ភាគទី៣

Start from the beginning
                                    

"ជួយចាក់ស្រាឲ្យបន្តិច"

"ខ្ញុំជារត់តុ គ្មានសេវាកម្មចាក់ស្រាទេសុំទោសផង"រាងតូចតបហើយរៀបដើរចេញម្ដងទៀតតែនាយទាញគេមកអង្គុយជាមួយ

"នែ៎!!!លោកធ្វើអីលែងទៅខ្ញុំត្រូវធ្វើការ"រាងតូចចង់ក្រោកចេញតែនាយទាញចង្កេះឲ្យចូលកាន់តែជិត

"ខ្ញុំចង់ឲ្យឯងចាក់ស្រាឲ្យខ្ញុំ"

"អត់ទេ"

"បើចឹងអង្គុយទីនេះហើយ" នាយនិយាយហីៗព្រមទាំងមិនព្រមដកដៃពីចង្កេះនាយតូចនោះ ឯងរាងតូចក៏ព្យាយាមរើមិនឈប់ភ្លាមនោះហ្យុនជីននិងស៊ុងហ៊ុនក៏មកវិញ

"នែ៎!!!អាជិនឯងចង់ធ្វើស្អីប្អូនយើង?"ស៊ុងហ៊ុនឃើញភ្លាមស្ទុះទៅទាញបមគ្យូចេញពីយ៉ុនជុន

"យើងមិនបានធ្វើអីឯណា"យ៉ុនជុនលើកស្មារតបវិញ

"ហើយឯងម៉េចក៏នៅទីនេះហើយនេះសម្លៀកបំពាក់បុគ្គលិកទៀតឯងធ្វើការនៅទីនេះហេស?"សួរមិត្តហើយក៏ងាកមកសួរប្អូនម្ដង

"ពិ...ពិតមែនហើយហ្យុង"

"ធ្វើជាអ្នកប្រុសតូចត្រកូលមីនពិបាកណាស់ហេសទើបមកធ្វើការទាំងអស់នេះទៀត?"

"គឺ....ខ្ញុំ....."

"ឆាប់លាឈប់ហើយទៅផ្ទះវិញបើមិនចង់បងប្រាប់ពូយ៉ុនមិនខាន"

"ហឹក...ហ្យុង"

"ឆាប់ទៅ"

"ហឹស មកពីលោកឯងនឹង"បមគ្យូចង្អុលមុខយ៉ុនជុនបន្តិចមុននឹងដើរចេញទៅ

"អេ!!!អាហ៊ុនម៉េចក៏ហួងហែងប្អូនម្ល៉េះ?"រាងតូចចេញទៅបាត់យ៉ុនជុនក៏សួរទៅមិត្ត

"អ្នកផ្សេងយើងមិនហួងហែងទេ តែសម្រាប់ឯងយើងហួងហែង"

"អោ៎វវវ ហេតុអី?"

"ព្រោះតែឯងព្រាននារី"

"ថាតែយើងចុះឯង?"

"ទេ យើងស្មោះតែអូននូយើងម្នាក់ប៉ុណ្ណោះ"

"អឺ និយាយចឹងកាលឯងញ៉ែស៊ុននូបាន?"ហ្យុនជូន

"យើងមិនដឹងទេ"

"ឯងខំតាមញ៉ែគេជិត3ឆ្នាំហើយគេនៅតែមិនព្រមទៀត"

"យើងក៏មិនដឹងថាហេតុអីដែរ"

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now