ភាគទី៤

Start from the beginning
                                    

"ជម្រាបសួរពូថេហ៍/អាប់ប៉ា"សំឡេងរាងតូចទាំងពីរបានដាស់អារម្មណ៍ថេហ្យុងឲ្យងាកមកចាប់អារម្មណ៍ពួកគេ

"អា៎.....កូនស៊ិន បមគ្យូចេញពីរៀនហើយហេស?"ថេហ្យុងងាកមកសួរពួកគេទាំងពីរទាំងក្នុងដៃកំពុងកាន់កែវកាហ្វេដែលរៀបលើជូនភ្ញៀវមិញនេះ

"បាទ"ពួកគេឆ្លើយព្រមគ្នាទាំងញញឹមដាក់គាត់

"កាហ្វេលើកឲ្យភ្ញៀវមែនទេ ម៉ោះកូនជួយ"ស៊ុននូងាកឃើញកែវកាហ្វេក៏សួរអាប់ប៉ា ថែមទាំងចង់លើកជូនភ្ញៀវទៀតផង

"នេះ ភ្ញៀវតុនោះ" ថេហ្យុងហុចថាសកាហ្វេឲ្យកូនហើយចង្អុលទៅតុភ្ញៀវប្រាប់កូន

"ពូថេហ៍មានអីឲ្យខ្ញុំជួយទេ?"ស៊្ននូលើកទៅផុតបមគ្យូក៏សួរថេហ្យុង

"នេះ ក្មួយជួយលើកខេកទៅឲ្យភ្ញៀវតុនោះបន្តិចទៅ"ថេហ្យុងហុចខេកឲ្យបមគ្យូព្រមទាំងប្រាប់តុដែលមានភ្ញៀវស្រីពីរនាក់កំពុងតែអង្គុយ រាងតូចក៏លើកយកទៅឲ្យ

"ពូថេហ៍ សុំវ៉ាន់នីឡាមួយកែវ"កម្លោះសង្ហារដើរចូលហាងកម្មង់វ៉ាន់នីឡាដោយមិនបានចាប់អារម្មណ៍ថារាងតូចស៊ុននូនៅទីនេះនោះទេ ហើយដែលគេស្គាល់ថេហ្យុងព្រោះតែគេធ្លាប់ជួបច្រើនដងហើយថែមទាំងធ្លាប់សុំការអនុញ្ញាតញ៉ែរាងតូចពីថេហ្យុងទៀតផង

"អររ ក្មួយហ៊ុនចាំបន្តិច"ថេហ៍ងាកមកឃើញស៊ុងហ៊ុនក៏ប្រាប់ឲ្យគេចាំ

"បាទ"

"អាយយយ អារោគចិត្ត*ផាច់*"សំឡេងស្រែកស្របនឹងសំឡេងទះបានបន្លឺឡើង ធ្វើឲ្យកម្លោះសង្ហារស៊ុងហ៊ុនងាកទៅមើលព្រោះតែនោះជាសំឡេងរបស់ស៊ុននូ

"ឯង អាក្មេងរត់តុឯងហ៊ានទះយើងផងហេស?"សំឡេងមនុស្សប្រុសម្នាក់បានចោទសួររាងតូចដោយកំហឹងព្រោះតែរាងតូចហ៊ានទះគេ

"អឺ អាមនុស្សបាតសង្គមដូចឯងមួយកំភ្លៀងនេះនៅស្ទើណាស់"រាងតូចមិនឲ្យចាញ់ស្រែកថាឲ្យអាម្នាក់នោះវិញព្រោះតែវាហ៊ានណាស់ហ៊ានមកចាប់គូទគេ

"ហឹស ឯង"អាម្សៀនោះល់កដៃបម្រុងនឹងទះរាងតូចតែក៏មានដៃមាំមួយបានមកចាប់ដៃវាជាប់

"ឯងជាអ្នកណា កុំមកចេះរឿងយើង"គេងាកមកសួរស៊ុងហ៊ុនដែលកំពុងតែចាប់ដៃគេជាប់

"យើងជាអ្នកណាមិនសំខាន់ទេ តែឯងចង់ប៉ះពាល់មនុស្សរបស់យើងមិនឲ្យយើងរវល់បានយ៉ាងម៉េច?"នាយសួរបកទៅវិញដោយសំឡេងត្រជាក់ស្រឹប ឯរាងតូចងាកមកមើលមុខគេយ៉ាងលឿនពេកដែលគេនិយាយថាខ្លួនជាមនុស្សរបស់គេ

"ហឹស មិញនេះក្មេងរបស់ឯងបានទះយើង"

"ចុះឯងមានដឹងខ្លួនថាហេតុអីបានគេទះឯងទេ?"

"យើ...យើង...."

"ឆាប់ចេញពីហាងនេះទៅ"នាយក្រវាសដៃអាម្នាក់នោះចេញហើយដេញគេចេញពីហាងទៀត ថេហ្យុងដែលកំពុងឈរមើលជាមួយបមគ្យូក៏លេចស្នាមញញឹមឡើង អនាគតកូនប្រសាគេនេះពិតជាល្អណាស់(🤭)

"អឺ..អាប់ប៉ាកូនសូមទោសដែលធ្វើឲ្យមានរឿងបែបនេះ"ស៊ុននូដើរមកជិតប៉ាគេហើយនិយាយសូមទោសទាំងអោនមុខចុះ

"មិនអីទេកួន អរគុណហើយក្មួយហ៊ុនដែលបានការពារប្អូន"ថេហ៍លើកដៃអង្អែលក្បាលកូនហើយក៏ងាកមកអរគុណស៊ុងហ៊ុន

"មិនអីទេពូខ្ញុំពេញចិត្ត"ស៊ុងហ៊ុនតបវិញទាំងញញឹមបង្ហាញថ្ពាល់ខួចរបស់គេយ៉ាងគួរឲ្យស្រលាញ់

...............

បន្ទាប់ពីជូនរាងតូចទៅខុនដូហើយហ្យុនជីនក៏បើឡានមកភូមិគ្រឹះវិញ នាយយកឡានទៅចតនៅកន្លែងចតឡានហើយក៏ដើរចូលទៅក្នុងផ្ទះ

"មកវិញហើយហេសកូន ហេតុអីថ្ងៃនេះយូរម្ល៉េះ?"ឈានជើងចូលក្នុងផ្ទះភ្លាមសំឡេងអ្នកជាម្ដាយបានបន្លឺសួរកូនប្រុសតែមួយរបស់គាត់ភ្លែត

"បាទម៉ាក់ ថ្ងៃនេះកូនជាប់ធ្វើកិច្ចការទើបយូរ អ្នកម៉ាក់ពិសារបាយហើយឬនៅ?"នាយដាក់ខ្លួនអង្គុយលើសាឡុងហើយនិយាយកុហកម៉ាក់ថាជាប់កិច្ចការទាំងការពិតនាយជាប់ជូនហ្វីលីកទៅផ្ទះសោះ

"នៅទេ ម៉ាក់នៅចាំកូន"លោកស្រីហ្វាងតបមកកូនវិញយ៉ាងស្រទន់

"បើអ៊ីចឹងតោះឆាប់ទៅញាំទៅម៉ាក់"នាយក្រោកពីសាឡុងមកជួយគ្រាអ្នកម៉ាក់ទៅតុអាហារ

"អរគុណកូន"លោកស្រីដាក់ខ្លួនអង្គុយលើតុដែលកូនប្រុសទាញឲ្យព្រមទាំងពោលពាក្យអរគុណ

"បាទ ម៉ែដោះដួសបាយទៅ"

"ចា៎ស អ្នកប្រុស"ម៉ែដោះដើរមកដួសបាយឲ្យលោកស្រីហើយក៏ដួសឲ្យនាយតាមក្រោយ ពីរនាក់ម្ដាយកូនញាំបាយល្ងាចយ៉ាងឆ្ងាញ់ពិសារចំណែកលោកម្ចាស់ហ្វាងជាប់រវល់កិច្ចការមិនបានមកផ្ទះនោះទេ។ បន្ទាប់ពីញាបាយហើយហ្យុនជីនក៏ជួយគ្រាលោកសករីទៅបន្ទប់ទើបនាយដើរទៅបន្ទប់របស់ខ្លួនវិញ។

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

សូមរង់ចាំភាគបន្ត...........................................

Lily-kim

enjoy your reading ☺️

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now