=====
   /ប្រទេសបារាំង ទីក្រុងប៉ារីស/
   ថ្ងៃនេះជាការប្រគុំតន្រ្ដីលើកចុងក្រោយសម្រាប់អាល់ប៊ុម love yourself «Tear» របស់ពួកគេ
   «អាពៅ! វាទ្រង់សប្បាយចិត្តម្ល៉េះ» ជីននិយាយទៅកាន់ណាមជូនដែលតែភ្នែកសម្លឹងមើលជុងហ្គុកដែលកំពុងតែសើចញញឹម ថេយ៉ុងដើរទៅមើលឆ្ងល់ថាជុងហ្គុកមើលអីបានទ្រង់សប្បាយអរម្ល៉េះ
    «ហ្យុង! នេះបងធ្វើអីនឹងឲ្យមកខ្ញុំវិញ» ជុងហ្គុកស្រែកបញ្ជារឲ្យថេយ៉ុងប្រគល់ទូរស័ព្ទមកឲ្យខ្លួនវិញ
    «អូ! នេះជាសកម្មភាពកំប្លែងៗរបស់ម៉ូឈីតើ? បែបនេះហើយនៅថាមិនចាប់អារម្មណ៍ទៀត» ថេហ្យុង
   «ត្រូវហើយមាត់ថាស្អប់គេតែក្នុងចិត្តលួចស្រលាញ់គេតាំងពីពេលណាហាស!» ជេហូបដើរមកនិយាយបន្ថែម
   «ឲ្យមកខ្ញុំវិញ» ជុងហ្គុកយកទូរស័ព្ទពីដៃថេហ្យុងបានសម្រេច ទឹកមុខខឹងពេលបងៗនិយាយបង្អាប់ខ្លួន
   «គ្មានទេ!» ជុងហ្គុកព្យាយាមនិយាយប្រកែក
   «ហេ! នេះជាម៉ូឈីអី? ហើយម្នាក់នោះក្រែងជាម៉ាកក្រុម NCT 127 អី» ស៊ូហ្កាអូសថេបប៊្លែកសុខៗក៏ប៉ះព័ត៌ដែលកំពុងផ្ទុះនៅកូរ៉េ
   «មើលឲ្យយើងមើលតិចមើល» ជីនទាញថេបប៊្លែកពីដៃស៊ូហ្កាមកមើល
   «គូរស្នេហ៍កូនពៅវ័យក្មេងដែលកំពុងសង្ស័យថាមានទំនាក់ទំនងស្នេហា» ជីនអាហើយអូសមើលរូបពួគេដែលហ្វេនបានកាត់ត
   «សមគ្នាតើ ពួកកើតឆ្នាំតែមួយ» ជេហូប
   «ចេញប្រលោកមិនទាន់បានប៉ុន្មានផងចេញទាក់ប្រុសដើម្បីល្បីហើយឬ» ជុងហ្គុកមាត់និយាយអាក្រក់មើលងាយម៉ូឈីតែក្នុងចិត្ដភ្លើងប្រច័ណ្ឌកំពុងតែឆាបឆេះយ៉ាងខ្លាំង
   «និយាយស្ដីឲ្យចេះគិតផង ម៉ូឈីមិនមែនចឹងនោះទេ» ណាមជូនងាកមកសម្លក់ប្អូន
   «បងកាន់ជើងនាងម្ល៉េះ ឬមួយបងនឹងនាង...»
   «បានហើយជុងហ្គុកកុំជ្រុលពេក ឈប់មើលទៅពួកយើងត្រូវចាកចេញ» ណាមជូននិយាយចប់ក៏ដើរចេញជាមួយទឹកមុខខឹងធ្វើឲ្យគ្រប់គ្នាងើយឆ្ងល់
   «ឯងមានយល់ថាណាមជូនចម្លែកទេ» ជីន
   «មិនដឹង ព្រោះខ្ញុំមិនមែនដង្កូវក្នុងពោះគាត់» ស៊ូហ្កានិយាយរួចចាកចេញទៅម្នាក់ទៀតដោយទឹកមុខស្មើរ
   «ខ្ញុំសុំប្ដូរជើងយន្ដហោះចេញទៅមុនពួកបងជួយយកឥវ៉ាន់ទៅតាមក្រោយផង» ជុងហ្គុកនិយាយតែប៉ុណ្ណឹងក៏ចាកចេញទៅជាមួយអង្គរក្សពីរបីនាក់បាត់ទៅតាមច្រកវីអាយភី នាយជិះ private jet ដែលជាយន្ដហោះឯកជនមកកូរ៉េមុនបងៗ
  
   មកដល់ក៏ល្ងាចទៅហើយជុងហ្គុកសួរអ្នកនៅក្រុមហ៊ុនពីកាលវិភាគរបស់ Royal-K ឃើញថាពួកនាងកំពុងតែហាត់សមសម្រាប់ការប្រគុំតន្រ្ដីលើកដំបូងរបស់ពួកនាង

  ក្រាក!
  «លី ម៉ូឈី!»  ជុងហ្គុកបើកទ្វារមកធ្វើឲ្យសមាជិក Royal-K ដែលកំពុងហាត់សមអាក់សកម្មភាពនាយខំសម្លឹងរកមើលម៉ូឈីតែថានាងមិននៅបន្ទប់វឹកហាត់ឡើយ
   «សិស្សច្បង» ទាំងបួននាក់ហៅឈ្មោះជុងហ្គុកព្រមគ្នា
   «ម៉ូឈីនៅឯណា?»
   «នាងនៅបន្ទប់សមសំលេង» អ៊ុនស៊ូតបវិញក្នុងនាមជាមេក្រុម ជុងហ្គុកមិនតបតែបិតទ្វារដើរសំដៅទៅបន្ទប់សមសំលេង
   «ម៉ូឈីអាចមានរឿងអីទេ?» ស៊ូយ៉ុង
   «មិនអីទេ សិស្សច្បងមិនហានធ្វើអីនាងច្រម៉ក់របស់យើងឡើយ» ឆេរីន
   «សង្ឃឹមចឹងចុះ» ជីនស៊ូ

   ម៉ូឈីសមសំលេងរួចក៏ចេញមកក្រៅដើរទៅបន្ទប់ហាត់រាំវិញ ចៃដន្យក៏ត្រូវជុងហ្គុកស្ទាក់កាកជាប់
   «លោកនេះមកពីកាល?» ម៉ូឈីបើកភ្នែកធំៗសម្លឹងមើលរាងក្រាស់នៅចំពោះមុខ
   «នាងមកតាមខ្ញុំ» រាងក្រាស់ចាប់ដៃម៉ូឈីអូសទៅកន្លែងស្ងាត់និយាយគ្នា
   «លោកលេង! ឈឺណាស់... អឹម!» ខណៈដែលម៉ូឈីព្យាយាមក្រវៀសដោះដៃចេញពីជុងហ្គុកនាយក៏ចាប់នាងមកថើបទាំងកំរោល ម៉ូឈីភ្លាមៗភ្ញាក់ផ្អើលជាខ្លាំងនាងជាប់គាំងដូចជាផែនដីលេងធ្វើចលនាចឹង
   ជុងហ្គុកពេលដឹងខ្លួនថាធ្វើខុស ម្យ៉ាងពេលនេះម៉ូឈីស្រាប់តែមិនកំរើកតែក៏ចាប់អារម្មណ៍ដឹងដល់ដំណាក់ទឹកភ្នែកក្ដៅអ៊ុនៗកាត់ថ្ពាលរលោងនាយក៏ដកមាត់ចេញវិញរួចសម្លឹងមើលមុខដ៏កំសត់របស់ម៉ូឈឺ

   ផ្លាច់!
   «រោគចិត្ត! គ្មានហេតុផល! ខ្ញុំស្អប់លោកចន ជុងហ្គុក» ម៉ូឈីទះជុងហ្គុកមួយកំផ្លៀងរួចរត់ចេញទៅទាំងទឹកភ្នែក ជុងហ្គុកពេលត្រូវនាងតូចទះមួយដៃចឹងនាយ ក៏ភ្ញាក់ខ្លួនដឹងកំហុស

   «នេះខ្ញុំបានធ្វើស្អី? មិចក៏បណ្ដោយឲ្យចិត្តខឹងគ្រប់គ្រងបានចឹង ម៉ូឈី!» រាងក្រាស់ប្រមូលស្មារតីមកវិញហើយរត់តាមម៉ូឈី តែនាងឡើងតាក់សុីទៅបាត់ហើយជុងហ្គុកមិនបោះបង់គេឡើងតាក់សុីមួយទៀតតាមពីក្រោយនាង

  

គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️Место, где живут истории. Откройте их для себя