ភាគទី ១២

Start from the beginning
                                        

    ឡានបើកសំដៅទៅកាន់ផ្ទះរបស់ត្រកូលចន ម៉ូឈីគេងលក់តាមផ្លូវជុនហូមិនចង់រំខានក៏បីនាងចូលទៅក្នុងទៅ

    ក្រាក!
    «ជុនហូ?» សូរ៉ាភ្ញាក់ផ្អើលពេលឃើញវត្តមានរបស់ប្អូនប្រុស
    «ឯងមកធ្វើអី? ម៉ូឈី! ឲ្យនាងមកយើង» ជុងហ្គុកចាប់ផ្ដើមខឹងពេលឃើញជុនហូបីម៉ូឈីនាយប្រញាប់ទៅដណ្ដើមភ្លាម
    «ឯងមើលនាងឲ្យល្អផងទៅឯងនៅតែដដែលកាលយេរីមក៏ចឹង ឡូវម៉ូឈីក៏ឯងធ្វើចឹងដែរ»
    «កុំមករំលឹករឿងយេរីមជាមួយយើង ភនលេចហើយថាឯងសន្យាអ្វីខ្លះនោះ?»
    «យើងដឹងហើយចាំច្បាស់ជាងថ្ងៃទៅទៀត តែបើយើងមិននាងម៉ូឈីមកវិញទេនាងចប់មិនខាន បងស្រីខ្ញុំទៅវិញហើយ» ជុនហូមិនចាំឲ្យជុងហ្គុកតបទាន់នាងក៏ចាកចេញទៅមុនបាត់
    «បានហើយជុងហ្គុកយប់ហើយនាំម៉ូឈីទៅសម្រាកទៅប្រយ័ត្ននាងភ្ញាក់មកសម្លាប់ឯងទៅ»
    «បាទ!» សំណាងហើយមិញនេះឈ្លោះគ្នាជាមួយជុងហូ ម៉ូឈីមិនភ្ញាក់...

    ====
   ម៉ូឈីភ្ញាក់ឡើងមិននិយាយអីគិតតែពីរៀបចំរបស់ដាក់វ៉ាលីហាក់ដូចជាកំពុងចង់ចាកចេគចឹង
   «ម៉ូឈី! ខ្ញុំសុំទោស ខ្ញុំគ្មានបំណងទុកនាងចោលទេ» រាងក្រាស់តាអង្វរនាងតូចមិនឈប់តែម៉ូឈីមិនតបអ្វីឡើយ
   «ថយចេញ! ថ្ងៃនេះខ្ញុំត្រូវទៅសេអ៊ូលវិញ»
   «អត់ ខ្ញុំមិនឲ្យនាងទៅ»
   «លោកមានសិទ្ធអីមកឃាត់ខ្ញុំ ចេញទៅខ្ញុំមិនចង់យកកិត្តិយស និងជីវិតមកចោលនៅទីនេះទេ លើកណាក៏ចឹងលោកជាមនុស្សអាត្មានិយម មិនចេះទទួលខុសត្រូវ សំណាងហើយនោះជាហាងប្អូនបងសូរ៉ា ចុះបើជាអ្នកដដៃបោកខ្ញុំយកទៅលក់បាត់លោកគិតយ៉ាងមិច» ម៉ូឈីច្រលោតខឹងស្ដីឲ្យជុងហ្គុកដែលសម្លឹងនាងធ្វើភ្នែកភ្លឹសៗ
   «ម៉ូឈីតែមួយថ្ងៃទៀតទេយប់នេះជាថ្ងៃចូលឆ្នាំសុឱអង្វរណាបើជ្រុលជាសំដែងបើយធ្វើឲ្យចប់ចុងចប់ដើមទៅណា»
   «មិនព្រម! ពួកយើងជាប់សាច់ឈាមអីទៅដែលខ្ញុំត្រូវនៅទៅនេះ»  សំដីម៉ូឈីរត់ពេញខួរក្បាលរបស់នាយ ដោយអស់ជម្រើសចឹងគេមានតែប្រើក្បាច់ចុងក្រោយ

   «ព្រោះខ្ញុំស្រលាញ់នាង!» សំដីជុងហ្គុកធ្វើឲ្យម៉ូឈីភ្ញាក់ភ្លេតគាំងមាត់និយាយអ្វីលែងចេញ នាងបែបមកមើលមុខរាងក្រាស់
   «ជុងហ្គុក!» នាងតូចហៅឈ្មោះរាងក្រាស់ទាំងត្រដិត
   «មិនដឹងចាប់ផ្ដើមតាំងពីពេលណាទេ តែខ្ញុំស្អប់គ្រប់ពេលនាងស្និតស្នាលជាមួយប្រុសផ្សេង»
    «លោកនិយាយជាការពិតឬ....» ម៉ូឈីបែរមកមើលមុខរបស់ជុងហ្គុក នាយមិនតបតែក៏ឱនទៅរកមុខរបស់ម៉ូឈីបំណងថើបបបូរមាត់តូចពណ៌សុីជម្ពូ
   
     ក្រាក!
     សំលេងទ្វារបើកឡើង កាត់សង្វាក់ពួកគេធ្វើឲ្យជុងហ្គុកត្រូវរុញម៉ូឈីចេញឆ្ងាយភ្លាម
    «អេ! ម៉ូឈីចង់ទៅណា? កុំប្រាប់ណាថាចង់ចាកចេញ?» សូរ៉ាឃើញវ៉ាលីនៅក្បែរម៉ូឈីក៏សួរនាំ
    «អឺ! ចេះទេបន្ទប់រញ៉េរញ៉ៃពេកចឹងហើយក៏រៀបចំទៅ» ម៉ូឈីនិយាយបែទើសទល់អៀនៗ
    «ល្អហើយចឹង បងស្មានតែពួកឯងចង់ទៅវិញនៅចូលឆ្នាំសិនទៅចាំទៅវិញ»
    «ចាស/បាទ» ក្រោយមកសូរ៉ាក៏ចេញទៅវិញបាត់ ម៉ូឈីងាកមកមើលជុងហ្គុករៀបនិយាយតែជុងហ្គុកក៏កាត់មុន
    «នាងយល់ព្រមហើយហាមក្រឡាស់ មុននេះទុកថាខ្ញុំមិនបាននិយាយចុះបំភ្លេចចោលទៅ»
    «លោកបោកខ្ញុំ» ម៉ូឈីខកបំណងណាស់ពេលលឺចឹង
    «ហើយវាយ៉ាងមិច ឬនាងស្រលាញ់ខ្ញុំមែនទែន មិនចម្លែកអ្នកណាក៏ចាប់អារម្មណ៍ខ្ញុំដែរ» រាងក្រាស់បោះសំដីយ៉ាងជឿជាក់»
    «តែសម្រាប់ខ្ញុំលោកគ្រាន់តែជាកំទេចមនុស្សរោគចិត្ត ព្រាននារី ខ្ញុំគ្មានថ្ងៃស្រលាញ់លោក យល់ដល់គ្រួសារលោកកុំអីខ្ញុំមិននៅទេ» ថារួចម៉ូឈីក៏ចាកចេញទៅបាត់ដែរបើនៅទៀតនាងនឹងវាយជុងហ្គុកឲ្យទ្រោមម្ដង
   «គួរឲ្យស្រលាញ់ ចន ជុងហ្គុក ខ្ញុំស្បថខ្ញុំនឹងយកនាងមកធ្វើជាសម្បិត្តផ្ទាល់ខ្លួនឲ្យបាន» នាយនិយាយទាំងញញឹមចុងមាត់

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Where stories live. Discover now