយក៏ប្រញាប់បើកមករកថេយ៍និងជីមីននៅទីនេះ។

" តោះហ្យុង!! " ទាំងពីរនាក់នាំគ្នារត់ចូលទៅខាងក្នុងក្លឹប ភ្លើងរាត្រីចាប់ច្វេចច្វាចកាត់ផែនមុខស្រស់សង្ហារទាំងពីរដែលកំពុងដើរសំដៅទៅកាន់កន្លែងដែលមានមនុស្សចោមរោម ហើយប្រាកដណាស់ ទីនោះហើយជាកន្លែងដែលថេយ៍និងជីមីនកំពុងរាំ។

" ថេយ៍!!!! // មីន!!!! " ជុងហ្គុកនិងយ៉ុនហ្គីបើកភ្នែកធំៗសំឡឹងមើលមនុស្សពីរនាក់ដែលដោះអាវព្រលែងល្វែងលើចោលបង្អួតភ្នែកមនុស្សគ្រប់គ្នា។ មិនចាំយូរ នាយទាំងពីរក៏រហ័សដោះអាវក្រៅរៀងៗខ្លួនរត់ចូលទៅគ្របរាងកាយក្មេងតូចទាំងពីរ ដោយយ៉ុនហ្គីគ្រាជីមីនហើយនាំចេញទៅក្រៅបាត់យ៉ាងងាយស្រួលព្រោះជីមីនបានសន្លប់បាត់ស្មារតី អីតែមួយគូទៀតប៉ុណ្ណោះ ព្រោះ....

" នែ៎! ឯងជានរណា?? ចង់មកធ្វើស្អីយើង?? ឯងដឹងថាយើងជានរណាទេ? យើងជាមនុស្សដែលជុងស្រឡាញ់ បើឯងហ៊ានប៉ះពាល់យើង ជុងនឹងសម្លាប់ឯងមិនខាន!! " ថេយ៍ក្រវាសអាវក្រៅរបស់ជុងហ្គុកចេញ ភ្នែកបើកស្ទើរមិនរួច ឈរក៏មិនចង់នឹង លើកដៃស្ដីទៅឲ្យជុងហ្គុក ព្រោះស្មានថានាយជាមនុស្សឈ្លាតឱកាសពេលខ្លួនស្រវឹង។

ស្នេហ៍មួយរាត្រី | One Night Stand Onde as histórias ganham vida. Descobre agora