ភាគទី12

790 41 4
                                    

ភាគទី12:
"លោកចង់ធ្វើអី??~" នាយតូចចាប់ផ្ដើមភ័យបុកពោះសម្លឹងទៅកាន់នាយទាំងអារម្មណ៍ភ័យខ្លាច កែវភ្នែកចាប់ផ្ដើមច្រាលទឹកថ្លាដកពេញវង្វង់ភ្នែកហើយ តែក្មេងប្រុសម្នាក់នេះនៅតែមិនយំឲគេឃើញនោះទេ។
"នេះចៅហ្វាយ" ហ៊ុនស៊ុក កាន់ខ្សែរតីមាំក្រាស់មួយអោនក្បាលហុចទៅឲអ្នកជាចៅហ្វាយ គេមិនទាំងហ៊ានសម្លឹងមើលមុខនាយចំផង។ ចំណែកអ្នកបម្រើក្នុងផ្ទះទាំងអស់មកជុំគ្នាឈរអោនមុខចុះ នាយម្នាក់នេះពេលខឹងម្ដងៗអាក្រក់ខ្លាំងណាស់។
"សម្ដីឯងឡូយណាស់មិនគោរពក្បាលយើងបន្តិចទេ ឆ្វាច់ៗ~" នាយស្រដីហើយក៏លើកខ្សែរតីនោះមកវាយពីលើខ្លួនរបស់នាយតូចកណ្ដាលផ្ទះតែម្ដង។
"អាយ៎..ហុឹកៗ..ឈឺណាស់..ហុឹក~" ជីមីនចាប់ផ្ដើមឈឺរមួលខ្លួនផ្សារពេញប្រាណនៅពេលដែលរំព័តមកវ័តលើខ្លួនឆៅៗបែបនេះ គេអោបដៃអោបយើងដេករនៀលពេញកណ្ដាលផ្ទះក្នុងភូមិគ្រឹះ ទាំងឈឺផ្សារក្រៃលែង ទឹកភ្នែកដែលខំទប់ជាយូរនោះវាទប់ទៀតមិនបានទេ ព្រោះពេលនេះខ្លួនពិបាកទ្រាំរកអ្វីមកប្រៀបមិនបានឡើយ។  
      ឆ្វាច់ៗ~
    នាយក្រាស់យ៉ុនហ្គីនៅតែវ័តដោយគ្មានភាពអាណិតអាសូរអ្វីក្នុងចិត្តបន្តិចឡើយ គឺមានតែភាពសប្បាយចិត្តរីកថ្លើមទៅវិញទេ នៅពេលឃើញសភាពពិបាកទ្រាំរបស់នាយតូចពេលនេះ នាយញញឹមសមចិត្តរឹតតែបន្ថែមកម្លាំងដៃលើសដើម។
"ហុឹកៗ..សូមអង្វរ~ ឈប់ទៅខ្ញុំខ្លាចហើយ..លែងហ៊ានទៀតហើយ" នាយតូច រមួលខ្លួនប្រញ៉ាប់រមៀលទៅអោបជើងរបស់គេសម្រក់ទឹកភ្នែកដោយក្ដីឈឺចាប់សុំរកភាពអាណិតអាសូរពីនាយ។ ពេលនេះខ្នងដែល.សរស្អាតដៃជើងស្រលូនគ្មានស្នាមសូម្បីបន្តិចតែអីឡូវវាពពេញទៅដោយសំណាមខ្សែរតីបែកឈាមហូរឡើងប្រលាក់ពេញអាវ.ស
របស់ខ្លួន បើនាយម្នាក់នេះមិនព្រមឈប់វាយទៀតច្បាស់ណាស់ថាខ្លួននឹងស្លាប់។
"ថាមិច!?យើងស្ដាប់មិនលឺ?" នាយក្រាស់បានលឺហើយ ហើយច្បាស់ខ្លាំងទៀតផង តែដោយចំណង់ចិត្តចង់ធ្វើបាបគេទើបធ្វើឲនាយមិនព្រមឈប់វ័ត ។
"ហុឹកៗ~ឈប់ទៅ ខ្ញុំសូមអង្វរ..ឈប់បានហើយ" នាយតូច នៅតែអោបជើងគេយំរកភាពមេត្តាពីមនុស្សចិត្តខ្មៅម្នាក់ វាយខ្លួនទាំងព្រឹកគ្មានភាពជាមនុស្សអ្វីបន្តិចទេ នាយតូចសឹងតែអោនក្បាលសំពះគេដល់ជើងទៅហើយ ។ វាពិតជាឈឺខ្លាំងណាស់ ព្រោះវាជាសាច់មនុស្ស។
"...លែង~ យើងរអើមឈាមមនុស្សថោកទាបដូចឯងណាស់" នាយក្រវ៉ាត់ខ្សែរតីបោះទៅម្ខាង ក្រវាសជើងចេញពីដៃនាយតូចដែលអោបខ្លួននោះចង់បាក់ដៃអ្នកម្ខាងទៀត ក៏មិនភ្លេចពោលសំដីមើលងាយគេដែរ បើថាផ្ទៃមុខនាយវិញគឺក្រញ៉ូវរកគូប្រៀបពុំឃើញឡើយ។
"ហុឹកៗ~..." នាយតូចខិតថយក្រោយបន្តិចឈ្ងក់មុខចុះអោបខ្លួនយំពីមុខនាយ គេចង់សួរខ្លួនឯងថាតើអាចធ្វើអ្វីបានទៅក្រៅពីយំមួយមុខនេះ ។
"អាយ៎!!" ជីមីនចាប់ផ្ដើមស្រែកភ្ញាក់ម្ដងទៀតឲសារតែនាយក្រាស់មកបោចសក់ផ្នែកខាងក្រោយរបស់ខ្លួនមួយទំហឹងឲសំលឹងទៅភ្នែកនាយមុនស្រដី÷
"បើហ៊ានតែឈ្លើយមិនមើលក្បាលយើងទៀត ឯងឈឺលើសនឹងគុណនឹងដប..តោះអាស៊ុក~"នាយនិយាយសម្ដីសង្កត់ច្បាស់ៗក្នុងពាក្យនិមួយៗយ៉ាងត្រជាក់ស្រេបស្មានមិនត្រូវ មុននឹងក្រោកមកវិញសម្លឹងមើលនាយតូចនៅចុងកន្ទុយភ្នែកដោយសេចក្ដីខ្ពើមរអើម ស្របដំណើរជ្រែកហោប៉ៅបោះជំហានចេញក្រៅយ៉ាងសង្ហារក៏មិនភ្លេចហៅជំនិតរបស់ខ្លួនដែរ។
ចំណែកនាយតូចជីមីនវិញ គេអស់ហើយវាពិតជាអស់កម្លាំងខ្លាំងមេនទេនហើយមិនបានញុាំអីតាំងពីម្សិលមិញក្រោកមកត្រូវទារុណកម្មទាំងព្រលឹមទៀត ឈាមបែកឡើងពេញខ្លួន មុននឹងសន្សឹមៗបិទភ្នែកសន្លប់បាត់ទៅ។
"អ្នកប្រុសយ៉ាងមិចហើយ ហ្វា ឆាប់មកជួយលើក" អ្នកបម្រើនៅក្នុងផ្ទះពួកគេឃើញហើយពិតជាអាណិតជីមីនខ្លាំងណាស់ ខ្លួនតូចតែមួយតែមកត្រូវទទួលរំព័តវ័តដោយដៃមនុស្សមាំក្រាស់ម្នាក់នេះឡើងបែកឈាម ពួកគេមិនអាចជួយអ្វីបានទេព្រោះត្រឹមជាអ្នកបម្រើ ពេលនាយក្រាស់ចេញបាត់ទើបពួកគេហ៊ានចូលមកជួយ។
    +Jeon group
+9:00am
តុកៗ~
"លោកប្រធានសូមអនុញ្ញាត" នាងក្រមុំម្នាក់ដើរចូលមកកាន់ក្រដាសមួយច្បាប់ បើមើលទៅដូចជាបុគ្គលធ្វើការនៅក្រុមហ៊ុននាយក្រាស់ តែសម្លៀកបំពាក់របស់នាងគឺអត់ទេវាចំហរឡេវអាវចេញដើមទ្រូងរបស់ខ្លូនឡើងត្រលុកត្រលន់គួរឲខ្លាច ចំណែកបបូរមាត់វិញសុិចសុី ឡើងក្រហមឆេះ គ្រាន់តែមើលប៉ុណ្ណឹងក៏ដឹងហើយថាមិនមេនមកធ្វើការ តែមកទាក់ប្រធានក្រុមហ៊ុន។
"មានការអី" នាយក្រាស់ឆ្លើយតបបែបធម្មតាភ្នែកសម្លឹងមើលកុំព្យូទ័រមិនដាក់។
"បងស្រីឲខ្ញុំយកក្រដាសមកដាក់ច្បាប់សម្រាកមួយអាទិត្យ គាត់មានការរវល់បន្ទាន់" អុីរី ឈរពីមុខនាយធ្វើរឹកផ្អៀងផ្អងឆ្លើយតបយ៉ាងសុភាពសម្លេងស្រួចស្រេស ប៉ុន្ដែសំដែងនោះទេ បងស្រីរបស់នាងគឺជាលេខាផ្ទាល់ខ្លួនរបស់នាយក្រាស់នឹងឯង។
"ហឹម..ទុកត្រង់នឹងហើយ" នាយនៅតែមិនសម្លឹងមើលដដែលព្រោះនាំតែខាតពេល។ ចង់ប្រាប់ថាបាត់លេខាបែបនឹងការងាររបស់នាយច្បាស់ជា.គលើសពី.គទៀតហើយ ។
"អឹម~លោកប្រធានច្បាស់ជាហត់ហើយ ត្រូវការរបស់កំដរអារម្មណ៍ទេ" អុីរី ដើរចូលទៅអង្អែលពីលើដើមទ្រូងរបស់នាយក្រាស់យ៉ាងព្រហើន មិនទាំងសួរថាម្ចាស់គេអនុញ្ញាតហើយរឺនៅនោះទេ មើលទៅនាងពិតជាហ៊ានណាស់ គួបជាមួយនឹងកាយវិកាអោនទៅខ្សឹបដាក់ត្រចៀកជុងហ្គុកបញ្ជេញខ្យល់ដង្ហើមក្ដៅអុនៗ ចំណែកដើមទ្រូវរបស់នាងកំពុងកកិតជាមួយស្មារបស់អ្នកម្ខាងទៀតហើយ។
"ពិតមេនហេ៎?" នាយក្រាស់ក្រឡេកភ្នែកមកមើលនាង លើកចិញ្ជើមសួរញញឹមបន្តិចបែបស្មានទឹកមុខមិនត្រូវ មុននឹងក្រឡេកទៅមើលដើមទ្រូងរបស់នាងហើយមើលមុខវិញម្ដងទៀតឆ្លាសគ្នា ។ កាយវិការនឹងទឹកមុខបែបនេះធ្វើឲអុីរី សប្បាយចិត្តរីកថ្លើមខ្លាំងណាស់ព្រោះគិតថាជុងហ្គុកគេពេញចិត្ត។
"ខ្ញុំកំដរបានគ្រប់ពេលលោកប្រធាន" នាងសន្សឹមរកអោនទៅថើបមាត់របស់នាយក្រាស់និយាយយ៉ាងសុិចសុីអារម្មណ៍តែ..ឈប់ៗ..
"ចេញទៅ!!..បើមិនចង់ងាប់~" ដាច់អស់ នេះហើយពាក្យដែលនាយចង់និយាយមុននឹងបែរមកមើលការងាររបស់ខ្លួនវិញ មនុស្សសំដីអាក្រក់ស្រាប់មិនទៅទប់ទេក្នុងការនិយាយបែបនេះ កំដរស្អីនាយរកតែពេលទៅជួបស៊ូរីនសង្សាររបស់ខ្លួនមិនបានផង សូម្បីតែចាំសងសឹកជាមួយនាយតូចក៏នាយមិនទាន់ដែរ ចុះនាងម្នាក់នេះចង់មកធ្វើស្អីដែរ ប្រហែលចាំជាតិមុខៗទៀតហើយ។
"លោកប្រ.." នាងងើបមុខមកវិញធ្វើមុខក្រញ៉ូវបែបមិនពេញចិត្ត
"ចេញតាមសម្រួលក៏ឲខ្ញុំហៅគេមកចាប់ចេញ"
"ហុឺយ~" អុីរី ក្រញ៉េញខ្លួនបែបមិនសុខចិត្តមុននឹងនាំខ្លួនដើរចេញទៅទាំងមិនអស់ចិត្ត
"ថ្ងៃក្រោយស្លៀកពាក់ឲសមជាបុគ្គលិកផង" នាយក្រាស់ក៏មិនភ្លេចប្រាប់ទៅនាងឲខឹងបន្ថែមទៀតដែរ ។ ចង់ប្រាប់ថាអុីរី ធ្វើចរឹកបែបនេះដាក់នាយតាំងពីអើយ តែដោយសារមានបងស្រីរបស់ខ្លួន នាយយល់មុខបងស្រីរបស់នាងទើបមិនដេញចេញ បើតាមថាបុគ្គលម៉ាកៗនេះដកចោលយូរហើយ។
"ហុឺយ~ធ្វើមួយព្រឹកហើយដូចគ្មានស្បើយស្អីសោះ នៅគដូចភ្នំ" ពេលអុីរីចេញបាត់នាយ ក៏បង្ហាញអារម្មណ៍បែបធុញថប់មកក្រៅ យកដៃមាំក្រាស់របស់ខ្លួនជ្រោងសក់ទៅក្រោយ សម្លឹងទៅមើលការងារដែលបំពេញឈឺក្បាលឆ្លងជាតិតែម្ដង ជំនិតក៏រវល់នៅក្រៅប្រទេសម្នាក់នៅកំពុងផែ លេខាផ្ទាល់ខ្លួនក៏មានការរវល់ ចុងក្រោយការងារទាំងអស់ត្រូវធ្លាក់លើនាយម្នាក់ឯង។ តាមថាបុគ្គលផ្សេងក៏អាចមើលបានដែរតែនាយមិនទុកចិត្តសុខចិត្តធ្វើខ្លួនឯង អាចនិយាយថាគេត្រូវការអ្វីដែលល្អឥតខ្ចោះសម្រាប់ Jeon groupនេះ។ រអ៊ូអស់ចិត្តក៏បន្តធ្វើវាទៀត។
  +ភូមិគ្រឹះត្រកូលចន
"កូនថេយ៍ ថ្ងៃបន្តិចជួយយកអាហារថ្ងៃត្រង់ទៅឲបងនៅក្រុមហ៊ុនផង" លោកស្រីចន តាមពិតទៅរាល់ដងមិនដែលយកឲទេ តែដូចដែលដឹងថាលោកស្រីចន ដូចចង់ផ្សំគុំនាយតូចជាមួយនាយក្រាស់ របៀបថាចាប់ជល់ព្រោះគាត់ពេញចិត្តថេយ៉ុង ។
"តែ..." ថេយ៉ុង មិនបាច់ប្រាប់ក៏ដឹងថាខ្លាចនាយធ្វើបាប។
"ទៅៗណា៎កូនថេយ៍ កូនជុងគេចូលចិត្តតែនិយាយលេងចឹងទេ ធាតុពិតគេចិត្តល្អណាស់" គាត់យកដៃទៅអង្អែលស្មានាយតូចតិចៗ ។អ្នកទាំងពីរគឺកំពុងនៅក្នុងផ្ទះបាយ។
"អឹម..បាទ~" ក្រកែកមិនកើតក៏ញញឹមទៅគាត់បន្តិចជាការយល់ព្រម។
"កូនថេយ៍ហា៎ ព្រឹកស្អែកម៉ាក់ត្រូវនាំ ម៉ាក់របស់កូនទៅព្យាបាលនៅជប៉ុនហើយណា៎" លោកស្រីចនគាត់គិតបន្តិចមុននិយាយ។
"បា..បាទ!??" ឆ្លើយទាក់ៗបែបឆ្ងល់ ហេតុអីចាំបាច់ទៅព្យាបាលដល់ក្រៅប្រទេសបែបនេះ។
"កុំបារម្ភអី ម៉ាក់គ្រាន់តែចង់នាំម៉ាក់កូនទៅពិនិត្យនៅក្រៅប្រទេសឲប្រាកដចិត្តប៉ុណ្ណោះ"
"ហឹម~តាមតែម៉ាក់ចុះ" នាយតូចគិតបន្តិច បើបានទៅមើលក៏ជាការល្អដែរ ព្រោះដើម្បីប្រាកដជាមួយសុខភាពម្ដាយរបស់ខ្លួន។

   To be continued♡

You've reached the end of published parts.

⏰ Last updated: Apr 22, 2023 ⏰

Add this story to your Library to get notified about new parts!

《រឿង អំណាចនៃនរកបេះដូង》(មានជាសៀវភៅ)Where stories live. Discover now