ភាគទី១១

Start from the beginning
                                    

ប្រហែល30នាទីក្រោយសំឡេងកណ្ដឹងរោទ៍ឡើងបញ្ជាក់ថាដល់ម៉ោងចេញហើយ សិស្សគ្រប់គ្នាក៏រៀបចំរបស់របរចេញទៅផ្ទះរួមទាំងរាងតូចទាំងបីផងដែរ

"អេ!!នូហា៎មានអ្នកមកឈរចាំទៀតន៎ក"ដើរចេញពីថ្នាក់បានបន្តិចហ្វីលីកក៏ក្រឡេកឃើញស៊ុងហ៊ុនកំពុងឈរចាំខាងក្រោមទើបនិយាយចំអន់មិត្តលេង ឯស៊ុននូបានត្រឹមញញឹមអៀនហើយបន្តដើរទៅមុខរហូតដល់កន្លែងនាយក្រាស់ឈរ

"ថ្ងៃនេះមិនឲ្យនូទៅជាមួយហ្យុងទេ"បុមឃ្យូទាញស៊ុននូមកក្រោយខ្នងហើយនិយាយទៅកាន់បងប្រុសដែលគិតតែឈរញញឹម

"បងមិនមែនមកយកតែស៊ុននូទេ មកយកទាំងបីនឹងទៅភូមិគ្រឹះរបស់ឯង ថ្ងៃនេះមានភ្ញៀវពិសេស"ស៊ុងហ៊ុនរៀបរាប់យ៉ាងវែងអន្លាយប្រាប់អ្នកជាប្អូន

"អឺ...សិស្សច្បងខ្ញុំមិនបានទៅជាមួយទេ ខ្ញុំមានការរវល់"ហ្វីលីក ដោយសារថ្ងៃនេះបងប្រុសរបស់គេមកទើបគេមិនអាចទៅបាន(ចង់ដឹងថាបងឆីលីកណាគេអត់?)

"អឹម... អញ្ចឹងបងជូនហ្វីលីកទៅផ្ទះសិនទៅចាំទៅភូមិគ្រឹះពូមីន"ស៊ុននូ

"មិនអីទេយើងទៅខ្លួនឯងបាន អ្នកទាំងអស់គ្នាប្រញាប់ទៅៗកុំឲ្យចាស់ៗចាំ ខ្ញុំទៅសិនហើយ"ថាហើយហ្វីលីកក៏ដើរទៅបាត់ឯបីនាក់នេះក៏ដើរទៅឡានស៊ុងហ៊ុនដើម្បីទៅភូមិគ្រឹះត្រកូលមីន

..............

បន្ទាប់ពីដើរចេញពីមិត្តហើយរាងតូចដើរលើផ្លូវទាំងអារម្មណ៍ស្រស់ស្រាយដើរផងញញឹមផងសម្លឹងមើលទេសភាពតាមដងផ្លូវនាពេលថ្ងៃរៀបលិច ប៉ុន្តែស្នាមញញឹមក៏រលប់បាត់ពេលឃើញវត្តមានរបស់អ៊ុនចូនិងមិត្តភក្តិនិងថែមសិស្សប្រុសពីរនាក់ទៀតកំពុងឈរញញឹមសម្លឹងមកគេ ហើយនាងក៏បានឲ្យមិត្តភក្តិប្រុសទាំងពីរនោះចូលទៅចាប់រាងតូចយកទៅផ្លូវស្ងាត់មួយ

"នែ៎!! លែងខ្ញុំទៅចាប់ខ្ញុំធ្វើអី? លែងណាលែង"រាងតូចរើចេញពីដៃសិស្សប្រុសពីរនាក់នៅតែគ្មានប្រយោជន៍ទេ ទីបំផុតគេក៏អូសរាងតូចមកដល់ផ្លូវស្ងាត់បានសម្រេច

"យើងធ្លាប់ប្រាប់ឯងហើយមែនទេថាកុំទៅពាក់ព័ន្ធនឹងសិស្សច្បងហ្យុនជីនទៀត"អ៊ុនចូចាប់ច្របាច់មាត់លីហ្វីកហើយនិយាយសង្កតសំឡេងច្បាស់ៗ

"ហើយយ៉ាងម៉េច? ខ្ញុំពាក់ព័ន្ធនឹងគាត់ឬអត់គ្មានទាក់ទងនឹងនាងទេ"រាងតូចនិយាយឌឺទាំងដែលខ្លួនឯងកំពុងស្ថិតក្នុងកណ្ដាប់ដៃគេហើយ

"ហឹស ឯង....*ផាច់.ផាច់....*"នាងខឹងខ្លាំងពេកក៏ទះរាងតូចពីរកំភ្លៀងធ្វើឲ្យគែមមាត់រាងតូចមានជ្រាបឈាមតិចៗ

"មើលទៅឯងមិនរៀងនោះទេ បើអញ្ចឹងយើងនឹងប្រដៅឲ្យឯងរៀងចាលម្ដង ពួកឯងទាំងពីរចាត់ការទៅ"នាងបញ្ជាទៅប្រុសៗពីរនាក់នោះ ពួកគេក៏បម្រុងនឹងចាប់រំលោភរាងតូច

"អាយ!!! អត់ទេលែងណា! កុំអីចេញទៅ"ហ្វីលីករើបម្រាស់តាមកម្លាំងដែលមានស្រែកផងហាមគេផងតែហាក់មិនបានផលសោះ សិស្សប្រុសនោះព្យាយាមញីញក់កញ្ចឹងករាងតូច ភ្លាមនោះស្រាប់តែមានសំឡេងមួយស្រែកមកកាន់ពួកគេ

"អេ!! ពួកឯងធ្វើអី?"សំឡេងរបស់បុរាចំណាស់ម្នាក់ធ្វើឲ្យអ៊ុនចូនឹងបក្សពួកភ័យហើយក៏រត់ទៅបាត់ទុកឲ្យរាងតូចនៅតែម្នាក់ឯង

"អ្ហឹក ..អឹក...."រាងតូចព្យាយាមក្រោកទាំងពិបាកព្រោះតែមិញនេះសិស្សប្រុសម្នាក់បានដាល់ពោះគេធ្វើឲ្យគេចុកក្រោកមិនចង់រួច

"ក្មួយប្រុសយ៉ាងម៉េចហើយ? ម៉ោះអ៊ំជួយ"គាត់ចូលទៅជួយគ្រារាងតូចឲ្យក្រោកឈរ

"អរគុណណាស់អ៊ុំ"រាងតូចនិយាយខ្សាវៗអរគុណគាត់

"ហើយក្មួយមានរឿងអីទើបបានជាត្រូវគេធ្វើបាបបែបនេះ?"

"គឺ..ប្រហែលជាពួកគេយល់ច្រឡំហើយ ខ្ញុំមិនដែលទៅធ្វើអីគេនោះទេ"

"អឹម អញ្ចឹងចាំអ៊ុំជូនទៅផ្ទះ មើលទៅក្មួយទៅខ្លួនឯងមិនកើតទេ"

"បាទ" គាត់ក៏គ្រារាងតូចទៅរកកង់របស់គាត់នៅមាត់ផ្លូវហើយឌុបហ្វីលីកទៅខុនដូររបស់គេដោយរាងតូចប្រាប់ផ្លូវ

"អរគុណលោកអ៊ុំដែលបានជួយខ្ញុំ និងជូនខ្ញុំមក"មកដល់ហើយរាងតូចចុះពីលើកង់អោនក្បាលអរគុណគាត់ គាត់ក៏ញញឹមដាក់គេហើយជិះកង់ទៅវិញ រាងតូចក៏ឡើងទៅបន្ទប់របស់គេ(ចាំមើលបងប្រុសឃើញសភាពហាស🤕)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

សូមរង់ចាំភាគបន្ត...........................................

បាត់យូរហើយនឹកអត់?

Lily-Kim

Enjoy your reading ☺️

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now