ភាគទី11

398 24 1
                                    

    ភាគទី11
     ដូចដែលដឹងថាកាលពីភាគមុនជីមីនត្រូវយ៉ុនហ្គីចាប់មកដល់ភូមិគ្រឹះដាក់បន្ទប់ក្រោមដីបាត់ហើយ។
"លោក~~លោកប៉ាជួយកូនផង.." នាយតូចគ្រាន់តែដឹងថាឪពុករបស់ខ្លួនលើកទូរស័ព្ទហើយក៏រហ័សនិយាយយ៉ាងលឿនទាំងញ័រមាត់។
<សូមទោសកូនប្រុស~ លើកលែងទោសឲប៉ាផង ប៉ាបានលក់កូនឲ..ឲគេហើយ> លោកផាក ស្រដីមកតាមទូរស័ព្ទ បើស្ដាប់សំឡេងរបស់គាត់ដូចជាខំទប់ទឹកភ្នែកណាស់ពីព្រោះតែអាណិតកូន គាត់ច្បាស់ជាដឹងថាយ៉ុនហ្គីជាមនុស្សត្រជាក់ក្រៅក្ដៅក្នុងប៉ុនណ្ណា តែធ្វើយ៉ាងមិចវាហួសពេលហើយមកពីគាត់ខ្លួនឯងទើបនាយតូចត្រូវធ្លាក់មកដល់ចំណុចនេះ ។
"ប៉ា~..ប៉ានិយាយអី លក់..លក់ហេស៎!?..ហុឹក..កូនមិនមេនជាសត្វទេ..មិចក៏លក់កូនឲគេចឹង!?" នាយតូចគ្រាន់តែស្ដាប់លឺហើយ ធ្លាក់ថ្លើមចង់ដល់ដី ទឹកភ្នែកដែលខំទប់មិនឲស្រក់តាំងពីនាយក្រាស់ច្របាច់.ក អីឡូវនេះគេទប់លែងជាប់ហើយ ព្រោះគេមិនមេនជាមនុស្សរឹងមាំស្អីណាស់ណា៎ទេ ស្រែកសួរទៅគាត់យ៉ាងញ័រមាត់ទាំងទឹកភ្នែកហូរដូចបាក់ទំនប់ ។ គេឈឺចាប់ហេតុអ្វីលក់កូនខ្លួនឯងទៅមនុស្សដែលគេមិនធ្លាប់ស្គាល់បែបនេះ គេមិនមេនជាសត្វរឺវត្ថុតាំងផ្ទះទេ គេគឺជាមនុស្ស មនុស្សដែលជាកូនបង្កើតមានឈាមរបស់គាត់ដូចគ្នា។
"ប៉ាសូមទោសជីមីន~ទឺតៗ~" គាត់ពោលតែប៉ិននេះក៏ចុចបិទទូរស័ព្ទបាត់ទៅ ។ បើសួរលោកផាកនៅឯណា៎ គាត់កំពុងត្រៀមធ្វើការហោះហើរទៅក្រៅប្រទេសដើម្បីគេចពីបំណុល ព្រោះគាត់មិនមេនជំពាក់តែនាយក្រាស់ម្នាក់នោះទេ បើសួរថាបានលុយមកពីណា៎គឺលុយដែលលក់ជីមីនឲយ៉ុនហ្គីនឹងហើយ។
"ប្រាវ~~..ហុឹកៗ..ហេតុអីប៉ាធ្វើចឹង..កូនមិនល្អត្រង់ណា៎ទើបប៉ាលក់កូនឲគេម្នាក់នេះ" នាយតូច ដឹងថាឪពុកខ្លួនចុចបិទបាត់ហើយក៏មិនដឹងថាត្រូវទុកទូរស័ព្ទនោះនិយាយអ្វីទៀតដែរ គប់វាទៅជញ្ជាំងមួយទំហឹងឡើងបែកខ្ចេច គេមិនមេនខឹងគាត់តែគេខឹងខ្លួនឯង ព្រោះគិតថាខ្លួនមិនល្អគ្រប់គ្រាន់ជាហេតុធ្វើឲគាត់នៅជាមួយលែងបានទៀត ។ ពេលនេះគេមិនដឹងថាគួរធ្វើអ្វីទៀតក្រៅពីអោបក្បាលជង្គង់សម្រក់ទឹកភ្នែកនោះទេ។
    +ភូមិគ្រឹះត្រកូលចន

《រឿង អំណាចនៃនរកបេះដូង》(មានជាសៀវភៅ)Where stories live. Discover now