ភាគទី08:

386 24 1
                                    

    ភាគទី08:
  +Jeon group
     ម៉ោងចេះតែរំកិលទៅមុខ មួយព្រិចភ្នែកសោះក៏ចូលដល់ក្បាលល្ងាចម៉ោង5ទៅហើយ ។ បើមើលលើតុវិញឯកសាររាងស្បើយជាងមុនខ្លះហើយព្រោះបាននាយតូចជួយសម្រាល សម្លឹងមើលទៅជ្រុងម្ខាងទៀត គឺសុទ្ធតែនំនឹងសុាំងវិចជាមួយកាហ្វេដែលនាយក្រាស់បានហៅឲបុគ្គលិកយកមកលើ ពួកគេកាលពីថ្ងៃមិញមិនបានឈប់ទេ ញុាំបណ្ដើធ្វើការបណ្ដើរ ចំណែកថេយ៍សុាំងវិចនៅខាំជាប់មាត់នៅឡើយទេ។
"ឯងមិនត្រលាន់ខ្លះទេរឺ?" នាយឃើញថេយ៍ញុាំរហូតទើបសួរឡើង ព្រោះខ្លួនញុាំតែពីរគឺចង់ដោលមកវិញចុះទម្រាំថេយ៍នោះ។
"អឹម..អត់ទេ ឆ្ងាញ់ដូចដើម" នាយតូចតបទាំងនំនៅណែនមាត់។
"បើញុាំហើយ ជួយយកឯងសារនេះទៅព្រិនឲយើងនៅបន្ទប់ព្រិនឯកសារបន្តិចផង " នាយនិយាយហើយក៏បោះឯកសារមួយច្បាប់មកជិតថេយ៍ ចេះនិយាយភាសាស្រួលបួលដែរតើ ។
"ជាន់ទីប៉ុន្មានទៅ ហើយអ្នកប្រុសព្រិនវាប៉ុន្មានច្បាប់" ថេយ៍ កាន់ឯកសារនោះហើយសួរឡើង ព្រោះបើមិនសួរនាយមិនដឹងថាសួរអ្នកណា៎ បើ បុគ្គលិកត្រឹមម៉ោង5ដល់ពេលគេចេញពីធ្វើការហើយ កាលណាមួយខ្លួនមិនស្គាល់ក្រុមហ៊ុននាយផងទើបតែមកលើកទី1នេះឯង។
"ជាន់ក្រោមបង្អស់បើរកមិនឃើញមាត់មានសួរសន្តិសុខទៅ គាត់មិនចាប់ឯងសុីទេ
ព្រិនវា20ច្បាប់មក" សម្ដីល្អទៅបានប៉ុន្មានទឹកក៏ចេញសម្ដីពីធម្មជាតិរបស់ខ្លួនមកមុននឹងងាកមកមើលឯកសាររបស់ខ្លួន។ សន្តិសុខគេនៅយាមការទល់ភ្លឺ។
"បាទ" ថេយ៍ថាហើយក៏ដើរចេញទៅ។ នៅពេលដឹងថានាយតូចដើរចេញបាត់ហើយ ជុងហ្គុកគេក៏ទៅពិនិត្យមើលឯកសារក្នុងកំព្យូទ័រដែលខ្លួនប្រាប់ឲនាយតូចធ្វើ វាពិតជាធ្វើឲនាយភ្ញាក់ផ្អើលបន្តិចដែរ ដែលនាយតូចអាចធ្វើវាបានគ្មានខុសអ្វីបន្តិចសោះ បុគ្គលិកចុះស្តាអាចត្រឹមតែវាយបញ្ជូលទិន្នន័យនឹងធ្វើឲលើសបន្តិចទៀត ចំណែកថេយ៍គឺអត់ទេគេធ្វើវាបានដូចអ្នកអាជីពមានបទពិសោធន៍ការងាររាប់ឆ្នាំចឹង។
"បើពូកែចឹងមិចទៅធ្វើជាអ្នករត់តុទៅវិញ" នាយពោលបណ្ដើរមើលបណ្ដើរ ក្នុងចិត្តសែនឆ្ងល់ថេយ៍ចេះធ្វើការអស់នឹងដែរតែមិចបានទៅធ្វើជាអ្នករត់តុត្រូវគេស្ដីឲសឹងគ្រប់ពេលចឹង។ដោយមិនដឹងនោះទេថាទៅធ្វើការអីកើតបើត្រកូលគ្រួសាររបស់គេត្រូវដាក់ចូលក្នុងបញ្ជីខ្មៅហើយនឹង។
    មើលរួចហើយនាយក៏ខ្ចិលគិតអ្វីច្រើនទៀត ស្រាប់តែចិត្តនឹកដល់សង្សាររបស់ខ្លួនក៏callទូរស័ព្ទទៅ...
"ហាឡូ!ស៊ូ" នៅពេលដែលដឹងថាខាងម្នាក់ទៀតលើកទទួលហើយ សម្ដីយ៉ាងផ្អែមបោះទៅរកស៊ូរីនយ៉ាងលឿន។
"បងមានការអីជុង..ថ្ងៃនេះអូនរវល់ណាស់ បងចង់និយាយអីឆាប់និយាយឲលឿនមក" សម្លេងអ្នកម្ខាងទៀតដូចកំពុងតែមមាញឹក។ថ្ងៃនេះហាងស៊ូរីនភ្ញៀវច្រើនខុសធម្មតា ព្រោះនាងទើបតែច្នៃម៉ូតថ្មីសម្រាប់ហាងខ្លួនឯង ទើបមានភ្ញៀវមកច្រើនខុសសព្វដង។
"អរ..បងគ្រាន់តែចង់ប្រាប់ថាល្ងាចនេះបងមិនបានទៅយកអូនដូចរាល់ដងទេ ព្រោះបងមានណាត់ជាមួយភ្ញៀវ" រាល់ដងដូចដែលដឹងស្រាប់ពួកគេគៃតែងតែចាំអាហារពេលយប់ជាមួយគ្នានៅក្រៅ។
"អូនដឹងហើយ..ប៉ុន្នឹងចុះណា៎ អូនស្រឡាញ់បង"
"បងក៏ដូចគ្នាអូនកុំប្រឹងធ្វើការពេក ទឺត~" គ្រាន់តែនាយស្រដីចប់ភ្លាមសម្លេងទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់បាត់ នាយទម្លាក់ទឹកមុខចុះបន្តិចក៏ស្រដីឡើង÷
"បើសិនជាម៉ាក់បងមិនអី ពួកយើងក៏ប្រហែលខ្លាចជាប្ដីប្រពន្ធនឹងគ្នាយូរហើយ " ម៉ាក់នាយគឺអត់ចូលចិត្តស៊ូរីននោះទេដូចដែលប្រាប់ចឹង នាយនិយាយបែបនេះព្រោះអាណិតសង្សាខ្លួន នាងកំព្រាមកតាំងពីតូច និយាយស៊ូរីនអាចជាគ្មានអ្នកណាទេក្រៅពីនាយក្រាស់។
     15នាទីកន្លងផុតទៅមិនទាន់ឃើញនាយតូចមកទៀត។
"យើងស្មានតែឯងទៅដេកនៅនឹងហើយតើ" បន្ទាប់ពីឃើញថេយ៉ុងដើរចូលមកនាយក៏ស្រដីយ៉ាងលឿន គ្រាន់តែទៅប៉ុន្នឹងយូរនោះយូរ។
"សូមទោសអ្នកប្រុស" ថេយ៍ថាហើយក៏ដើរចូលទៅយកឯកសារដែលព្រិនបាននោះទៅឲនាយ។ ព្រោះដឹងថាបើប្រកែកមិនឈ្នះនាយដដែល  
      ពេលវេលាចេះតែរំកិលទៅមុខ ទើបតែស្ដីឲនាយតូចមិញសោះម៉ោងក៏ដល់8យប់បាត់ទៅហើយ ចំណែកលេខារបស់នាយផ្ញើរទីតាំងមកតាំងពីល្ងាចម្លេះ។
"តោះឆាប់ទៅ" នាយហៅថេយ៍ ស្របនឹងខ្លួនងើបទៅពាក់អាវធំ។
"ទៅផ្ទះមេនទេ"
"យើងជូនឯងទៅផ្ទះមុន"
"ចុះអ្នកប្រុសប្រុងទៅណា៎"
"ហើយឯងមកចេះដឹងអី យើងមិនដើរអត់ប្រយោជន៍ដូចឯងទេ" បាននិយាយល្អដាក់តិចតួចបានចិត្ត សួរនាំច្រើន។
"អត់ទេ..ខ្ញុំអត់ទៅផ្ទះទេ ខ្ញុំចង់ទៅជាមួយអ្នកប្រុស" ថេយ៍ដឹងបាត់ទៅហើយថាម៉ោង8:30នាទីនាយមានណាត់ជាមួយភ្ញៀវ ។ ខ្លួនយកពេលនឹងទៅជាមួយគេក៏បានបទពិសោធន៍ការងារខ្លះដែរ។
"....." គ្មានការឆ្លើយតប តែនាយកំពុងដើរសន្សឹមៗទៅរកថេយ៍ ដោយទឹកមុខត្រជាក់ស្រឹបស្មានមិនត្រូវ ឡើងនាយតូចដើរថយក្រោយផ្អឹបនឹងជញ្ជាំងទៅហើយ។
"អ្នក..អ្នកប្រុស!" ថេយ៍យកដៃឃាំងខ្លួនងាកមុខចេញស្រដីឡើងប្រទាក់ៗ ថ្ពាល់របស់ខ្លួនទាំង2សងខាងចាប់ផ្ដើមឡើងក្រហមហើយ មិនដឹងជាយ៉ាងមិចឲតែគេនៅជិតនាយខ្លាំងបែបនេះដឹងតែបេះដូងចង់បុកចេញក្រៅហើយ តែមិនមេនភ័យនោះទេ វាចូលទៅក្នុងន័យផ្សេង ព្រោះមុខនាយម្នាក់នេះមកជិតខ្លួនខ្លាំងណាស់ស្ទើរតែដឹងពីខ្យល់ដង្ហើមដែលគេដកទៅហើយ។
"...ទៅ" សម្លឹងលើសម្លឹងក្រោមនាយតូចបន្តិចបោះត្រឹមតែមួយពាក្យក៏ដើរចេញទៅបាត់ តែក៏លួចញញឹមចុងមាត់បែបសមចិត្តបន្តិចដែរ ស្មានតែនាយមើលទឹកមុខថេយ៍មិនត្រូវមេនទេ គេអៀនឡើង នាយស្ដាប់លឺស្នូសូរសម្លេងបេះដូងលូតញ៉ាប់ដូចម៉ាសុីនដេរទៅហើយ។
"ហ៊ូ~~" ថេយ៍បន្ទាប់ពីខ្លួនលែងមានសម្ពៀតក៏ដកដង្ហើមចោលមួយឃុសយកដៃវាយថ្ពាល់ខ្លួនឯងតិចៗព្រោះមានអារម្មណ៍ថាស្ពឹកមុន ក៏ដើរចេញទៅ។
    ប្រើរយៈពេល30នាទីសម្រាប់ការចំណាយទៅ ភោជនីយដ្ឋានមួយ។ ជុងហ្គុកនឹងនាយក្រាស់ក៏បោះជំហានចូលទៅក្នុងហាងដើម្បីជួបដៃគូសហការរបស់ខ្លួន។
"អូ៎!សួស្ដីលោកចន" បុរសដែលជាភ្ញៀវនាយក្រាស់នោះគឺជាជនជាតិបារាំងតែគេចេះនិយាយកូរ៉េ ឃើញនាយដើរចូលមកក៏ប្រញ៉ាប់ក្រោកឈរនិយាយរាក់ទាក់។
"បាទ សួស្ដី នេះគឺជាលេខារបស់ខ្ញុំ" នាយនិយាយគួរសមទៅគេវិញហើយ ក៏ណែនាំថេយ៍ឲគេស្គាល់ តាមពិតថេយ៍មិនមេនលេខាទេបើមកជាមួយហើយក៏ដាក់ឈ្មោះឲសិនទៅ។
"បាទសួស្ដី" ថេយ៍ញញឹមទៅmanតិចៗ មើលទៅស្រស់ស្អាតខ្លាំងណាស់ ឡើងអាម្នាក់នឹងវាភ្លឹកទៅហើយ មើលនាយតូចពីក្បាលដល់ចុងជើងមិនដឹងថាគិតអី ។
"សួស្ដី លេខារបស់លោកចន ស្អាតណាស់" man ឈងដៃទៅចាប់ដៃនាយតូចជាការរាក់ទាក់ ប៉ុន្តែក្រសែភ្នែកសម្លឹងមកថេយ៍ដូចយ៉ាងមិចមិនដឹងទេ ចំណែកដៃមិនត្រឹមតែចាប់ធម្មតាទេឆ្លៀតអង្អែលថែមទៀត ធ្វើឲនាយតូចហាក់មាអារម្មណ៍ថាមិនស្រណុកចិត្តភ្លាមៗ ខ្លួនប្រឹងរឺហើយនៅតែគេធ្វើមិនដឹងទៀត។
"នោះ ចូលសាច់ការទៅ" នាយក្រាស់ឃើញបែបនេះក៏មិនសូវពេញចិត្តដែរ មិនមេនថាថាហួងហែងអីទេ តែនាយមិនចូលចិត្តមនុស្សបែបនេះ ទើបស្រដីទាំងមុខស្មើទៅអ្នកម្ខាងទៀត វាក៏ជាពេលដែលធ្វើឲថេយ៍បានរួចខ្លួនដែរ។
    ពួកគេទាំង4ក៏បន្តនិយាយគ្នាពីរឿងការងារដោយថេយ៍គេនិយាយបានល្អខ្លាំងណាស់ ទោះបីមានអារម្មណ៍មិនស្រណុកចិត្តជាមួយភ្ញៀវម្នាក់នេះក៏ដោយ ខ្លួនមិនចង់រំខានឲការងារនាយក្រាស់ត្រូវខាតដោយសារខ្លួននោះទេ អាភ្ញៀវម្នាក់នេះតែងរៀរជើងមកប៉ះនាយតូចពីក្រោមតុរហូត បើថាភ្នែកវិញសម្លឹងមើលចង់ជ្រុះ ។
"លោកប្រធាន ខ្ញុំសូមទៅបន្ទប់ទឹកមួយភ្លែត" ថេយ៍ដោយទ្រាំមិនបានទៀតទេ បើអោយអង្គុយទៀតច្បាស់ជាស្ទះទ្រូវស្លាប់ ក៏សុំការអនុញ្ញាតពីជុងហ្គុក។
"ហឹម~" នាយក្រហឹមជាការយល់ព្រម ថេយ៍បានចម្លើយហើយក៏ដើរចេញទៅ។ បានបន្តិចក៏..
"លោកចនខ្ញុំមានការរវល់បន្តិច" manតាមពិតវាចង់ទៅតាមថេយ៍នៅឯបន្ទប់ទឹកទេ។
"បាទ" នាយក៏ឆ្លើយតបយ៉ាងរហ័ស អាម្នាក់នោះពេលបានចម្លើយក៏ប្រញ៉ាប់ដើរចេញទៅបង្ហាញទឹកមុខបែបញញឹមចុងមាត់។ នាយក្រាស់មើលដំណើររបស់គេដើរចេញទៅហើយក៏ញញឹមដូចគ្នាលក្ខណៈស្មានមិនត្រូវ ស្មានតែនាយមិនដឹងថាអាម្នាក់នឹងគិតអាក្រក់ស្អីលើនាយតូចរឺ!អ្វីក៏ចន ជុងហ្គុកដឹងដែរ នាយដឹងថាអាម្នាក់នឹងគឺជាgayទៀតផង។
"ហុឺយ~...អាយ៎!!" ថេយ៍យកទឹកមកក្បង់លុបមុខដក ដង្ហើមឲធូរទ្រូវមួយឃុស កំពុងតែមើលមុខខ្លួននៅក្នុងកញ្ជក់សុខៗរវល់តែគិតរឿងមិញ ក៏មានដៃមួយមកលូកអោបចង្កេះខ្លួនពីក្រោយទាំងមិនមានការយល់ព្រមពីសមីខ្លួនគេបន្តិចសោះ ធ្វើឲថេយ៍គេភ្ញាក់ឡើងក្រញ៉េញខ្លួន។
"ហឹមក្រអូបមេន" manរោគចិត្តម្នាក់នោះអោបគេពីក្រោយហើយ អោនទៅស្រង់ខ្លិនពីក្រោយ.ករបស់នាយតូចដូចមនុស្សឡប់សតិ
"អាយ៎!!ធ្វើឆ្កួតស្អីនឹង លែងខ្ញុំ" ថេយ៍ចាប់ផ្ដើមភ័យបុកពោះពេលដឹងថាបុរសម្នាក់នឹងមកអោបខ្លួន គេខំប្រឹងរ៉ើខ្លាំងៗវាយដើមដៃគេផងរុញផង ទៅតែអាម្នាក់នឹងមិនព្រមលែង បើមានប៉ានុងនៅជិតបែបស្រួលជាងនេះ ព្រោះថេយ៍គេមានរាងតូចតែមួយទៅរ៉ើស្អីរួច។ នៅក្នុងបន្ទប់ទឹកនឹងមានតែ2អ្នកគេទេ អ្នកផ្សេងគេចេញអស់ហើយ។
"មកធ្វើប្រុសកំណាញ់បងទៅ មិនបាច់ទៅធ្វើលេខាអាមុខជាំនោះទេនាំតែហត់" វានៅតែមិនព្រមលែងរឹតតែអោបថេយ៍លើសដើម ថែមទាំងជេរនាយក្រាស់ថាអាមុខជាំទៀត ទាំងដែលនាយក្រាស់ស្អាតដូចទេពបុត្រ ។ សំខាន់ជុងហ្គុកគេកំពុងតែឈរមើល2គេដូចគ្នា ដោយថេយ៍រវល់តែភ័យគ្មានបានមើលនាយក្រាស់មកតាំងពីពេលណា៎។
"ស្រឡាញ់វាមេនទេ?" នាយសួរទៅman ទឹកមុខញញឹមបែបមិនខ្វល់។
"អ្នកប្រុស..ជួយខ្ញុំផង" នាយតូចឃើញជុងហ្គុកមកក៏ប្រញ៉ាប់ស្រែកឲគេជួយខ្លួនទាំងញ័រមាត់។
"បាទស្រឡាញ់ លក់គេឲខ្ញុំមកអស់ប៉ុន្មានក៏ខ្ញុំទិញដែរ" man ម្នាក់នេះពិតជាមើលងាយមនុស្សណាស់ ។ ចំណែកថេយ៍ពេលលឺហើយគេចង់យំហើយ លក់ហេស៎? ចុះបើនាយក្រាស់ព្រមនោះ ជុងហ្គុកគេកំពុងតែស្អប់ខ្លួនផង។ចំណែកឯទឹកមុខរបស់នាយក្រាស់នៅតែធ្វើធម្មតាដូចគ្មានអ្វីកើតឡើង សម្លឹងទៅមុខរបស់នាយតូចបែបឌឺទៀតផង។
"ហុឹកៗ~..កុំអីអ្នកប្រុស កុំលក់ខ្ញុំឲគេអី..ហុឹក..ខ្ញុំមិនមេនជាសត្វធាតុទេ " ថេយ៍ចាប់ផ្ដើមយំនៅក្នុងរង្វង់ដៃរបស់អាម្នាក់នោះ បង្ហាញទឹកមុខដាក់នាយក្រាស់បែបត្រូវការជំនួយជាខ្លាំង។
"លក់ឲខ្ញុំ លោកចនចង់បានអ្វីក៏ខ្ញុំឲដែរ"
"ក៏បាន.." នាយក្រាស់ ញញឹមបន្តិចស្មានទឹកមុខមិនត្រូវ ឆ្លើយមកឡើងផុយ។ អាបុរសម្នាក់នោះគ្រាន់តែស្ដាប់លឺហើយញញឹមបិទមាត់មិនចិត្ត បង្ហាញទឹកមុខមកពួករោគជាគ្នា ប៉ុន្តែអ្នកដែលមិនសប្បាយចិត្តនឹងខ្លាចបំផុតនោះគ្មានអ្នកណាក្រៅពីថេយ៍ទេ គេមិនមេនសត្វនោះទេ មិចបានជាត្រូវលក់ ជីវិតរបស់គេហេតុអ្វីនាយក្រាស់គេមានសិទ្ធអាកាត់ គ្រាន់តែស្តាប់លឺចម្លើយហើយថេយ៍ធ្លាក់ថ្លើមចង់ដល់ដី ទន់ដៃទន់ជើងលែងមានកម្លាំងរ៉ើទៀតហើយ។

  To be continued♡

《រឿង អំណាចនៃនរកបេះដូង》(មានជាសៀវភៅ)Where stories live. Discover now