ភាគទី៩

Start from the beginning
                                    

"យ៉ាងម៉េចព្រមទទួលឬនៅថាអូនក៏ស្រលាញ់បង?"ក្រោយពីដកមាត់ចេញនាយក៏សួរទៅកាន់រាងតូចដែលឈរអោនមុខព្រោះតែអៀននោះ

"ហ៊ឹម...."ស៊ុននូមិនតបតែក៏ងក់ក្បាលទាំងមុខក្រហម

"បើអញ្ចឹងព្រមធ្វើសង្សារបងទេ?"

"មិន..មិនដឹងទេ"

"អា៎វវ ក្រែងអូនក៏ស្រលាញ់បងមិនអញ្ចឹង?"

"ខ្ញុំទុកចិត្តយ៉ាងម៉េចបើលោកព្រាននារីយ៉ាងនេះនោះ?"

"បងនឹងឈប់ដើម្បីអូន ផ្ដល់ឱកាសឲ្យបងទៅណា"

"ក៏បាន ហ៊ានតែក្បត់ខ្ញុំស្លាប់មិនខាន"

"ហិហិ  បងសន្យាមិនក្បត់អូននោះទេ។ អញ្ចឹងយប់នេះទៅមើលកុនជាមួយគ្នាណា"

"អត់ទេ ខ្ញុំទៅជាមួយហ្យុងប៊ីនហើយ"

"មិនបាន អូនត្រូវតែទៅជាមួយបង"

"មិនដឹងទេ"ថាហើយរាងតូចក៏ដើរចេញទៅបាត់ទុកឲ្យស៊ុងហ៊ុនធ្វើមិខមិនសុខចិត្តតែម្នាក់ឯង ។

......

ស៊ុននូដើរចូលក្នុងថ្នាក់ទាំងញញឹមបិទមាត់មិនជិតធ្វើឲ្យហ្វីលីកនិងបមគ្យូអត់នឹងឆ្ងល់មិនបាន

"នែ៎!!ឯងមានរឿងអីសប្បាយចិត្តហេសឃើញញញឹមរហូត?"ស៊ុននូដើរមកដល់តុអង្គុយហ្វីលីកក៏សួរតែម្ដង

"គ្មានអីទេ" ស៊ុននូឆ្លើយយ៉ាងធម្មតាឯហ្វីលីកនិងបមគ្យូក៏ជ្រួញចិញ្ចើមឡើងគ្មានអីម៉េចក៏ញញឹម?

"កុហកគ្មានអីម៉េចក៏ញញឹមហើយមុខក្រហមទៀត ឆាប់ប្រាប់ភ្លាមមក"បមគ្យូក្រោកឈរជម្រិតសួរមិត្ត

"ថាគ្មានអីទេ គ្រូមកហើយអង្គុយវិញទៅ"ស៊ុននូទាញមិត្តឲ្យអង្គុយវិញព្រោះតែគ្រូមកហើយ បមគ្យូក៏ព្រមអង្គុយមិនសួរនាំខ្លាចគ្រូស្ដីឲ្យ

ក្រឡេកមកខាងនាយសង្ហារស៊ុងហ៊ុនវិញ នាយដើរទៅរកមិត្តដោយស្នាមញញឹមជាប់មាត់រហូតព្រោះតែសប្បាយចិត្តដែលញ៉ែស៊ុននូបានសម្រេច

"អាជីន អាហ៊ុនវាកើតអីដើរញញឹមដូចមនុស្សឆ្កួត?"យ៉ុនជុនឃើញមិត្តដើរញញឹមម្នាក់ឯងក៏ងាកទៅសួរហ្យុនជីនដែលអង្គុយខាងក្រោយខ្លួន

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now