ភាគទី១១

Start from the beginning
                                    

"មកដល់មួយសន្ទុះហើយ ហ្យុងទាំងពីរសុខសប្បាយទេ?"ជុងហ្គុកឆ្លើយហើយក៏សួរបកវិញព្រមទាំងដើរមកអង្គុយដូចគ្នា

"សុខធម្មតាទេ តែពិបាកចិត្តរឿងកូនឃ្យូគេចេញទៅនៅម្នាក់ឯងខ្លាចគេមានរឿងអី"ជីមីន

"មែនហើយ ខ្ញុំខានឃើញអាល្អិតនឹងយូរមិនដឹងធំប៉ុណ្ណាហើយទេ"ជុងហ្គុក

"ឥឡូវគេធំជាងអាប់ប៉ាគេទៅទៀត"យ៉ុនហ្គីនិយាយទាំងសើចតិចៗ ជីមីនក៏ងាកមកសម្លក់នាយ

"អឹម...ជុងហ្គុកធ្វើដំណើរប្រហែលជាហត់ហើយទៅសម្រាកសិនទៅ"ជីមីន

"បាទ"និយាយហើយនាយក៏ក្រោកឈរដើរទៅបន្ទប់នាយធ្លាប់សម្រាកកាលពីមុនជាមួយនឹងកូនចៅ បន្ទប់នោះជីមីនតែងតែឲ្យអ្នកបម្រើសម្អាតរាល់ថ្ងៃដូច្នេះហើយមិនពិបាករៀបចំសារថ្មី

............

ក្រឡេកមកខាងសាលារៀនវិញពេលនេះជិតដល់ម៉ោងចេញពីរៀនទៅហើយសិស្សម្នាក់ៗពេលនេះកំពុងមមារញឹកកត់មេរៀនឲ្យឆាប់ហើយ។ ឯខាងនិសិ្សតឆ្នាំទីបីដោយសារម៉ោងចុងក្រោយនេះទំនេរសិស្សក៏បាននាំគ្នាចេញទៅអស់ហើយនៅសល់តែស៊ុងហ៊ុនម្នាក់ប៉ុណ្ណោះព្រោះនៅចាំស៊ុននូចេញពីរៀន

រុឺង~~~រុឺង~~~~ សំឡេងទូរស័ព្ទរបស់ស៊ុងហ៊ុនរោទ៍ឡើងនាយក៏ដកមកមើលឃើញថាជាលេខរបស់លោកពូគេក៏ប្រញាប់ទទួល

"ហាឡូ!!!ពូមីនមានការអីមែនទេ?"

(ស៊ុងហ៊ុន ឯងចេញពីរៀនឬនៅ?)

"ម៉ោងនេះទំនេរ ប៉ុន្តែខ្ញុំមិនទាន់ទៅផ្ទះទេ"

(បើអញ្ចឹង ឯងចាំទទួលបមឃ្យូមកភូមិគ្រឹះពូផងណា ថ្ងៃនេះនៅញាំបាយល្ងាចផ្ទះពូព្រោះជុងហ្គុកគេមក)

"ពិតមែនហេសពូមីន? ពូហ្គុកមកមែនឬ?"

(អឹម ពេលចេញពីរៀនប្រញាប់មកណា)

"បាទពូ អឺ...ពូមី ខ្ញុំអាចនាំស៊ុននូទៅដែរបានទេ?"

(ហ៊ឹម...មិនអីទេបបួលគេមក)

"បាទ បើអញ្ចឹងប៉ុណ្ណឹងចុះ ជម្រាបលាពូ"និយាយគ្នាចប់ស៊ុងហ៊ុនក៏បិទទូរស័ព្ទទុកក្នុងហោប៉ាវហើយដើរទៅអគារឆ្នាំទីមួយ

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now